no-alternative title
no-alternative title
no-alternative title
no-alternative title

Jeep Compass 2026 បំពាក់ម៉ូទ័រអគ្គិសនីពីរកំលាំង 375 សេះ ហើយនិងមានជម្រើសប្រើអគ្គិសនី និង Plug-in-hybrid

ក្រុមហ៊ុនផលិតរថយន្តម៉ាក Jeep ទើបតែបានបញ្ចេញរថយន្ត Crossover ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Jeep Compass ដែលមានជម្រើសទាំងប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងប្រភេទកូនកាត់ Plug-in-hybrid (PHEV)។ Jeep Compass 2026 ផលិតឡើងដោយប្រើគ្រោងឆ្អឹងប្រភេទ STLA Medium platform ជាមួយបណ្តោយតួរខ្លួនប្រវែងជាង 4.5 ម៉ែត្រ វែងជាងជំនាន់មុនប្រមាណ 154 mm។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅវិញ Jeep Compass 2026 រំលេចដោយពីរពណ៌ ឬ Two-tone color ដោយផ្នែកខាងលើទៅដំបូលមានពណ៌ខ្មៅ ជាមួយការឌីស្សាញផ្នែកចង្កៀងខាងមុខជាប្រភេទ matrix LED headlights និងមានដំបូលបើក Sunroof។ រថយន្តស៊េរីថ្មីនេះបំពាក់យ៉ាន់កង់ទំហំ 20-inch និងមានកំពស់ពីផ្ទៃដីមកបាតរថយន្តប្រមាណ 200mm ដែលសមល្មមសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ ឬ off-road។ Jeep Compass 2026 ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ Four-wheel-drive ជាមួយសមត្ថភាពក្នុងការបើកនៅក្នុងទឹកបានជម្រៅ 4.7cm ថែមទៀតផង។ Jeep Compass 2026 មានមុខងាររក្សាលំនឹងរថយន្តពេលចុះចំណោត hill descent control system ផងដែរ។

នៅផ្នែកខាងក្នុងរបស់ Jeep Compass 2026 ក៏មានការរចនាតុបតែងឡើងប្រណិតផងដែរជាមួយកៅអី ដៃចង្កូតប្រភេទស្បែក អេក្រង់កម្សាន្តប្រភេទ ultra-wide touch screen ទំហំ 16-inch និងអេក្រង់កុងទ័រឌីជីថលទំហំ 10.0-inch។ ទោះជាយ៉ាងណា Jeep នៅតែរក្សាការបំពាក់នូវប៊ូតុងបញ្ជាមុខងារជាច្រើនជាប្រភេទ Touch Sensitive នៅផ្នែកកណ្តាលក្រោមអេក្រង់កណ្តាល និងនៅលើរន្ធម៉ាស៊ីនត្រជាក់ផ្នែកកណ្តាលដូចជំនាន់មុខដដែល។

 

Jeep Compass 2026 មានជម្រើសម៉ូដែល Mild-hybrid, Plug-in-hybrid និង Purely electronic សម្រាប់ទីផ្សារអឺរ៉ុប។ ដោយម៉ូដែល Base-model របស់ Jeep Compass 2026 មានកំលាំង 145 សេះ ប៉ុន្តែមិនទាន់ដឹងពីទំហំម៉ាស៊ីនសាំងដែលត្រូវប្រើ ហើយម៉ូដែលនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើងកំលាំង 48-volt tech។

ចំនែកម៉ូដែល Plug-in-hybrid វិញ អាចផលិតកំលាំងបាន 195 សេះ ខណៈម៉ូដែល EV វិញមានជម្រើសកំលាំង 213 សេះ សម្រាប់ម៉ូដែលប្រើប៉ុងមួយ Front-wheel-drive និងកំលាំងដល់ 375 សេះ សម្រាប់ម៉ូដែលប្រើប៉ុងពីរ ឬ All-wheel-drive។ សម្រាប់កញ្ចប់អាគុយវិញ Jeep មិនទាន់បានបញ្ជាក់នោះទេ ប៉ុន្តែ បើតាមការធ្វើតេស្តពីស្ថាបន WLTP បានបញ្ជាក់ថា Jeep Compass 2026 EV អាចជិះបនចម្ងាយ 650km នៅពេលសាកភ្លើងមួយពេញម្តងសម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ។ ហើយសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ ឬប៉ុងមួយត្រូវបានគេដឹងថា បំពាក់កញ្ចប់អាគុយទំហំ 74.0kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 500km។ 

ចំពោះការសាកភ្លើងចូលវិញ Jeep Compass 2026 EV គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំង 160kW ដែលសាកបំពេញថាមពលថ្មពី 20% ទៅ 80% ចាយពេលខ្ទង់ប្រហែល 30 នាទីប៉ុណ្ណោះ។ Jeep បានបើកទទួលការបញ្ជាក់ទិញ រថយន្ត Crossover ស៊េរីថ្មីឆ្នាំ 2026 របស់ខ្លួនជាផ្លូវការណ៍សម្រាប់ទីផ្សារអឺរ៉ុប ខណៈការនាំចេញទៅកាន់ដៃអតិថិជនអាចនឹងត្រូវធ្វើឡើងនៅត្រីមាសទី 4 ឆ្នាំ 2025 ហើយការផលិត Compass 2026 គឺត្រូវចាប់ផ្តើមនៅក្នុងរោងចក្រ Melfi plant ក្នុងប្រទេសអីតាលី៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍