នៅថ្ងៃនេះ Onvo L90 ដែលជាឡានអគ្គិសនី crossover របស់ Nio ត្រូវបានក្រុមហ៊ុនដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃចាប់ពី 27,000 ដុល្លារឡើងទៅ ដោយមានភ្ជាប់ជាមួយនូវ BaaS subscription applied។ សូមជំរាបថា ថ្មីៗនេះ មានព័ត៌មានថ្មីបាននិយាថយា Onvo L90 ដែលជាឡានអគ្គិសនីប្រភេទ Full-Size SUV អាចធ្វើការផ្លាស់ប្តូរថ្មបាននេះ ត្រូវបានក្រុមហ៊ុនធ្លាប់ប្រកាសថា នឹងមានលក់នៅលើទីផ្សារប្រទេសចិនឆាប់ៗនេះជាមួយនិងតម្លៃចាប់ពី 300,000 យ៉ន់ ដែលប្រហាក់ប្រហែល 41,870 ដុល្លារឡើងទៅ។
Onvo L90 មាន 2 ជម្រើស ដោយប្រើម៉ូទ័រមួយកម្លាំង 340 kW (456 សេះ) និង 4WD ប្រើប្រាស់ម៉ូទ័រ 2 កម្លាំង 440 kW (590 សេះ)។ Onvo L90 បំពាក់នូវអាគុយទំហំ 85-kWh រត់បានចម្ងាយ 570km ទៅ 605km តាមស្តង់ដារ CLTC ហើយថែមទាំងអាចប្តូរថ្មបានថែមទៀតផង។ សម្រាប់ឡានជម្រើស 6 កៅអីមួយនេះ គឺជាឌីស្សាញជាពិសេសសម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានការបំពាក់នូវម៉ូទ័រកម្លាំងខ្លាំងដល់ទៅ 440 kW (590 សេះ) អាចរត់បានចម្ងាយ 605km តាមស្តង់ដារ CLTC ហើយនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាសាក 900V high-voltage system ទៀតផង។
និយាយពីរូបរាងរបស់ Onvo L90 គឺជាឡានអគ្គិសនីប្រភេទ Full-Size SUV មានវិមាត្រតួខ្លួន 5145/1998/1766mm ជាមួយគម្លាតកង់មុខក្រោយប្រវែង 3,110mm ប្រៀបធៀបជាមួយនិង Mercedes-Benz GLS X167 គឺខ្លីជាង 64mm និងទទឹងធំជាង 42mm ខណៈកំពស់ទាបជាង 57mm។ ឡានរត់ជាមួយយ៉ាន់កង់ 21 អ៊ីង ហើយនិងមានការឌីស្សាញខាងក្នុងមាន 6 ពណ៌។ គ្រប់កៅអីនិមួយៗនៅលើ Onvo L90 គឺអាចធ្វើការសារេបាន។ ហើយនៅក្នុងឡាននេះ ក៏មានទូទឹកកក ហើយនិងអេក្រង់សម្រាប់កៅអីជួរទី 2 ទៀតផង។
គួរបញ្ជាក់ថា Onvo គឺចាប់ផ្តើមឈានជើងចូលទីផ្សារនៅឆ្នាំ 2024 តាមរយៈនៃក្រុមហ៊ុន Nio ដែលជាក្រុមហ៊ុនមេ ដោយបានផលិតចេញនូវម៉ូដែលដំបូងគេ L60 Fastback Crossover មានតម្លៃ 206,900 យ៉ន់ ដែលស្មើរនឹង 28,875 ដុល្លារ។ គិតចាប់តាំងពីខែកញ្ញា 2024 មកដល់ខែឧសភាពឆ្នាំ 2025 ក្រុមហ៊ុននេះបានលក់រថយន្តរបស់ខ្លួននៅលើទីផ្សារប្រទេសចិនបាន 46,223 គ្រឿងនេះបើតាមទិន្នន័យរបស់ China EV DataTracker។
នៅក្នុងកំឡុងពេលផ្សាយនៅលើអនឡាញថ្មីៗនេះ William Li ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nio ធ្លាប់បាននិយាយថា តម្លៃរបស់ឡានអគ្គីសនី Onvo L90 នេះ គឺមានក្រោម 300,000 យ៉ន់នៅលើទីផ្សារប្រទេសចិន។ ដូច្នេះម៉ូដែលនេះនឹងមានតម្លៃធូរជាង Onvo L80។