Aito M8 គឺជាឡានអគ្គិសនីប្រភេទ Full-Size SUV របស់ក្រុមហ៊ុន Huawei និង Seres បានក្លាយជាឡានថ្មី ដែលមានសុវត្ថិភាពខ្លាំងជាងគេនៅលើស្ថាប័នតេស្តឡាន C-NCAP ជាមួយនិងពិន្ទុ 93.7% កម្រិតផ្កាយ “five stars +” តែម្តង ដោយអាចនាំមុខទៅលើឡានអគ្គិសនី Xiaomi SU7 ដែលធ្លាប់ជាម៉ូដែលមួយដែលមានសុវត្ថិភាពជាងគេនៅឆ្នាំ 2024។
សូមជំរាបថា Aito M8 គឺបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនជាមួយនិងប្រភេទ EREV កាលពីខែមេសាឆ្នាំ 2025 កន្លងទៅនេះ ដោយបានក្លាយជាម៉ួដែលមួយដែលមានការពេញនិយមខ្លាំងថែមទៀតផង។
បើតាមរបាយការណ៌របស់ China EV DataTracker បានបង្ហាញថា Huawei Aito M8 គឺមានការដឹកជញ្ជូនអោយអតិថិជនបាន 56,748 គ្រឿងហើយ។ Huawei Aito M8 មានតម្លៃចាប់ពី 359,800 យ៉ន់ទៅ 449,800 យ៉ន់ដែលស្មើរនឹង 50,140 ដុល្លារទៅ 62,680 ដុល្លារ។
Aito M8 ទទួលបាននូវពានរង្វាន់កម្រិតផ្កាយ 5 ពីស្ថាប័ន C-NCAP ជាមួយនិងពិន្ទុខ្ពស់ដល់ទៅ 93.7% ដែលខ្ពស់ជាង Xiaomi SU7 Sedan បានពិន្ទុ 93.5%។ Aito M8 គឺជាឡានអគ្គិសនីប្រភេទ Full-Size SUV របស់ក្រុមហ៊ុន Huawei និង Seres ដែលមានវិមាត្រ 5190/1999/1795mm និងមានគម្លាតកង់មុខក្រោយ 3,105mm ហើយ Aito M8 EREV នេះ មានការឌីស្សាញតាមស្តង់ដារ 0,259 Cd ប្រើប្រាស់នូវកង់ទំហំ R20 និង ទំហំ R21 ហើយនិងមានជម្រើស 2 គឺមានពីរជួរ 5 កៅអី និង 3 ជួរ 6 កៅអី។
Aito M8 EREV ដំណើរការនៅលើម៉ូទ័រអគ្គិសនីភ្លើះ 4WD មានកម្លាំង 392 kW (526 សេះ) និងមានអមដដោយម៉ាស៊ីនចំណុះ 1.5-liter turbocharged range extender។ ឡាននេះបំពាក់នូវអាគុយ LFP ឬ NMC ដែលមានទំហំ 37 kWh ឬ 53.4 kWh អាចរត់បានចម្ងាយ 201km និង 310km ជាមួយនិងអគ្គិសនីសុទ្ធ និងចម្ងាយ 1,405km ឬ 1,526 km សម្រាប់ការចាក់សាំងពេញ និងសាកថាមពលពេញម្តង។