កាលពីថ្ងៃទី 9 ខែកក្កដានេះ ក្រុមហ៊ុន Li Auto បានប្រកាសថា ឡានអគ្គិសនីម៉ួដែល i8 ដែលជាប្រភេទ 6 កៅអីរបស់ខ្លួននឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 29 ខែកក្កដាខាងមុខនេះហើយ ដែលមានតម្លៃចន្លោះពី 48,800 ដុល្លារទៅ 55,800 ដុល្លារ។ សូមជំរាបថា មកដល់ពេលនេ Li Auto គឺមានការបែងចែកជា 3 ទៅលើឡានរបស់ខ្លួន ក្នុងនោះមានដូចជា Li Mega MPV, Li L series EREV SUV និង Li i series BEV SUV។ សម្រាប់ម៉ូដែលនេះ គឺស្ថិតនៅក្នុង medium-to-large SUV ដែលមានវិមាត្រ 5085/1960/1740mm និងគម្លាតកង់មុខក្រោយ 3050 mm។
សម្រាប់ការឌីស្សាញម៉ូដែលនេះត្រូវបានគេចាត់ទុកថាស្ថិតនៅត្រកូល Li Mega ដែលមានដៃទ្វាលាក់ជិត និងមានកញ្ចក់ចំហៀងពណ៌ខ្មៅ ហើយនឹងមានយ៉ាប់ទំហំ 20 អ៊ី និង 21 អ៊ីង។ ចំពោះម៉ូដែល AWD គឺដំណើរការនៅលើម៉ូទ័រមុខកម្លាំង 150 kW (201 សេះ) និងម៉ូទ័រក្រោយកម្លាំង 250 kW (335 សេះ) ហើយនិងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាថ្ម 5C ternary lithium batteries ទំហំ 90 kWh និង 97.84 kWh មានសសមត្ថភាពអាចរត់បានចម្ងាយ 670km និង 720 km តាមស្តង់ដារ CLTC។ ឡាននេះមានឃ្លុបអាចដឹកឥវ៉ាន់បាន 2580kg ទៅ 2610kg និងបើកបរបានល្បឿនលឿនបំផុត។ 180 km/h។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា Li i8 ស៊ីថាមពល 13.4 kWh ក្នុងការជិះ 100km ហើយជាមួយនិងការសាកតាម 5C fast-charging ត្រឹមតែ 10 នាទី គឺអាចជិះបាន 500km។ សូមជំរាបថា កាលពីថ្ងៃទី 19 ខែកក្កដានេះ លោក Li Xiang ដែលជាអគ្គនាយកក្រុមហ៊ុន Li Auto បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនមានកន្លែងសាក 5C supercharging stations នេះនៅទូទាំងប្រទេសចិន 2,500 ទីតាំង ដែលច្រើនជាងកន្លែងសាករបស់ Tesla charging stations ថែមទៀតផង។
ឡានអគ្គិសនីស៊េរីថ្មីប្រភេទ Crossover SUV ម៉ូដែល Li Auto i8 មានការរចនាតុបតែងខាងក្នុងបំពាក់នូវអេក្រង់កម្សាន្តធំនៅកណ្តាលជាអេក្រង់ភ្លោះ ខណៈនៅកណ្តាលមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹកចំនួនពីរ រន្ធម៉ាស៊ីនត្រជាក់ភ្លោះនៅក្រោមអេក្រង់កម្សាន្ត និងចង្កឹះលេខស្ថិតនៅជាប់ខាងក្រោយដៃចង្កូតដែលមានការឌីស្សាញរាងអក្សរ D។
សម្រាប់អេក្រង់ភ្លោះដែលបំពាក់នៅលើ Li Auto i8 មានទំហំ 15.7-អ៊ីង ហើយរថយន្តនេះ អាចនឹងមានមុខងារ Head up Display ជំនួសឲ្យការប្រើប្រាស់អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត។ ផ្អែកទៅលើប្រភពព័ត៌មានពីស្ថាប័ន Chinese Ministry of Industry and Information Technology បានឲ្យដឹងថា Li Auto i8 គឺមានការរៀបចំកៅអីចំនួន 6 ដែលរៀបជាទម្រង់ 2x2x2។