no-alternative title
no-alternative title

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនីស៊េរីថ្មី Toyota bZ7 EV ដែលស្ថិតក្នុងស្រឡាយឡានអគ្គិសនីសុទ្ធ all-electric D-Segment sedan ជាសមត្ថផលរួមគ្នារវាង GAC និង Toyota នឹងចេញលក់នៅទីផ្សារប្រទេសចិនក្នុងខែមីនា ឆ្នាំ 2026 ជាមួយតម្លៃខ្ទង់ $29,000។ bZ7 EV ស៊េរីថ្មី គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនវិនិយោគរួមគ្នា GAC-Toyota ដែលគាំទ្រប្រព័ន្ធ Xiaomi Smart Ecosystem, Huawei HarmonyOS 5.0, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Momenta R6 Flywheel AI Model (ADAS) និងប្រព័ន្ធ DriveOne electric motor System របស់ Huawei។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota bZ7 EV ថ្មី ត្រូវបានឌីស្សាញបែបស្ទាយរថយន្ត fastback ជាមួយការនឹងចង្កៀងខាងមុខឌីស្សាញជារាងអក្សរ C ឬ C-Shape daytime running light ដែលជា DNA Design របស់ Toyota ជាមួយនឹងភ្លើង LED មួយខ្សែនៅកណ្តាលអូសកាត់ពីម្ខាងភ្ជាប់ទៅម្ខាង។ នៅលើដំបូងមានបំពាក់សែនស័រ LiDAR រីនៅផ្នែកខាងក្រោយឌីស្សាញរំលេចជាមួយបណ្តុំអំពូល LED ក្រហមភ្ជាប់ពីស្តុបម្ខាងទៅស្តុបម្ខាងទៀតដូចនៅផ្នែកខាងមុខដែរ។ Toyota bZ7 EV ថ្មី ក៏មានបំពាក់បន្ថែមនូវសែនស័រ millimeter-wave radar 5 គ្រាប់, Ultrasonic radar  10 គ្រាប់ ដើម្បីជំនួយក្នុងការដំណើរការប្រព័ន្ធ ADAS ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia autonomous driving។

សម្រាប់បច្ចេកវិទ្យាឆ្លាតវៃ Momenta R6 Flywheel model គាំទ្រដល់ដំណើរការប្រព័ន្ធជំនួយការបើកបរនៅក្នុងទីក្រុង ឬទីប្រជុំជន និងនៅលើផ្លូវល្បឿនលឿន (Highway), មុខងារបញ្ជាការចូលចំណតពីចំងាយ remote parking assist និង fully automated parking assist ជាដើម។ ឡាន sedan EV ស៊េរីថ្មីនេះ ក៏មានដំបូលបើក sunroof អាចបើកបានពីប្រឡោះផងដែរ។ Toyota bZ7 EV ថ្មីរបស់ GAC-Toyota មានតួរខ្លួនប្រវែង 5,130mm/ទទឹង 1,965mm/ កំពស់ 1,506mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,020mm។ ឡាន EV Sedan ថ្មីនេះមានជម្រើសពណ៌ខាងក្រៅដូចជា ក្រហម ស ទឹកប្រាក់ ប្រផេះ ខ្មៅ បៃតង និងទឹកមាស។ 

ចូលមកផ្នែកកាប៊ីនខាងក្នុងឃើញមានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch Floating screen គាំទ្រដំណើរការដោយ Huawei HarmonyOS5.0, អេក្រង់បង្ហាញព័ត៌មាន LCD ក្រោយដៃចង្កូត មានមុខងារបង្ហាញនៅលើកញ្ចក់ដំបូលមុខ Head-up display, កន្លែងសាកទូរស័ព្ទឥតខ្សែ 50W Wireless Charging Pad មានទាំងនៅខាងមុខ និងខាងក្រោយ, មានទូរទឹកកករ, មុខងារបញ្ជាគ្រប់គ្រងរថយន្តតាមទូរស័ព្ទ និងប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់។

Toyota bZ7 EV ស៊េរីថ្មីគាំទ្រដំណើរការដោយប្រព័ន្ធ DriveONE System របស់ Huawei ដែលដំណើរការនៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 278hp ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម Lithium iron phosphate របស់ក្រុមហ៊ុន CATL ដែលមានជម្រើសទំហំ 88.13kWh និង 71.35kW។ ចំពោះម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 88.13kWh អាចបើកបរបានចម្ងាយដល់ 680km/ 700 km និង 710 km តាមស្តង់ដារ CLTC នៅពេលសាកថ្មពេញម្តង រីម៉ូដែលប្រើកញ្ចប់ថ្មទំហំ 71.35kWh អាចបើកបានចម្ងាយ 600km។ Toyota bZ7 EV ស៊េរីថ្មីនេះ អាចជាន់ល្បឿន Top Speed បានដល់ 180km/h៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន