no-alternative title
no-alternative title

Xiaomi បង្ហាញមហិច្ឆតាប្រជែងជាមួយ Tesla និង BYD នៅទីផ្សារឡានអគ្គិសនីអឺរ៉ុបក្នុងឆ្នាំ 2027

មហិច្ឆតារបស់ Xiaomi ក្នុងពេលនេះ គឺមិនត្រឹមតែវាយលុកខ្លាំងនៅទីផ្សារឡានអគ្គិសនីក្នុងស្រុក និងទីផ្សារប្រទេសតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានវ័យក្មេងខ្ចីរបស់ចិនមួយនេះ ក៏មានមហិច្ឆតា ក្នុងការឈានជើងចូលវាយលុកទីផ្សារក្នុងប៉ែកអឺរ៉ុបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយថ្មីៗនេះ Xiaomi បានប្រកាសប្រកបដោយភាពជឿជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការនាំយករថយន្តអគ្គិសនីរបស់ខ្លួនចូលទៅប្រគូតប្រជែងនៅក្នុងទីផ្សារឡានអគ្គិសនីក្នុងទ្វីបអឺរ៉ុប ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ Tesla និង BYD។ Xiaomi បានបញ្ជាក់ថា ម៉ាកយីហោឡានអគ្គិសនី Xiaomi EV នឹងលេចវត្តមាននៅលើទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2027។

 

សូមបញ្ជាក់ថា ទីផ្សារឡានអគ្គិសនីរបស់ Xiaomi ពិតជាមានទីផ្សារល្អខ្លាំងមែនទែនចាប់តាំងពីការប្រកាសចេញ រហូតដល់ការចេញលក់ផ្លូវការណ៍កាលពីអំឡុងឆ្នាំ 2024។ ដោយនៅត្រីមាសទីពីរក្នុងឆ្នាំ 2025 នេះ ការនាំចេញឡានអគ្គិសនី SU7 គឺមានចំនួន 81,302 គ្រឿង ហើយការនាំចេញក្នុងរយះពេល 6 ខែក្នុងឆ្នាំ 2025 គឺមានចំនួនសរុបដល់ 157,000 គ្រឿង។

Lu Weibing ប្រធានក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា អឺរ៉ុប គឺជាគោលដៅទីមួយស្ថិតក្នុងគម្រោងការនៃការនាំយកម៉ាកយីហោឡានអគ្គិសនីរបស់ Xiaomi ចូលទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ នៅឆ្នាំ 2027 ខាងមុខ ម៉ាកយីហោឡានអគ្គិសនី Xiaomi EV នឹងមានវត្តមាននៅលើដីនៃទ្វីបអឺរ៉ុប ដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងម៉ាកយីហោល្បីឈ្មោះដ៏ធំបំផុតនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី គឺ Tesla និង BYD។

បច្ចុប្បន្ន ក្រោយពីការបង្ហាញវត្តមានឡានអគ្គិសនីបានចំនួនម៉ូដែល គឺ Xiaomi SU7 Sedan និង YU7 SUV ជាផ្លូវការណ៍រួចមក Xiaomi ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតឡានប្រភេទ Plug-in-hybrid Full-size SUV ម៉ូដែល YU9 ដែលបំពាក់ម៉ាស៊ីន 1.5-liter turbocharged engine រួមជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ បន្ថែមទៀត។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតរបស់ឡានម៉ូដែលថ្មីម៉ូដែលទីបីរបស់ Xiaomi នៅមិនទាន់ត្រូវបានគេបង្ហាញចេញនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន