no-alternative title
no-alternative title

Nissan Teana នឹងក្លាយជាម៉ូដែលដំបូងគេដែលប្រើម៉ាស៊ីន ICE គាំទ្រដោយ Huawei HarmonySpace 5 Cockpit

Dongfeng Nissan ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន Dongfeng Motor Group និង Nissan បានប្រារព្ធខួបលើកទី 40 កាលពីរាត្រីថ្ងៃទី 16 ខែតុលា ម្សិលមិញនេះ ជាមួយការដាក់បង្ហាញនូវរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែល គឺម៉ូដែល Nissan N6 និងម៉ូដែលថ្មីមួយទៀតឈ្មោះថា Teana។ Nissan Teana គឺជាម៉ូដែលរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេក្នុងលោកដែលគាំទ្រនូវប្រព័ន្ធដំណើរការក្នុងកាប៊ីន Harmony Cockpit របស់ Huawei។ រថយន្តស៊េរីថ្មីទាំងពីរម៉ូដែលរបស់ Dongfeng Nissan នឹងត្រូវបង្ហាញផ្លូវការណ៍នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Nissan N6 គឺជារថយន្តប្រភេទ mid-size sedan ដែលមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងបងប្អូនរបស់វា N7 ដែរ។ N6 មានបណ្តោយតួរខ្លួន 4,831mm/ ទទឹង1,885mm/ កំពស់ 1491mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,815mm។ Nissan N6 ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch រចនាកាំបែប Whirlwind ភ្ជាប់ជាមួយនឹងប្រអប់ហ្វ្រាំងពណ៌ក្រហម red brake calliper។

សម្រាប់កម្លាំងអូសទាញវិញ Nissan N6 គាំទ្រដោយម៉ាស៊ីន Plug-in-hybrid 1.5L ប្រភេទ Naturally aspirated engine កម្លាំង 75kW ជាមួយម៉ូទ័រអគ្គិសនីមួយ។ រថយន្ត mid-size-sedan ថ្មីនេះ មានមកជាមួយកញ្ចប់ថ្មទំហំ 21.1kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 130km ដោយប្រើថាមពលថ្មសុទ្ធ តាមការបញ្ជាក់ពី CLTC។

ចំនែកម៉ូដែលថ្មីសន្លាងមួយទៀត គឺ Nissan Teana ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ជារថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេក្នុងលោកដែលគាំទ្រនូវប្រព័ន្ធ HarmonyOS តាមរយះកម្មវិធី HarmonySpace 5 Cockpit និងប្រព័ន្ធសំឡេង Huawei Sound System។ Teana ត្រូវបានគេរំពឹងថា នឹងចេញលក់ផ្លូវការណ៍នៅត្រីមាសទី 4 ឆ្នាំ 2025 ដែលអាចនឹងមានតម្លៃចាប់ពីខ្ទង់ 160,000 ទៅ 180,000 យន់ នៅទីផ្សារប្រទេសចិន។

ជាមួយការប្រើប្រាស់នូវប្រព័ន្ធមុខងារ Altima ថ្មីនៅលើភាសាឌីស្សាញ V-Motion Language ធ្វើឲ្យ Nissan Teana មានប្រវែងតួរខ្លួន 4,929mm/ទទឹង 1,850mm/ កំពស់ 1,447mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,825mm។ រថយន្ត sedan ថ្មីនេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch និង 19-inch។

Nissan Teana នឹងដំណើរការនៅលើម៉ាស៊ីន 2.0T ភ្ជាប់ជាមួយប្រព័ន្ធ VC-Turbo ដែលអាចផលិតកម្លាំងបាន 243 សេះ និងកម្លាំងរមួល 371Nm ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ CVT មាន 8 វគ្គ។ ជាមួយគ្នានេះ Nissan ក៏ត្រូវបានគេរំពឹងថា មានគម្រោងក្នុងការប្រកាសចេញឡាន Pickup ម៉ូដែល Nissan ZNismo នៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026 ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍