ស្ងាត់ៗ Huawei បង្កើតស្ថានីយ៍សាកថ្មរថយន្តធុនធ្ងន់ 100MW ដំបូងបង្អស់របស់ពិភពលោកនៅប្រទេសចិន។ កាលពីម្សិលមិញនេះ ស្ថានីយ៍សាកថ្មរថយន្តដឹកទំនិញធុនធ្ងន់ Sichuan Yuanqi Xingguang Heavy-Duty Truck Megawatt Supercharging Station ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Beichuan Qiang Autonomous County ទីក្រុង Mianyang ខេត្ត Sichuan ប្រទេសចិន បានប្រកាសចាប់ផ្តើមប្រតិបត្តិការជាផ្លូវការហើយ ។ ស្ថានីយ៍នេះ ត្រូវបានបង្កើតឡើងនៅលើបច្ចេកវិទ្យា Megawatt Supercharging របស់ក្រុមហ៊ុន Huawei ។
ស្ថានីយ៍រថយន្តដឹកទំនិញធុនធ្ងន់ Sichuan Yuanqi Xingguang Heavy-Duty Truck Megawatt Supercharging Station នឹងបម្រើការជាកន្លែងបង្ហាញការសាកថ្មកម្រិតមេហ្គាវ៉ាត់សម្រាប់ការដឹកជញ្ជូនសម្ភារៈពីចម្ងាយមធ្យមទៅខ្លីនៅក្នុងកន្លែងអណ្តូងរ៉ែខ្សាច់ និងក្រួសរបស់តំបន់ស្វយ័ត Beichuan ។ ស្ថានីយ៌នេះ មានការបង្កើតឡើងដោយក្រុមហ៊ុន Sichuan Yuanqi Xingguang Digital Energy Technology Co., Ltd. ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន 150 លានយន់ (20.86 លានដុល្លារអាមេរិក) ។ ស្ថានីយ៍នេះមានផ្ទៃលាតសន្ធឹងលើផ្ទៃដី 70 mu (ប្រហែលជា 11.5 ហិចតា) ។
ជាមួយនឹងឌីស្សាញដែលអាចផលិតថាមពលដល់ទៅ 100MW ស្ថានីយ៍នេះត្រូវបានបំពាក់ដោយ 18 x 1.44MW supercharging bays និង 108 x 600kW liquid-cooled supercharging bays ។ វាត្រូវបានរចនាឡើងដើម្បីបម្រើដល់ឡានដឹកទំនិញធុនធ្ងន់ដែលប្រើប្រាស់អគ្គិសនីរហូតដល់ 700 គ្រឿងក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណសាកប្រចាំថ្ងៃដែលប៉ាន់ស្មានលើសពី 300,000 kWh ។ គ្រឿងបរិក្ខារនេះក៏រួមបញ្ចូលផងដែរនូវកន្លែងផ្ទុកថាមពលពន្លឺព្រះអាទិត្យជិត 1MW និងឧបករណ៍ផ្ទុកថាមពលត្រជាក់ឆ្លាតវៃ (wind-liquid intelligent cooling energy storage ) កម្លាំង 215kWh ចំនួនពីរផងដែរ។
តាមរយៈ ការប្រើប្រាស់ឧបករណ៍ Huawei Megawatt Supercharging ស្ថានីយ៍នេះ គឺត្រូវគ្នាជាមួយនឹងរថយន្តដឹកទំនិញធុនធ្ងន់ "3.5C" ដែលអាចឱ្យអ្នកបើកបរសាកថ្មត្រឹមតែប្រាំនាទី បើកបរបានចម្ងាយ 100 គីឡូម៉ែត្រ។ ម្ចាស់ឡានដឹកទំនិញត្រូវបានគេព្យាករណ៍ថានឹងសន្សំប្រាកបានចំនួន 1.5 យន់ (0.21 ដុល្លារ) ក្នុងមួយគីឡូម៉ែត្រ ក្នុងការចំណាយថាមពល ស្មើនឹង 150,000 យន់ (21,000 ដុល្លារ) ក្នុងមួយឆ្នាំ។ សម្រាប់ប្រតិបត្តិករស្ថានីយ៍ ការសាកថ្មនេះ ត្រូវគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការលើសពី 15% ផងដែរ។
ការច្នៃប្រឌិតសំខាន់នៃស្ថានីយ៍នេះ គឺជាដំណោះស្រាយរបស់ក្រុមហ៊ុន Huawei រួមបញ្ចូលនូវថាមពល photovoltaics ឆ្លាតវៃ និងការផ្ទុកថាមពល grid-forming energy storage ដើម្បីបង្កើតប្រភពនៃ source-grid-load-storage microgrid ។ source-grid-load-storage microgrid នេះអាចដំណើរការទាំងការភ្ជាប់ទៅ និងដោយឯករាជ្យពីបណ្តាញមេ ដោយកាត់បន្ថយផលប៉ះពាល់នៃការសាកថាមពលខ្ពស់នៅលើបណ្តាញអគ្គិសនីយ៉ាងមានប្រសិទ្ធភាព និងដោះស្រាយកង្វល់អំពីស្ថេរភាព។
លើសពីនេះ microgrid ក៏មានការប្រើប្រាស់បច្ចេកវិទ្យា VPP (Virtual Power Plant) ដើម្បីធ្វើអន្តរកម្មជាមួយបណ្តាញអគ្គិសនី បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីជួយកាត់បន្ថយការចំណាយតាមរយៈ peak-valley arbitrage ទៀតផងង។ សម្រាប់ដំណោះស្រាយរួមបញ្ចូលគ្នានៃ "PV-storage-charging" ដែលដាក់ពង្រាយនៅស្ថានីយ៍នេះ បង្កើតបានប្រហែល 5,000 kWh នៃអគ្គិសនីពណ៌បៃតងជារៀងរាល់ថ្ងៃ។ ការប្រើប្រាស់អគ្គិសនីទៅលើឡានដឹកទំនិញធុនធ្ងន់ត្រូវបានព្យាករណ៍ថានឹងកាត់បន្ថយការបញ្ចេញកាបូនបន្ថែមទៀតចំនួន 45,000 តោនក្នុងមួយឆ្នាំផងដែរ៕