no-alternative title
no-alternative title
no-alternative title
no-alternative title

Dongfeng Warrior M817 បង្ហាញខ្លួនផ្លូវការណ៍ ជាមួយអនុភាពកម្លាំង 700 សេះ

ក្រុមហ៊ុនផលិតឡាន Dongfeng ទើបតែបានបង្ហាញចេញរថយន្តដែលជាអធិរាជលើផ្លូវ off-road ថ្មីម៉ូដែល Warrior M817 ដែលរថយន្ត off-roader ថ្មីនេះ ត្រូវបានចុះបញ្ចីលក់ផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិន។ ឡាន off-road ស៊េរីថ្មីនេះ មានប្រវែងតួរខ្លួន 5,100mm/ ទទឹង 1,998mm/ កំពស់ 1,899 ទៅ 1,919mm ទៅតាមជម្រើសម៉ូដែល Coil Spring Version និង Air Spring Version។ Warrior M817 ត្រូវបានរចនាជាមួយកម្រិតមុំចូល 30° និងមុំចេញកម្រិត 30°/25°។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន off-road SUV ថ្មីនេះ ត្រូវបានដាក់ឲ្យដំណើរការជាមួយប្រព័ន្ធ intelligent multi-mode PHEV plug-in hybrid system ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 700 សេះ។ បន្ថែមពីនេះ Dongfeng Warrior M817 មានភ្ជាប់មកជាមួយមុខងារ all-electric mode ដើម្បីសម្រួលដល់ការបើកបរនៅទីប្រជុំជន ឬទីក្រុង និង low-speed range-extending mode ដើម្បីជួយសន្សំសំចៃការប្រើប្រាស់ប្រេងសាំង និង Hybrid Mode ដើម្បីបង្កើនអនុភាពកម្លាំងនៅពេលបើកបរនៅលើផ្លូវឧបសគ្គ off-road និងផ្លូវបែបផ្សងព្រេង។

ជាពិសេស Dongfeng Warrior បានប្រកាសពីសេវាកម្ម Warrior Off-Road Ecological Customisation Platform ដែលអនុញ្ញាតិឲ្យមានការកែប្រែបំពាក់បន្ថែមសម្រាប់ Warrior M817 ផងដែរ ដូចជាការផ្លាស់ប្តូររបាំងការពារកង់ ចង្កៀងខាងមុខ និងឈ្នាន់អេឡិចត្រូនិកជាដើម។ សម្រាប់ម៉ូដែល Warrior M817 Air Spring ដំណើរការដោយប៉ុងមួយ (RWD) អាចបង្កើនកំពស់រថយន្តបាន 150mm ជាមួយប្រព័ន្ធ adjustable air suspension with CDC (Continuous Damping Control) និងប្រព័ន្ធមុខងារ  garage mode ដែលអនុញ្ញាតិឲ្យរថយន្តអាចបន្ទាបកំពស់មកនៅត្រឹម 45mm ដើម្បីងាយស្រួលដល់ការចូលចំណោតក្រោមដី។

 

Warrior M817 គឺជារថយន្ត luxury electric off-road vehicles ដំបូងគេដែលគាំទ្រនូវប្រព័ន្ធជំនួយការឆ្លាតវៃ Qiankun ADS 4.0 intelligent driving system របស់ Huawei ដែលវាត្រូវបានឌីស្សាញឡើងសម្រាប់ការបើកបរបានទាំងនៅទីក្រុង និងតាមផ្លូវផ្សេងព្រេងព្រៃភ្នំ off-road។

សម្រាប់ការបើកបរលើផ្លូវ off-road រថយន្តនេះ មានមុខងារពិសេសដូចជា nitrogen shock absorbers, anti-detachment rims និងបំពាក់សំបកកង់ប្រភេទ AT ដែលមានលទ្ធភាពខ្ពស់ក្នុងការបើកនៅលើសណ្ឋានដីដែលពិបាកៗ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀតរបស់ Dongfeng Warrior M817 នឹងត្រូវបានលាតត្រដាងបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ Guangdong-Hong Kong-Macao Greater Bay Area Auto Show លើកទី 29 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី 31 ខែឧសភា នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម