no-alternative title
no-alternative title

ឡានអគ្គិសនីស៊េរីថ្មីមួយទៀតរបស់ Huawei ត្រៀមបង្ហាញខ្លួននៅខែសីហាខាងមុខនេះហើយ

នៅថ្ងៃនេះ Aito M8 SUV ដែលជាម៉ាកយីហោឡានប្រណិតរបស់ក្រុមហ៊ុន Huawei ត្រូវបានក្រុមហ៊ុនចាប់ផ្តើមបញ្ចេញនូវរូបភាពផ្លូវការណ៌ហើយ ខណៈដែលដែលប្រកាសចេញជាផ្លូវការណ៌ទៅលើម៉ូដែល Flagship M8 SUV នេះ នឹងធ្វើឡើងនៅខែសីហាខាងមុខនេះហើយ បន្ទាប់ពីការបង្ហាញចេញនូវម៉ូដែល EREV ទើបតែបង្ហាញវត្តមានកាលពីដើមឆ្នាំកន្លងទៅនេះ។ ជាមួយនិងវត្តមានឡានអគ្គិសនីសុទ្ធ M8 នេះ គឺនៅតែបន្តឌីស្សាញរូបរាងដូចម៉ូដែល EREV អញ្ចឹងដែរ ដោយខុសគ្នាផ្នែកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនីសុទ្ធ Aito M8 ថ្មីនេះ មានសមត្ថភាពអាចរត់បានចម្ងាយ 705km តាមស្តង់ដារ CLTC នឹងជាម៉ូដែលដំបូងគេបំផុតមានប្រើប្រាស់នូវជំនួយការបើកបរ Advanced ADS 4 autonomous driving system របស់ក្រុមហ៊ុន Huawei។ ចំពោះទំហំ ឡានអគ្គិសនីសុទ្ធ Aito M8 ថ្មីនេះ គឺដូចគ្នាទៅនឹងម៉ូដែល EREV ដែរ ដោយមានវិមាត្រ 5190/1999/1795mm និងគម្លាតកង់មុខក្រោយ 3105mm។ សម្រាប់ម៉ូដែលនេះ គឺជាប្រភេទ 5 កៅអី និង 6 កៅអី ហើយនឹងមានទំហំផ្ទុកខាងមុខធំជាងមុន។

ឡានអគ្គិសនីសុទ្ធ Aito M8 ថ្មីនេះ គឺដំណើរការជាមួយប្រព័ន្ធបើកបរ high-voltage seven-in-one electric drive system របស់ Huawei។ M8 គឺមានម៉ូដែលប្រើប្រាស់ម៉ូទ័រមុខ និង AWD ហើយគ្រប់ម៉ូដែលទាំងអស់ គឺដំណើរការដោយអាគុយ CATL ទំហំ 100kWh ព្រមទាំងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្រិត “Whale” 800V high-voltage។

គួរបញ្ជាក់ថា Aito M8 ម៉ូដែល EREV បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនចិន ជាមួយនិងតម្លៃ 359,800 យ៉ន់ ដែលប្រហែលជា 48,960 ដុល្លារ។ ម៉ូដែលនេះរត់បានចម្ងាយជាង 1,500km នៅពេលចាក់សាំង និងសាកពេញម្តង ហើយនឹងមានការបញ្ជាទិញចំនួនជាង 140,000 គ្រឿងថែមទៀតផង មុនពេលដែលដាក់លក់នៅលើទីផ្សារ។ បើតាមការបញ្ជាក់ពីលោក Richard Yu ដែលជាអគ្គនាយក Huawei បាននិយាយថា មកដល់ខែមិថុនាកន្លងទៅ ម៉ូដែល Aito M8 EREV គឺមានការដឹកជញ្ជូនបានជាង 20,000 គ្រឿងហើយ ដោយបានក្លាយជាឡានដែលលក់ដាច់ជាងគេបំផុតនៅក្នុងប្រភេទដូចគ្នានេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន