no-alternative title
no-alternative title

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

នៅថ្ងៃថ្ងៃទី 20 ខែមករា ឆ្នាំ 2026 នេះ ក្រុមហ៊ុន GAC Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ដ GAC ដើម្បីសង្គម និងទេសចរណ៍ លើកទី 4 ទៅកាន់ទឹកដីនៃភាគឦសាន គឺខេត្តមណ្ឌលគីរី មានរយៈពេល 3 ថ្ងៃ 2 យប់ ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 25 ខែមករា ឆ្នាំ 2026 ខាងមុខនេះ នៅក្នុងគោលបំណងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តមណ្ឌលគីរី និងគាំទ្រកម្មវិធីសម្បុរសធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសហគមន៍មូលដ្ឋាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងដំណើរកម្សាន្តឆ្នាំនេះ គឺទទួលបានការចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ KB Daehan Specialized Bank Plc., សេវាកម្មបង់រំលស់រថយន្ត Forward Leasing និងភោជនីយដ្ឋាន Ichiban។ 

តាមប្រសាសន៍របស់ លោក ធី ចន្ទនិមល ដែលជា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Cambodia ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធី ដំណើរកម្សាន្តសម្រាប់គ្រួសារ GAC គោលបំណងមានបីចំណុចធំៗ៖

 - ទីមួយ គឺដើម្បីបង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងក្រុមហ៊ុន GAC និងអតិថិជន តាមរយៈបទពិសោធន៍ដំណើរកម្សាន្តដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។

 - ទីពីរ គឺដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសខេត្ត មណ្ឌលគិរី ដែលមានធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែប។

 - និងទីបី គឺដើម្បីចូលរួមជួយសង្គម តាមរយៈការរៀបចំកម្មវិធីចែកសម្ភារះសិក្សាជូនសិក្សានុសិស្សនៅសាលារៀនដាច់ស្រយោល

ជាមួយគ្នានេះដែរ ក៏មានការរៀបចំការសម្រាកនៅរីសតរយះពេល 2 យប់ និងសកម្មភាពកម្សាន្តជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងបទពិសោធន៍ដ៏អនុស្សាវរីយ៍ល្អ សម្រាប់អតិថិជន GAC ដែលបានចូលរួម។

គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខ តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ 2020 មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ៥ ម៉ូដែល រួមមាន GS3 EMZOOM , EMKOO, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល  GN6 Pro GN8 និងGN8 PHIV ជារថយន្តលក្ខណៈគ្រួសារMPV ។

រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។ សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ 5 ឆ្នាំ ឬ 15 ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន