no-alternative title
no-alternative title
no-alternative title
no-alternative title

Geely ត្រៀមនាំឡានអគ្គិសនី Geely EX5 របស់ខ្លួនទៅកាន់ទីផ្សារប៉ូឡូញនាពេលឆាប់ៗនេះហើយ

ក្រុមហ៊ុនផលិតរថយន្ត Geely ត្រៀមខ្លួនចូលក្រឡុងទីផ្សាររថយន្តប្រទេសប៉ូឡូញជាមួយរថយន្ត Crossover ចំនួនពីរម៉ូដែល ដោយរថយន្តម៉ូដែលទីមួយ គឺ Geely EX5 ដែលជារថយន្តអគ្គិសនី SUV រីម៉ូដែលទីពីរមិនទាន់ត្រូវបានបញ្ជាក់ឈ្មោះនៅឡើយទេ គ្រាន់តែស្គាល់ត្រឹមថា C-SUV ដែលដំណើរការដោយប្រព័ន្ធ Plug-in-hybrid។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely បានចុះកិច្ចកុងត្រាសហការជាមួយក្រុមហ៊ុនប្រទេសប៉ូឡូញ Jameel Motors។ ក្រុមហ៊ុន Geely Auto និង Jameel Motors បានចុះហត្ថលេខាលើកិច្ចកុងត្រាក្នុងការចែកចាយរថយន្តដំណើរការដោយថាមពលថ្មី (New Energy Vehicles) ក្នុងទីផ្សារប្រទេសប៉ូឡូញ កាលពីថ្ងៃទី 08 ខែឧសភា ថ្មីៗនេះ។

Jameel Motors គឺជាក្រុមហ៊ុនចែកចាយរថយន្តដ៏ធំមួយដែលបង្កើតឡើងនៅអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ 1945។ ក្រៅពីប្រទេសអារ៉ាប៊ីសាអូឌីត Jameel Motors បច្ចុប្បន្នមានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតរួមមាន អាល់ហ្សេរី ចិន អេហ្ស៊ីប ឥណ្ឌា ជប៉ុន ម៉ារ៉ុក ម៉ូណាកូ និងតួកគី។ Jameel Motors បានធ្វើការសហការចែកចាយម៉ាករថយន្តដូចជា Toyota, Lexus, MG, GAC និង Changan ជាដើម។

 

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចែកចាយដោយក្រុមហ៊ុនទាំងពីរ បញ្ជាក់ថា ក្រុមហ៊ុន Geely Auto នឹងផ្តល់ជូននូវត្រកូលដំណើរការដោយថាមពលថ្មី (NEV) របស់ខ្លួនដល់អតិថិជនក្នុងប្រទេសប៉ូឡូញ។ យោងតាម Geely ការលក់រថយន្តអគ្គិសនីសុទ្ធ (BEV) របស់ប្រទេសប៉ូឡូញបានកើនឡើង 41% ក្នុងខែកុម្ភៈ ឆ្នាំ 2025។ 

ម៉ាកយីហោរថយន្តចិននេះនឹងណែនាំម៉ូដែលពីរទៅកាន់ទីផ្សារក្នុងស្រុក។ ដោយរថយន្តទាំងពីរត្រូវបានផលិតឡើងដោយប្រើស្ថាបត្យកម្មគ្រោងឆ្អឹង GEA។ រថយន្តដំបូងដែលនឹងចូលប្រទេសប៉ូឡូញគឺ Geely EX5 ប្រភេទ Crossover EV ដោយម៉ូដែលនេះនឹងចាប់ផ្តើមចេញដាក់លក់នៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2025។ Geely EX5 ត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសចិនក្រោមស្លាកឈ្មោះថា Geely Galaxy E5។

ឡានអគ្គិសនីនេះមានបណ្តោយ 4,615mm/ ទទឹង 1,901mm/ កំពស់ 1,670mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,750mm។ EX5 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 215 សេះ ដែលជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលប្រមាណ 6.9 វិនាទី។ Geely EX5 មានជម្រើសកញ្ចប់ថ្ម LFP ពីរទំហំ គឺទំហំ 49.52 kWh និង 60.22 kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 440km និង 530km។

សម្រាប់រថយន្តមួយម៉ូដែលទៀតដែលត្រូវចេញលក់នៅទីផ្សារប្រទេសប៉ូឡូញ ក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានផ្លូវការណ៍នោះទេ គ្រាន់តែ ដឹងថាជា C-SUV ដែលផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹងប្រភេទ GEA។ បច្ចុប្បន្ននេះ Geely ចេញលក់រថយន្ត Plug-in-hybrid តែមួយម៉ូដែលប៉ុណ្ណោះនៅទីផ្សារប្រទេសចិន គឺម៉ូដែល Geely Galaxy Starship 7 EM-i ជាប្រភេទរថយន្ត Crossover ដូចនេះ ម៉ូដែលនេះទំនងជាម៉ូដែលទីពីរដែលត្រូវចេញលក់នៅទីផ្សារប្រភេទប៉ូឡូញ។ Galay Starship 7 EM-i មានប្រវែងបណ្តោយ 4,740mm/ទទឹង 1,905mm/កំពស់ 1,685mm គម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,755mm។

Galaxy Starship 7 EM-i ដំណើរការដោយប្រព័ន្ធ NordThor 2.0 plug-in hybrid system នៅលើម៉ាស៊ីន 1.5-liter ជាប្រភេទ Naturally aspirated Engine មានកំលាំង 110 សេះ និងភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយកំលាំង 215 សេះ។ រថយន្តនេះមានជម្រើសកញ្ចប់ថ្ម LFP ពីរទំហំ គឺ 8.05 kWh និង 19.09 kWh សាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 55km និង 120km និងអាចជិះបានដល់ 1,420km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន