no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Xiaomi SU7 បន្តរក្សាបាននូវតម្លៃ 90% បើទោះបីជាដាក់លក់បាន 1 ឆ្នាំហើយក៏ដោយ

យោងតាមរបាយការណ៌ថ្មីរបស់ China Automobile Dealers Association (CADA) ដែលបានចេញផ្សាយនៅត្រីមាសទី 1 កន្លងទៅនេះ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Xiaomi និង Aito នៅតែបន្តនាំមុខនៅលើទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិនសម្រាប់ “2025 H1 China Automobile Resale Value Research Report”។ តាមរបាយការណ៌ខាងលើនេះ គឺមានការបង្ហាញពីតម្លៃរបស់រថយន្តអគ្គិសនីសុទ្ធ ហើយនឹងរថយន្តប្រភេទ plug-in hybrid។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៌ដដែលនេះ បានបន្តថា សម្រាប់មួយុ 1 ឆ្នាំ ឡានអគ្គិសនី Xiaomi SU7 គឺបាននាំមុខសម្រាប់ការលក់ដល់ទៅ 88.91% ទៅលើឡានអគ្គិសនីសុទ្ធ ដោយបានយកដៃគូររបស់ខ្លួន Aito M9 ដែលជាឡានអគ្គិសនីសុទ្ធដូចគ្នា លក់បានត្រឹមត 84.45% សម្រាប់ការលក់ 1 ឆ្នាំដូចគ្នា។ សម្រាប់ Aito M9 នេះ ក៏បានឈរនៅលើកំពូលតារាងផងដែរសម្រាប់ប្រភេទ plug-in hybrid ដោយអាចលក់បាន 85.23% សម្រាប់តួរលេខ 1 ឆ្នាំដូចគ្នាខាងលើនេះដែរ។ 

បើតាមការលើកឡើងរបស់អ្នកសិក្សាផ្នែករថយន្តនេះបាននិយាយថា កត្តាដែលនាំអោយឡានអគ្គិសនី Xiaomi SU7 នៅតែបន្តលក់បានល្អដដែលនេះ គឺទៅលើការឌីស្សាញរូបរាងនៃម៉ូដែលថ្មីនេះ គឺមានការរចនារូបរាងបែបស្ព័រស្អាតតែម្តង។ និយាយទៅឡាននេះ គឺមានភាពទំនើប និងទាក់ទាញខ្លាំងសម្រាប់អ្នកប្រើប្រាស់។ មួយវិញទៀតដោយសារតែការដឹកជញ្ជូនឡានថ្មីនេះ មានរយៈពេលយូរ ក៏អាចជាចំណែកមួយអោយឡាននេះនៅតែមានតម្លៃខ្ពស់ដូចគ្នា។ 

ថ្មីៗនេះបន្ទាប់ពីការប្រកាសចេញនូវម៉ូដែល SUV ថ្មី Xiaomi YU7 រួចមក ក៏បានធ្វើអោយការដឹកជញ្ជូនទៅលើ SU7 មានការពន្យាពេលកាន់តែយូរមួយគ្រាប់ទៀតផងដែរ។ ជាក់ស្តែងសម្រាប់ការទិញឡាននេះនៅថ្ងៃនេះ គឺរង់ចាំដល់ទៅរាប់សិបអាទិត្យឯណោះទើបានទទួលឡានរបស់ខ្លួន។ នៅក្នុងនោះសម្រាប់អ្នកដែលប្រើប្រាស់រថយន្តអគ្គិសនីនេះហើយ ក៏មិនទាន់មានការចុតម្លៃខ្លាំងដូចគ្នា ដូច្នេះ Xiaomi SU7 នៅតែខ្លាំងសម្រាប់អតិថិជន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន