no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

Onvo L90 គឺជាឡានអគ្គិសនីប្រភេទ Full-Size SUV របស់ក្រុមហ៊ុន Nio ដែលអាចធ្វើការផ្លាស់ប្តូរថ្មបាន នឹងមានលក់នៅលើទីផ្សារប្រទេសចិនឆាប់ៗនេះជាមួយនិងតម្លៃចាប់ពី 300,000 យ៉ន់ ដែលប្រហាក់ប្រហែល 41,870 ដុល្លារ។ ឡានជម្រើស 6 កៅអីមួយនេះ គឺជាឌីស្សាញជាពិសេសសម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានការបំពាក់នូវម៉ូទ័រកម្លាំងខ្លាំងដល់ទៅ 440 kW (590 សេះ) អាចរត់បានចម្ងាយ 605km តាមស្តង់ដារ CLTC ហើយនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាសាក 900V high-voltage system ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Onvo គឺចាប់ផ្តើមឈានជើងចូលទីផ្សារនៅឆ្នាំ 2024 តាមរយៈនៃក្រុមហ៊ុន Nio ដែលជាក្រុមហ៊ុនមេ ដោយបានផលិតចេញនូវម៉ូដែលដំបូងគេ L60 Fastback Crossover មានតម្លៃ 206,900 យ៉ន់  ដែលស្មើរនឹង 28,875 ដុល្លារ។ គិតចាប់តាំងពីខែកញ្ញា 2024 មកដល់ខែឧសភាពឆ្នាំ 2025 ក្រុមហ៊ុននេះបានលក់រថយន្តរបស់ខ្លួននៅលើទីផ្សារប្រទេសចិនបាន 46,223 គ្រឿងនេះបើតាមទិន្នន័យរបស់ China EV DataTracker។ ឆាប់ៗនេះក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវម៉ូដែលថ្មីសម្រាប់ទីផ្សារចិនទៀតហើយ។ 

នៅក្នុងកំឡុងពេលផ្សាយនៅលើអនឡាញថ្មីៗនេះ William Li ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nio បាននិយាយថា តម្លៃរបស់ឡានអគ្គីសនី Onvo L90 នេះ គឺមានក្រោម 300,000 យ៉ន់ននៅលើទីផ្សារប្រទេសចិន។ ដូច្នេះម៉ូដែលនេះនឹងមានតម្លៃធូរជាង Onvo L80។ 

Onvo L90 គឺជាឡានអគ្គិសនីប្រភេទ Full-Size SUV មានវិមាត្រតួខ្លួន 5145/1998/1766mm ជាមួយគម្លាតកង់មុខក្រោយប្រវែង 3,110mm ប្រៀបធៀបជាមួយនិង Mercedes-Benz GLS X167 គឺខ្លីជាង 64mm និងទទឹងធំជាង 42mm ខណៈកំពស់ទាបជាង 57mm។ ឡានរត់ជាមួយយ៉ាន់កង់ 21 អ៊ីង ហើយនិងមានការឌីស្សាញខាងក្នុងមាន 6 ពណ៌។ គ្រប់កៅអីនិមួយៗនៅលើ Onvo L90 គឺអាចធ្វើការសារេបាន។ ហើយនៅក្នុងឡាននេះ ក៏មានទូទឹកកក ហើយនិងអេក្រង់សម្រាប់កៅអីជួរទី 2 ទៀតផង។

Onvo L90 មាន 2 ជម្រើស ដោយប្រើម៉ូទ័រមួយកម្លាំង 340 kW (456 សេះ) និង 4WD ប្រើប្រាស់ម៉ូទ័រ 2 កម្លាំង 440 kW (590 សេះ)។ Onvo L90 បំពាក់នូវអាគុយទំហំ 85-kWh រត់បានចម្ងាយ 570km ទៅ 605km តាមស្តង់ដារ CLTC ហើយថែមទាំងអាចប្តូរថ្មបានថែមទៀតផង។ Onvo L90 អាចកក់បានចាប់ពីថ្ងៃទី 10 ខែកក្កដានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន