no-alternative title
no-alternative title

ភីកអាប់ RAM 1500 ឆ្នាំ 2026 ទើបចេញថ្មី ប្រើម៉ាស៊ីន V8 វិញ តម្លៃចាប់ពីខ្ទង់ $40,000 ឡើងទៅ!

នេះគឺជាភីកអាប់ RAM 1500 ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនថ្មីៗ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលត្រូវបានគេបង្ហើបថា មានតម្លៃចាប់ពីខ្ទង់ $40,000 ដុល្លារអាមេរិក ដល់ $75,000 ដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភីកអាប់ខ្នាតធំរបស់អាមេរិកមួយនេះ ផ្តល់ជម្រើសម៉ាស៊ីនចំនួន 3 ប្រភេទ គឺ៖

•ទី 1 ម៉ាស៊ីន Pentastar ចំណុះ 3.6L ទំហំ 6 ស៊ីឡាំង (V6) មានកម្លាំង 305 HP និង កម្លាំងរមួល 364 NM

•ទី 2 ម៉ាស៊ីន Hurricane ចំណុះ 3.0L Twin-turbo ទំហំ 6 ស៊ីឡាំង (inline-6) មានកម្លាំង 420 HP និង កម្លាំងរមួល 623 Nm ហើយក៏មានប្រភេទ High-output មួយទៀត ដែលអាចបង្កើតកម្លាំងបាន 540 HP និង កម្លាំងរមួល 706 NM

•និង ទី 3 ម៉ាស៊ីន Hemi ចំណុះ 5.7L ទំហំ 8 ស៊ីឡាំង ដែលជាការវិលត្រលប់មកវិញ ហើយអាចបង្កើតកម្លាំងបានសរុប 395 HP និង កម្លាំងរមួល 555 NM

 

ភីកអាប់ RAM 1500 ថ្មីនេះ មានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ដល់ 5.2 តោនឯណោះ ហើយអាចដឹកបានទម្ងន់ជិត 1 តោន ផងដែរ។ យ៉ាងណាមិញ ភីកអាប់របស់អាមេរិកមួយនេះ ក៏បានបំពាក់ Option ទំនើបៗមកជាច្រើនដែរ ដោយក្នុងនោះមានដូចជា កុងទ័រឌីជីថល ទំហំ 12 អ៊ីង, អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 14.5 អ៊ីញ អមដោយអេក្រង់សម្រាប់អ្នកដំណើរខាងមុខមួយទៀត ទំហំ 10.25 អ៊ីញ ក៏ដូចជា កញ្ចក់មើលក្រោយឌីជីថល និង Speaker ដល់ 23 គ្រាប់ ផងដែរ។

ចំណែកឯមុខងារជំនួយការបើកបរវិញក៏មានច្រើនដែរ រួមទាំង ប្រព័ន្ធជំនួយដៃចង្កូត ចញ្ចៀសចេញពីគ្រោះថ្នាក់ Evasive Steering Assist, ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ នៅលើផ្លូវប្រសព្វ Intersection Collision Assist និង ប្រព័ន្ធដាស់តឿនអ្នកបើកបរ Drowsy Driver Detection ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន