no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Xpeng G7 បង្ហាញវត្តមានផ្លូវការណ៌ជាមួយតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Xpeng G7 electric SUV បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃចាប់ពី 195,800 យ៉ន់ប្រហាក់ប្រហែល 27,325 ដុល្លារ។ ឡាននេះជាប្រភេទឡាន 5 កៅអី ប្រើប្រាស់ម៉ូទ័រ 1 កម្លាំង 292 សេះ រត់បានចម្ងាយ 702km និងមានការបំពាក់នូវអេក្រង់ទំហំ 87-អ៊ីង AR-HUD របស់ក្រុមហ៊ុន Huawei ហើយសម្រាប់ប្រព័ន្ធដំណើរការទូទៅនៅលើ Xpeng G7 វិញ គឺមានគាំទ្រដោយបន្ទះឈីបថ្មី Turing AI ដែលអភិវឌ្ឍន៍ផលិតដោយ Xpeng ផ្ទាល់។ ហើយនឹងមានការបំពាក់នូវ NPU កម្រិតឆ្លាតវៃដល់ 2,200 TOPS ទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វត្តមានម៉ូដែល Xpeng G7 នេះ ត្រូវបានគេមើលឃើញថា គឺជានឹងក្លាយជាគូប្រជែងជាមួយនិង Tesla Model Y និង Xiaomi YU7 ដែលទើបនឹងប្រកាសចេញកាលពីពេលថ្មីៗនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ ត្រឹមតែ 46 នាទី បន្ទាប់ពីការប្រកាសចេញ ឡានអគ្គិសនី Xpeng G7 មានការកក់មុនដក់ទៅ10,000 គ្រឿង។

សូមជំរាបថា Xpeng G7 គឺជាប្រភេទ mid-size crossover មានទំហំ 4892/1925/1655mm និងមានគម្លាតកង់មុខក្រោយប្រវែង 2,890mm។ ចំពោះការឌីស្សាញវិញ G7 គឺជាជំនាន់ទី 2 នៃ “X Face” ដែលមានភ្លើង Running Light ចំនួន 2 ដែលអោយ LED strip។ Xpeng G7 មានជម្រើស 6 ពណ៌ រួមមានដូចជា dark gray, silver, white, black, beige និង green។

សម្រាប់កម្លាំងនៅលើ Xpeng G7 គឺមានជម្រើស RWD ប្រើប្រាស់នូវម៉ូទ័រ 1 មានសមត្ថភាពអាចបង្កើតនូវកម្លាំងបាន 218 kW (292 សេះ) ហើយនឹងអាចបង្កើតល្បឿនបានពី 0 ទៅ 100 km/h ត្រឹមតែ 6.5 វិនាទី និងអាចបញ្ឈប់ល្បឿន 100 km/h ក្មុងចំងាយ 35.8 meters។ ឡានថ្មីនេះ មានជម្រើសអាគុយ LFP battery 2 ទំហំ ដោយទី 1 មានទំហំ 68.5 kWh និងទីពីរមានទំហំ 80.8 kWh អាចបើកបានចម្ងាយ 602km ទៅ 702 km តាមស្តង់ដារ CLTC range ជាមួយនិងទំហំកង់ 8-អ៊ីង ក៏ដូចជាចម្ងាយ 577km ទៅ 677km ជាមួយនិងទំហំកង់ 20-អ៊ីង។

Xpeng G7 ប្រើប្រាស់បច្ចេកវិទ្យាសាក 5C charging technology ដែលសាកត្រឹម 10 នាទីបើកបាន 436km។ Xpeng G7 aក៏មានការទ្រទ្រង់នូវ V2L function កម្លាំង 6 kW ផងដេរ។ នៅផ្នែកខាងក្នុងរបស់ Xpeng G7 មានការតុងតែងលម្អយ៉ាងប្រណិតជាមួយនឹងអេក្រង់កម្សាន្តនៅកណ្តាលតាបឡូទំហំ 15.6-inch, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរមានកម្លាំង 50W, ប្រព័ន្ធបំពងសំឡេងចំនួន 20 គ្រាប់ និងកញ្ចក់មើលក្រោយជាប្រភេទ rear-view-mirror។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម