Zeekr 9X ដែលជាម៉ូដែល flagship plug-in hybrid crossover របស់ from Geely Group ត្រូវបានគេប្រកាសចេញនូវលក្ខណៈសម្បត្តិមួយចំនួននៅប្រទេសចិន មុនការដាក់លក់មុននៅចុងខែសីហាខាងមុខ។ ម៉ូដែលនេះ មាន 6 កៅអី និងមានកម្លាំងដល់ទៅ 1,030 kW (1,381 សេះ) អាចបង្កើតល្បឿនពី 0 ទៅ 100km ចំណាយពេលត្រឹមតែ 3.1 វិនាទី និងអាចរត់បានចម្ងាយដល់ទៅជាង 1,000 km។
Zeekr 9X គឺជាឡានដែលស្ថិតនៅក្នុងត្រកូល full-size SUV ដែលមានវិមាត្រ 5239/2029/1819mm នឹងត្រៀមដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាត្រីមាសទី 3 ខាងមុខនេះហើយ។ សម្រាប់ម៉ូដែលនេះ គឺជាឡាន SUV ដំបូងគេរបស់ Zeekr ដែលមានការឌីស្សាញតាមស្ថាបត្យកម្ម SEA-S modular architecture ផងដែរ។ ម៉ូដែលនេះ នឹងក្លាយជាគូរប្រជែងដ៏សំខាន់បំផុតជាមួយ Yangwang U8 របស់ BYD ដែលជាអធិរាជប្រចាំ full-size crossovers ទៀតផង។
ជាមួយនិងដំណើរការនៅលើ SEA-S modular architecture នេះ ត្រូវបានគេស្គាល់ថា គឺ Haohan-S ដែលជាឈ្មោះរបស់ចិន ហើយប្រព័ន្ធននេះ គឺប្រើប្រាស់នូវ SEA Hybrid (Haohan Hybrid) technology។ ចំណុចសំខាន់នៃឡាននេះ គឺការប្រើប្រាស់អាគុយ CATL ដែលឌីស្សាញចេញពី Freevoy battery មានទំហំ 70 kWh។ នេះគឺជាទំហំធំមួយក្នុងចំណោមម៉ូដែល PHEV ប្រៀបធៀបជាមួយនិង YangWang U8 មានទំហំ 49 kWh ប៉ុណ្ណោះ។
ជាមួយនិងទំហំអាគុយថ្មីនេះ 9X អាចរត់បាន 380km ទៅលើអគ្គិសនីសុទ្ធ ហើយនៅលើឡាននេះ គឺមានការប្រើប្រាស់នូវឆ្នាំងសាក 6C charging ដែលទ្រទ្រង់ជាមួយនិងប្រព័ន្ធសាក 900V system ដែលសាកពី 20% ទៅ 80% ស៊ីពេលតែ 9 នាទីប៉ុណ្ណោះ។ Zeekr បញ្ជាក់ថា ឡាន 9X អាចសាកជាមួយបច្ចេកវិទ្យាសាកលឿនជាង 99% ប្រៀបធៀបជាមួយនិងអាគុយដែលមានលក់នៅលើពិភពលោក។
Zeekr 9X ដំណើរការជាមួយម៉ាស៊ីនចំនុះ 2-liter turbocharged engine មានកម្លាំង 205 kW (275 សេះ) ហើយនឹងមានការប្រើប្រាស់នូវម៉ូទ័រចំនួន 3 គ្រាប់ ដែលបង្កើតកម្លាំងដល់ទៅ 1,030 kW (1,381 សេះ)។ យោងតាម Zeekr បាននិយាយថា កម្លាំងនេះ គឺស្មើរនឹងកម្លាំងម៉ាស៊ីន V12 petrol engines ចំនួន 3 រួមបញ្ចូលគ្នា។ Zeekr 9X បង្កើតល្បឿនពី 0 ទៅ 100 km/h ត្រឹម 3.1 វិនាទី និងបើកបរលឿនបំផុតបាន 240 km/h។
Zeekr 9X ថ្មីនេះ នឹងមានដាក់លក់មុននៅលើទីផ្សារចិនាចុងខែសីហា នៅព្រឹត្តិការណ៌ Chengdu Auto Show 2025 ហើយនឹងបន្តដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារនាត្រីមាសទី 3 ខាងមុខ។