no-alternative title
no-alternative title

Jetour Zongheng G700 ឡាន Off-Road ស៊េរីថ្មីកម្លាំង 751 សេះ និងអាចជិះកាត់ទឹកបានជម្រៅជិត 1 ម៉ែត្រ

ក្រុមហ៊ុន Chery បានបើកទទួលការកក់មុនសម្រាប់រថយន្ត Jetour Zongheng G700 ដែលប្រភេទរថយន្ត Plug-in-hybrid off-road SUV ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Chengdu Auto Show ជាមួយការកក់ប្រាក់មុនត្រឹមតែ 700 យាន់ ឬប្រហែល 98 ដុល្លារតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាសម្រាប់តម្លៃពេញរបស់ Jetour Zongheng G700 ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនោះទេ។ លក្ខណៈពិសេសរបស់រថយន្ត Plug-in-hybrid off-road SUV ស៊េរីថ្មីនេះ គឺជាសមត្ថភាពអាចបើកកាត់ទឹកបានរយះពេល 40 នាទីក្នុងជម្រៅទឹក 970mm ជាមួយប្រព័ន្ធការពារទឹកចូលក្នុងកាប៊ីន water assistant cabin។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងខាងក្រៅរបស់ Jetour Zongheng G700 មានរាងជា classic boxy exterior design ជាមួយនឹងការបំពាក់កង់ សាគួនៅភ្ជាប់នៅទ្វារគូទក្រោយ ដូចរថយន្តប្រភេទ off-road ទាំងឡាយដែរ។ បន្ថែមពីនេះវា ក៏មានភ្ជាប់មកជាមួយទំពក់សម្រាប់ ធ្ពក់សណ្តោងទាំងផ្នែកខាងមុខ និងខាងក្រោយផងដែរ។ ចំនុចទាក់ទាញបំផុត គឺនៅត្រង់ការឌីស្សាញចង្កៀងខាងក្រោយដែលអាចធ្វើឲ្យម្ចាស់ធ្វើការបង្ហាញរូបភាព Shaped ឬជាពាក្យផ្សេងៗបាន។

ទៅលើប្រព័ន្ធសុវត្ថិជំនួយការបើកនៅលើ Jetour Zongheng G700 គឺពឹងទៅលើបច្ចេកវិទ្យា Falcon 500 របស់ Chery ដែលគាំទ្រនៅមុខងារ High-speed NOA និងប្រព័ន្ធជំនួយចូលចំណោត Parking assist ជាដើម។ រថយន្ត off-road SUV ស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធមុខងារ  intelligent all-terrain mode និង low-speed four-wheel drive។ Jetour Zongheng G700 PHEV មានទំហំវិមាត្រ 5,198mm x 2,050mm x 1,956mm ជាមួយគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,870mm និងមានកំពស់ពីដីមកបាតឡាន 320mm។

Jetour Zongheng G700 ដំណើរការដោយប្រព័ន្ធ Kunpeng super-performance electric hybrid CDM-O system របស់ Chery ដំណើរការនៅលើម៉ាស៊ីន 2.0T និងម៉ូទ័រអគ្គិសនីពីរ ភ្ជាប់ដំណើរការដោយប្រអប់លេខ 2-speed DHT ដែលអាចផលិតកម្លាំងសរុបបាន 751 សេះ និងកម្លាំងរមូល 795Nm ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេល 4.6 វិនាទី។ ចំពោះកម្រិតស៊ីសាំងរបស់ម៉ាស៊ីន 2.0T វិញ គឺត្រឹម 1.39L/100km។ ចំពោះកញ្ចប់ថ្មវិញ គឺជាភេទថ្ម On-board ស៊េរី 4C Shenxing battery pack ដែលផ្គត់ផ្គង់ដោយ CATL ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលសាកពី 30% ទៅ 100% ចាយពេលខ្ទង់ 10 នាទីប៉ុណ្ណោះ។

សម្រាប់ការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចជិះបានចម្ងាយប្រមាណជា 1,400km។ នៅផ្នែកខាងក្នុងមានការឌីស្សាញបែបទំនើបនិយមតែម្តង ក្នុងរួមមានអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំ 15.6-inch, អេក្រង់នៅខាងក្រោយ Dashboard ទំហំ 35.4-inch ជាប្រភេទ telescopic display, ដៃចង្កូតរចនាជាប្រភេទ three-spoke flat-bottom steering wheel, អេក្រង់សម្រាប់អ្នករួមដំណើរកៅអីខាងក្រោយមានទំហំ 17.3-inch ភ្ជាប់នៅលើដំបូល, មានទូរទឹកកកកម្រិតត្រជាក់ពី -6℃-50℃ និងកៅអីស្បែកមានមុខងារខ្យល់ក្តៅត្រជាក់ និងម៉ាស្សាថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម