no-alternative title
no-alternative title

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ឡាន Pick up ម៉ូដែលថ្មីពិសេសចំនួនពីររបស់ Mitsubishi Triton ស៊េរីឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនធ្វើការកែកុងបំពាក់បន្ថែមជាមួយគ្រឿងលេងពិសេសៗដែលធ្វើឲ្យឡាន Pick up ជំនាន់ថ្មីនេះ កាន់តែមានភាពទាក់ទាញ និងភាពអំណាចក្នុងការបើកបរ។ ជាមួយនឹងការកែកុងថ្មី និងការបំពាក់គ្រឿងលេងថ្មីនេះ ក៏បានធ្វើឲ្យម៉ូដែល New Edition Mitsubishi Triton ឆ្នាំ 2026 មានតម្លៃថ្លៃជាងម៉ូដែលពិសេសផ្សេងទៀតដែលចេញមុនដល់ $3,000 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mitsubishi Triton ជាប់ជារថយន្ត Pick up ute ដែលលក់ដាច់បំផុតនៅលេខរៀងទី 4 នៅទីផ្សារអូស្ត្រាលី ហើយសម្រាប់ Triton 2026 ម៉ូដែលពិសេសថ្មីទាំងពីរម៉ូដែលនឹងមានដាក់តាំងបង្ហាញនៅក្នុង Showroom លក់របស់ក្រុមហ៊ុននៅខែក្រោយ (កុម្ភៈ) ខាងមុខនេះ។

 

New Edition Mitsubishi Triton 2026 ទាំងពីរម៉ូដែលនោះ គឺ GLX-R Special Edition និង GSR Special Edition។ នៅលើម៉ូដែល Triton GLX-R Special Edition នឹងមានមកជាមួយកញ្ចប់គ្រឿងបំពាក់បន្ថែមហៅថា “Tradie Accessory Pack” ដែលរួមមានដូចជា  fleets និង tradies ហើយម៉ូដែលនេះមានតម្លៃចេញពីរោងចក្រមិនទាន់គិតពន្ធខ្ទង់ $58,490 ថ្លៃជាង $1,250 ធៀបនឹងម៉ូដែល Triton GLX-R 4x4 dual-cab pick-up auto ដែលមានតម្លៃខ្ទង់ $57,240។

 

បន្ថែមពីនេះ GLX-R Special Edition បំពាក់មកជាមួយឈ្នាន់ជាន់ចំហៀង ពណ៌សថ្មីកម្រហៅថា “White Diamond premium”, របាំងការពារអាកាសធាតុ “weathershields”, ស្រោមការពារពណ៌ខ្មៅស្រអាប់ “matte black bonnet protector”, tub liner និង rubber floor mats ព្រមទាំងដកចេញនូវរបា  sports bar ផងដែរ។ ជាមួយគ្នានេះ Mitsubishi Triton Special Edition ក៏នឹងមានជម្រើសកញ្ចប់គ្រឿងលេងបន្ថែម towbar និង accessory kit ដែលមានតម្លៃខ្ទង់ $1,551 ថែមទៀតផង។ ចំនែកម៉ូដែល Triton GSR Special Edition 2026 មានតម្លៃចេញពីរោងចក្រខ្ទង់ $66,140 ថ្លៃជាងខ្ទង់ $3,000 ធៀបនឹងម៉ូដែល Triton GSR Special Edition ដែលគ្មានបំពាក់គ្រឿងលេងបន្ថែមដែលមានតម្លៃខ្ទង់ $63,140។ 

 

 Mitsubishi Triton 2026 GSR Special Edition អតិថិជនទទួលបានការបំពាក់គ្រឿងលេងបន្ថែមមានដូចជា black nudge bar, weathershields, matte black bonnet protector, rubber tub mat, និង towing and accessory pack ជាដើម។ Mitsubishi Triton 2026 Special Edition ម៉ូដែលថ្មីទាំងពីរ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 2.4-liter twin-turbo មាន 4-ស៊ីឡាំង ដូចម៉ូដែលស្តង់ដារដែរ ដោយម៉ាស៊ីននេះអាចបង្កើតកម្លាំងបាន 150kW និងកម្លាំងរមួល 470N.m ហើយផ្គួរផ្គងភ្ជាប់ដំណើរការដោយប្រអប់លេខអូតូ 6 វគ្គ និងដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive។ 

ក្រុមហ៊ុន Mitsubishi Australia បានបញ្ជាក់ថា សម្រាប់កញ្ចប់គ្រឿងលេងបន្ថែមរបស់ New Triton អតិថិជនអាចធ្វើការបញ្ជាទិញមុនបានក្នុងពេលឥលូវនេះ ខណៈដែល រថយន្ត Triton 2026 Special Edition ថ្មីទាំងពីរនឹងមានវត្តមាននៅក្នុង Showroom លក់នាខែកុម្ភៈ ឆ្នាំ 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន