នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Nissan បានត្រៀមនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនដែលមានការផលិតនៅក្នុងទឹកដីនៃប្រទេសចិនទៅកាន់ទីផ្សារប្រទេសអាស៊ាន និងមជ្ឈឹមបូពា៍នាឆ្នាំក្រោយនេះហើយ។ គោលដៅនៃការនាំចេញនេះ គឺក្រុមហ៊ុនមានបំណងចង់ធ្វើអោយរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះកាន់តែមានទីផ្សារធំជាងនេះថែមទៀត។ គួរបញ្ជាក់ថា បន្ទាប់់ពីការផលិតចេញនូវរថយន្តអគ្គិសនីនៅចិនរួចមក ក្រុមហ៊ុនជប៉ុនដែលកំពុងជួបការលំបាកមួយនេះ ត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរនូវអជីវកម្មបានរហ័សមែនទែន។
សូមជំរាបថា ឡានអគ្គិសនី N7 គឺជាម៉ូដែល mid-size sedan ដំបូងគេបំផុតរបស់ក្រុមហ៊ុន Nissan ដែលបានសហការផលិតចជាមួយនិងក្រុមហ៊ុនផលិតរថយន្តនៅប្រទេសចិន និងបានប្រកាសចេញជាផ្លូវការណ៌កាលពីខែមេសាកន្លងទៅនេះ ជាមួយនិងតម្លៃជាង 119,900 ដុល្លារ ដែលប្រហែល 16,450 USD ប៉ុណ្ណោះ។ ឡាននេះផលិតនៅរោងចក្រក្នុងតំបន់ Guangzhou នៃខេត្តGuangdong។ ឡានអគ្គិសនិ N7 នេះ គឺមានការតម្លើងនូវមុខងារថ្មីៗជាច្រើន ជាពិសេសគឺបច្ចេកវិទ្យា AI technology ដែលអភិវឌ្ឍដោយចិន។
យោងតាមការប្រកាសថ្មីមួយកាលពីថ្ងៃទី 25 ខែមិថុនានេះ ក្រុមហ៊ុន Dongfeng Motor ប្រកាសថា ខ្លួនបានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន NCIC ដែលបុត្រសម្ព័ន្ធរបស់ Nissan ទៅលើការបង្កើតនូវក្រុមហ៊ុននាំចេញរថយន្ត។ ការចាប់ដៃគ្នានេះ គឺមានទំហំទឹកប្រាក់ 1 ពាន់លានយ៉ន់ ដែលប្រហែល 140 លានដុល្លារ ដោយក្នុងនោះ ក្រុមហ៊ុន Dongfeng Motor មានការវិនិយោគចំនួន 400 លានយ៉ន់ ដែលស្មើរនឹង 40% ហើយក្រុមហ៊ុន NCIC មានការវិនិយោគទំហំ 600 លានយ៉ន់ដែលស្មើរនឹង 60%។
គិតមកទល់នឹងពេលនេះ ប្រទេសចិន បានក្លាយជាទីតាំងឈានមុខគេទៅលើការផលិតឡានអគ្គិសនី ហើយតាមរយៈឡានអគ្គិសនី Nissan ដែលផលិតចេញពីប្រទេសចិន ព្រមទាំងមានតម្លៃសមរម្យថែមទឿតនោះ នឹងធ្វើអោយការបញ្ជាទិញពីទីផ្សារសល់នឹងមានការកើនឡើងច្រើននៅពេលខាងមុខ។ បន្ថែមពីនេះ Nissan ក៏គ្រោងនឹងមានការបញ្ចេញនូវម៉ូដែលអគ្គិសនី និង plug-in hybrid vehicles ថ្មីៗទៀតនៅលើទីផ្សារប្រទសចិនផងដែរ ក្នុងនោះក៏អាចនឹងមានការបង្ហាញនូវឡាន Pick Up អគ្គិសនីម៉ូដែលដំបូងទៀតផងសម្រាប់ចុងឆ្នាំនេះ។