កាលពីថ្ងៃទី 22 ខែសីហានេះ ក្រុមហ៊ុន BAIC បានប្រកាសដាក់លក់មុនទៅលើឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Arcfox T1 នៅលើទីផ្សារប្រទេសចិនហើយ ដោយមាន 5 ជម្រើស អាចរត់បានចម្ងាយចាប់ពី 320km ទៅ 425km តាមស្តង់ដារ CLTC ranges ហើយនឹងមានតម្លៃចាប់ពី 9,600 ដុល្លារទៅ 13,100 ដុល្លារ។ តាមការបញ្ជាក់ចេកពីក្រុមហ៊ុននេះបានអោយដឹងថា សម្រាប់ម៉ូដែលបើកបរបានចម្ងាយ 425km គឺនឹងអាចដឹកជញ្ជូនបានភ្លាមនៅពេលប្រកាសចេញ ខណៈម៉ូដែលបើកបានចម្ងាយ 320km នឹងមកដល់នៅពាក់កណ្តាលខែតុលា។
ក្រុមហ៊ុននេះបានបន្តថា ត្រឹមតែរយៈពេលជាង 2 ម៉ោងប៉ុណ្ណោះ ការបញ្ជាទិញមុនទៅលើឡានថ្មីនេះ គឺមានចំនួនដល់ទៅ 11,068 គ្រឿង។ Arcfox T1 គឺមានការឌីស្សាញតាមគំនិត Arc-Flow design concept ដែលមានអំពូលឆ្នូតភ្ជាប់ទៅចង្កៀងទាំងសងខាង និងមានដៃទ្វាជំនាន់ថ្មី ហើយនឹងប្រើប្រាស់យ៉ាន់ Aluminum Alloy ទំហំ 18-អ៊ីង ក៏ដូចជាស្តុបក្រោយភ្ជាប់គ្នាដោយ Geometric Taillights ផងដែរ។
Arcfox T1 មានការប្រើវ្រាស់នូវប្រព័ន្ធ Stereoscopic Panoramic Imaging System 540° និងជំនួយការបើកបរ Advanced Driving Assistance កម្រិតទី 2 រួមបញ្ចូលគ្នាជាមួយនិងមុខងារសុវត្ថិភាពចំនួន 12 ទៀតផង។ ឡានអគ្គិសនីថ្មីនេះ គឺមានការបំពាក់ម៉ូទ័រកម្លាំង 70kW (94 សេះ) ឬ 95kW (127 សេះ) គាំទ្រដោយអាគុយទំហំ 41.7 kWh ឬ 42.3 kWh អាចបើកបរបានចម្ងាយចាប់ពី 320km ទៅ 425km តាមស្តង់ដារ CLTC ranges។
ឡានថ្មីនេះ មានប្រវែង 4337mm ទទឹង 1860mm កំពស់ 1572mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2770mm។ ផ្នែកខាងក្នុងនៃឡានអគ្គិសនីថ្មីនេះ មានដៃចង្កូត 4 ផ្នែក និងមានអេក្រង់ឌីជីថលទំហំ 8.8-អ៊ីង ហើយនិងអេក្រង់កម្សាន្តទំហំ 15.6-អ៊ីងនៅចំកណ្តាលហើយថែមទាំងមានការទ្រទ្រង់ជាមួយនិង AI voice assistant ទៀតផង។ សម្រាប់កៅអីខាងមុខ គឺអាចបញ្ជាបានដោយគ្រាប់ចុចមួយឃ្លីកប៉ុណ្ណោះ។ បន្ថែមពីនេះក៏មានដំបូល Panoramic Sunroof ទំហំ 2.34 m² ផងដែរ។ ឡាននេះមានឃ្លុបដាក់ឥវ៉ាន់បានទំហំ 459 លីត្រ និងអាចពង្រីកបានទំហំ 1352 លីត្រនៅពេលបត់កៅអីក្រោយ។