no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

នៅថ្ងៃនេះ SAIC Motor បានប្រកាសចេញនូវឡានអគ្គីសនី MG4 EV ជាមួយនិងជម្រើសថ្មីនៅលើទីផ្សារប្រទេសចិន ដែលមានការឌីស្សាញនូវពណ៌ថ្មីហៅថា “Donglai Purple” (东来紫)។ សម្រាប់ឈ្មោះថា “Donglai” គឺមានន័យថា “coming from the East” សំរ៉ាយជាភាសារខ្មែរថា មកពីបូព៌ា ហើយពណ៌នេះ ក៏មានការដាក់បញ្ចូលនូវពណ៌ចម្រុះដែលមានការប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃផងដែរ។ ឡានអគ្គីសនី MG4 EV ថ្មីនេះ នឹងមានការដាក់លក់មុននៅថ្ងៃទី 5 ខែសីហា ហើយនឹងមានការដឹកជញ្ជូនអោយអតិថិជននៅថ្ងៃទី 5 ខែកញ្ញាខាងមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គីសនី MG4 EV មានប្រវែង 4,395mm ទទឺង 1,842mm និងកំពស់ 1,551mm ហើយនិងមានគម្លាតកង់ប្រវែង 2,750mm ព្រមទាំងដំណើរការនៅលើស្ថាបត្យកម្ម Nebula EV platform របស់ SAIC ហើយនិងម៉ូទ័រខាងមុខមានកម្លាំង 120 kW និងមានអាគុយ lithium-iron-phosphate (LFP) ផ្គត់ផ្គង់ដោយ Rept Battery Energy។ ឡាននេះអាចរត់បានល្បឿនលឿនដល់ទៅ 160 km/h។

MG បានបញ្ជាក់ថា ឡានអគ្គីសនី MG4 EV គឺអាចដំណើរការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Oppo, Huawei និង Apple ហើយនឹងអាចអាប់ដែតមុខងារផ្សេងៗតាមរយៈស្មាតហ្វូនរបស់ទាំងនេះបាន។ សូមជំរាបថា MG4 ត្រូវបានក្រុមហ៊ុនដាក់លក់ដំបូងនៅលើទីផ្សារប្រទេសចិនបានតែ 13 គ្រឿងប៉ុណ្ណោះ កាលពីខែកុម្ភៈ ឆ្នាំ 2025 ។

សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 ក្រុមហ៊ុន MG Motor Europe ត្រូវបានគេមើលឃើញថា មានការចុះបញ្ជីបានចំនួន 78,505 គ្រឿង ដែលមានការកើនឡើង 33.5% ប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅលើអង់គ្លេស MG ត្រូវបានគេរាយការណ៌ថា បានលក់រថយន្តរបស់ខ្លួនបានចំនួន 24,641 គ្រឿងនៅត្រីទី 1 ឆ្នាំ 2025 នេះ។

សម្រាប់ MG4  គឺលក់បាន  40,000 គ្រឿងហើយគិតចាប់ពេលប្រកាសចេញ។ ក្រុមហ៊ុន MG មានគ្រោងនឹងធ្វើការវិនិយោគឡានអគ្គិសនី 13 ម៉ូដែលបន្ថែមទៀតនៅលើទីផ្សារសកលនៅត្រឹមឆ្នាំ 2027 ខាងមុខ ជាមួយទំហំទឹកប្រាក់ 100 ពាន់លានយ៉ន់ ដែលស្មើរនឹង 14 ពាន់លានដុល្លារ។ សម្រាប់ MG4 គឺជាម៉ូដែលស្នូលនៃគម្រោងនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន