no-alternative title
no-alternative title
no-alternative title
no-alternative title

ការឌីស្សាញផ្នែកខាងក្នុងឡានអគ្គិសនី Hyundai កូនកាត់ចិន ត្រូវបានបង្ហាញចេញហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Beijing Hyundai បានបង្ហាញចេញជាផ្លូវការណ៌នូវរូបភាពបង្ហាញពីការឌីស្សាញការឌីស្សាញផ្នែកខាងក្នុងឡាន Beijing Hyundai Elexio ដែលជាឡានអគ្គិសនីសុទ្ធដំបូងគេរបស់ខ្លួនហើយ ស្របពេបដែលការដាក់សម្ពោធឡានថ្មីនេះ ត្រូវបានគេដឹងថា នឹងមកដល់នៅត្រីមាសទី 3 ខាងមុខ។ តាមរយៈរូបភាពនេះ បង្ហាញថា ក្នុងឡាននេះ មានអេក្រង់ 2 ទំហំ 27 អ៊ីង បង្ហាញចេញបានញកម្រិត 4K resolution ហើយនិងគាំទ្រដោយពន្លឺ 1000 cd/m²។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ដៃចង្កូតវិញ ត្រូវបានរចនាជាពិសេសភ្ជាប់មកនូវមុខងារ Paddle Shifters ដែលអនុញាតអោយអ្នកបើកបរអាចធ្វើការផ្លាស់ប្តូរនូវកម្រិតថាមពលបាន 4 របៀប ដែលសមស្រមតាមមុខងារបើកបរនិមួយៗ។ ជាមួយគ្នានេះ ក្នុងឡាន Elexio ក៏មានកន្លែងសាកថ្ម wireless ចំនួនពី dual-zone synchronized សម្រាប់អ្នកបើកបរ និងអ្នកអមដំណើរអាចសាកបានក្នុងពេលតែមួយ។ បន្ថែមពីនេះនៅឡាននេះ ក៏មានកន្លែងផ្ទុកដាក់សម្ភារៈបានច្រើនកន្លែងថែមទៀតផង គឺមានដល់ទៅ 29 កន្លែង។

សម្រាប់ឡានអគ្គិសនី Elexio SUV នេះ គឺត្រូវបានក្រុមហ៊ុនធ្វើការចុះបញ្ជីដាក់លក់សម្រាប់ទីផ្សារប្រទេសចិនរួចរាល់ហើយ ដោយមានទាំងម៉ូដែល FWD និងម៉ូដែល AWD។ សម្រាប់ម៉ូដែល FWD គឺមានការប្រើប្រាស់នូវម៉ូទ័រ 1 កម្លាំង 160 kW ខណៈដែលម៉ូដែល AWD មានថែមម៉ូទ័រក្រោយ 73kW ដែលសរុបគឺមានកម្លាំង 233 kW (312 សេះ)។ ជម្រើសទាំងពីរនេះ គឺអាចរត់បានល្បឿនលឿនបំផុត 185km/h។ ឡាននេះ នឹងប្រើប្រាស់អាគុយ lithium-iron-phosphate (LFP) របស់ FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD មានសមត្ថភាពអាចរត់បានចម្ងាយ 700km តាមស្តង់ដារ CLTC។

សូមជំរាបថា Hyundai Elexio នេះបង្ហាញវត្តមានជាលើកដំបូងនៅខែមេសានៅព្រឹត្តិការណ៌ Shanghai Auto Show ប៉ុន្តែមិនមានបង្ហាញចេញនូវលក្ខណៈសម្បត្តិនោះទេ។ ប៉ុន្តែសម្រាប់ឡានអគ្គិសនី Elexio ថ្មីនេះ នឹងមានការប្រើប្រាស់នូវស្ថាបត្យកម្ម Electric Global Modular Platform (E-GMP) របស់ Hyundai ហើយនិងបំពាក់នូវប្រព័ន្ធថាមពលអគ្គិសនីរបស់ប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន