no-alternative title
no-alternative title

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

Fang Cheng Bao ដែលជាបុត្រសម្ព័ន្ធមួយរបស់ BYD បានប្រកាសត្រៀមបញ្ចេញឡានស៊េរីថ្មីរបស់ខ្លួន 2 ម៉ូដែលបន្ថែមទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់។ តាមការបញ្ជាក់ពីក្រុមហ៊ុន Fang Cheng Bao បានអោយដឹងថា ឡានស៊េរីថ្មីរបស់ខ្លួន 2 ម៉ូដែលនេះ នឹងមានការបង្ហាញខ្លួននៅថ្ងៃច័ន្ទទី 20 ខែតុលានេះ វេលាម៉ោង 3:00pm ម៉ោងនៅទីក្រុងប៉េកាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលថ្មីទាំងពីរនេះ មានដូចជា Bao 5 SUV ជាប្រភេទ long-range version ជម្រើស 5 កៅអី និង Bao 8 SUV ក៏នឹងមានការប្រកាសចេញនៅពេលជាមួយគ្នានេះដែរ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ឡានរបស់ Fang Cheng Bao គឺមាន 4 ម៉ូដែលហើយ រួមមានដូចជា Bao 5 និង Bao 8 ដែលជាម៉ូដែលសម្រាប់ធ្វើដំណើរបែប off-road និង Tai 3 ហើយ Tai 7 គឺជាម៉ូដែលថ្មីដូចគ្នា តែជាឡានដែលគេឌីស្សាញឡើងដោយផ្តោតទៅលើគ្រួសារ។

សូមជំរាបថា កាលពីខែកញ្ញានេះ ក្រុមហ៊ុន Fang Cheng Bao លក់រថយន្តរបស់ខ្លួនបានចំនួន 24,121 គ្រឿង ដោយខែនេះ គឺជាខែដំបូងដែលលក់បាន 20,000 គ្រឿង និងបានបង្កើនការលក់បានដល់ 344.87% នេះបើតាមការបញ្ជាក់ចេញពីសារព័ត៌មាន CnEVPost។ សម្រាប់ Bao 5 គឺលក់បាន 5,425 គ្រឿងនៅខែកញ្ញាកើនឡើង 0.06% និង Bao 8 គឺប្រកាសចេញកាលពីខែវិច្ឆិកាឆ្នាំ 2024 ដោយលក់បាន 1,666 គ្រឿង ធ្លាក់ចុះ 9.95%។

 

ចំពោះ Tai 3 និង Tai 7 ពេលនេះបានក្លាយជាម៉ូដែលលក់ដាច់ជាងគេបំផុត ដោយកាលពីខែមុននេះ គឺមានការលក់បានដល់ទៅ 8,902 គ្រឿង និង 8,128 គ្រឿង។ 

 

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍