no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត BYD បង្ហាញខ្លួនជាផ្លូវការណ៍នៅលើទីផ្សារប្រទេសរ៉ូម៉ានី ជាមួយការប្រកាសចេញរថយន្ត 4 ម៉ូដែល

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានឈានជើងចូលទីផ្សារប្រទេសរ៉ូម៉ានីជាផ្លូវការហើយ ដោយបានណែនាំបង្ហាញនូវរថយន្តចំនួន 4 ម៉ូដែល ដែលជាផ្នែកមួយនៃការពង្រីកទីផ្សារក្នុងតំបន់អឺរ៉ុបឲ្យកាន់តែទូលំទូលាយរបស់ខ្លួន។ ឡានអគ្គិសនីទាំង 4 ម៉ូដែល ដែលបានឈានជើងចូលក្នុងប្រទេសរ៉ូម៉ានីដំបូងរបស់ BYD រួមមានរថយន្តអគ្គិសនីទាំង BYD Sealion 7 និង BYD Seal និងរថយន្តកូនកាត់ ឬ Plug-in-hybrid ម៉ូដែល BYD Seal U DM-i ឬ Song Plus និងរថយន្តតូច BYD Atto 2 ឬ Yuan UP។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD បានសហការជាមួយក្រុមហ៊ុនចែកចាយក្នុងប្រទេសរ៉ូម៉ានីដូចជា Tiriac Auto និង DAB Auto ដើម្បីគាំទ្រការនាំចូល និងចែកចាយលក់រថយន្តរបស់ខ្លួន។ ជាមួយគ្នាន BYD ក៏បានបើកបន្ទប់តាំងបង្ហាញរថយន្តដំបូងរបស់ខ្លួននៅទីក្រុង Bucharest ហើយគ្រោងនឹងបង្កើតកន្លែងលក់ និងសេវាកម្មជាង 30 កន្លែងទៀត នៅទូទាំងប្រទេសរ៉ូម៉ានីនៅត្រឹមចុងឆ្នាំ 2025 ដែលមានដូចជានៅទីក្រុង Ploiești, Brașov, Iași, Cluj-Napoca, និង Timișoara ជាដើម។

ប្រតិបត្តិការរបស់ BYD នៅក្នុងប្រទេសរ៉ូម៉ានី ត្រូវបានធ្វើឡើងនៅចំពេលមានការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងរចនាសម្ព័ន្ធពន្ធរបស់សហភាពអឺរ៉ុប។ សម្រាប់ឡានអគ្គិសនីដែលនាំចូលពីប្រទេសចិនត្រូវប្រឈមនឹងការគិតពន្ធ 27% ខណៈពេលដែលឡានប្រភេទ Plug-in Hybrid ត្រូវបានបង់ពន្ធចំនួន 10%។ 

 

ការរួមបញ្ចូលគ្នានៃម៉ូដែលឡានអគ្គិសនី និង Plug-in-hybrid របស់ BYD បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដើម្បីកែសម្រួលលក្ខខណ្ឌបទប្បញ្ញត្តិទាំងនេះ ខណៈពេលដែលការផ្តល់ជូននូវជម្រើសដែលស្របតាមតម្រូវការទីផ្សារ។ រូម៉ានី គឺជាទីផ្សារក្នុងតំបន់អឺរ៉ុបចុងក្រោយបំផុតមួយដែល BYD បានឈានចូល។ ឥឡូវនេះ BYD ស្ថិតនៅក្នុងប្រទេសអឺរ៉ុបជាង 20 រួមទាំងប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងរដ្ឋ Nordic ផ្សេងៗ។ BYD បានគូសបញ្ជាក់ពីគោលដៅសម្រាប់រយៈពេលវែងក្នុងការក្លាយខ្លួនជាម៉ាករថយន្តអគ្គិសនីឈានមុខគេនៅអឺរ៉ុបត្រឹមឆ្នាំ 2030។

សម្រាប់ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការបង្ហាញវត្តមាននាពេលថ្មីៗនេះរបស់ BYD ក្នុងប្រទេសក្រូអាត ដែលជាកន្លែងដែលក្រុមហ៊ុនបានចាប់ដៃគូជាមួយ Auto Hrvatska និង Harmony New Energy Auto Service Zagreb សម្រាប់ការនាំចូល និងចែកចាយរថយន្តរបស់ខ្លួន។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ 2024 ក្រុមហ៊ុន BYD បានលក់រថយន្តចំនួន 4.3 លានគ្រឿង និងទទួលបានប្រាក់ចំណូលជិត 100 ពាន់លានអឺរ៉ូ។ បន្ថែមពីនេះ BYD ក៏បានកំណត់គោលដៅក្នុងការលក់រថយន្តរបស់ខ្លួនចំនួន 5.5 លានគ្រឿងសម្រាប់ឆ្នាំ 2025 ។ នៅក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ BYD បច្ចុប្បន្ន គឺមានបុគ្គលិកជំនាញបម្រើការជាង 120,000 នាក់ ដែលបន្តគាំទ្រលើកការច្នៃប្រឌិតផលិតផលរបស់ក្រុមហ៊ុននៅទូទាំងប្រតិបត្តិការសកល។

ក្រុមហ៊ុន BYD បង្កើតឡើងក្នុងឆ្នាំ 1995 ក្នុងនាមជាក្រុមហ៊ុនផលិតថ្ម និងបានពង្រីកខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់ថាមពលថ្មី (NEV) និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បច្ចុប្បន្ន ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មឡានអគ្គិសនី និង PHEV នេះ មានបុគ្គលិកបម្រើការជាងមួយលាននាក់នៅទូទាំងពិភពលោក ហើយកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងពិភពលោក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន