
គ្រួសាររថយន្ត BYD Seal 06 Series ម៉ូដែលថ្មី បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីទាំងម៉ូដែល EV, DM-i Hybrid និង GT Hatchback នេះ បើយោងតាមការបង្ហាញនៅលើទិន្នន័យពី China Automotive Energy Consumption Label database។ នៅលើ Seal 06 ស៊េរីថ្មីត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពទៅលើរយះចម្ងាយបើកបរបានឆ្ងាយជាមុន បង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធ DM-i Hybrid កាន់តែមានភាពល្អប្រសើរជាងមុន ហើយក៏នឹងបង្កើននូវអនុភាពដំណើរការកាន់តែខ្លាំងសម្រាប់ម៉ូដែល Seal 06 GT Performance ទៀតផង។
សម្រាប់ម៉ូដែល BYD Seal 06 Long-range EV 630km នឹងទទួលបានការបំពាក់នូវប្រព័ន្ធម៉ូទ័រថ្មីដែលមានកម្លាំងខ្លាំងដល់ 240kW និងប្រើប្រាស់ថាមពលតិចត្រឹម 11.4kWh/100km។ រីម៉ូដែល mid-range Seal 06 EV 530km នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកម្លាំង 120kW និងមានកម្រិតប្រើប្រាស់ថាមពលតិចត្រឹម 10.7kW/100km។

ដូចនេះ សបញ្ជាក់ឲ្យឃើញថា Seal 06 អគ្គិសនីម៉ូដែលថ្មីទាំងពីរនេះ គឺមានការបង្កើននូវអនុភាពកម្លាំងម៉ូទ័រ និងប្រសិទ្ធិភាពថាមពលថ្មប្រសើរជាងបើធៀបនឹង Seal 06 Series ដែលទើបបង្ហាញវត្តមាននៅលើទីផ្សារនាពេលថ្មីៗនេះ។ ចំពោះការផ្លាស់ប្តូរថ្មីនេះ គឺធ្វើទៅបានតាមរយះបច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ថ្មី អនុភាពនៃប្រសិទ្ធិភាពខ្ពស់នៃប្រព័ន្ធម៉ូទ័រ និងការភ្ជាប់មកជាមួយនូវប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច ហៅថា “smart electric control systems”។
BYD Seal 06 ម៉ូដែល 630km ថ្មី នឹងបំពាក់នូវកញ្ចប់ថ្ម Blade Battery ជំនាន់ថ្មីទំហំ 64.315kW មានទងន់ 444.1kg ភ្ជាប់នៅលើតួរថយន្តដែលមានទំងន់ 1,795kg។ ចំនែកម៉ូដែល Seal 06 530km ថ្មីវិញ គឺមានបំពាក់នូវកញ្ចប់ថ្មទំហំ 52.969kW ទំងន់ 383.6kg ជាមួយទំងន់រថយន្តសរុប 1,670kg។ កញ្ចប់ថ្ម Blade battery ជំនាន់ថ្មីនេះ មានអនុភាពថាមពលកម្លាំង 114kW/kg ជាមួយកម្រិតថាមពលជាលិកាថ្មប្រមាណជា 200kW/kg។

រីម៉ូដែល Seal 06 PHEV (DM-i Hybrid) ថ្មីទាំងពីរម៉ូដែល គឺនឹងបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 175kW ដូចគ្នា គ្រាន់តែមួយអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 150km ជាមួយកម្រិតនៃការប្រើប្រាស់ថាមពលថ្មប្រមាណ 15.2 kWh/100km ខណៈមួយម៉ូដែលទៀតអាចបើកបរបានចម្ងាយ 155km ជាមួយកម្រិតប្រើប្រាស់ថាមពលថ្មត្រឹម 14.7kWh/100km។
ដោយឡែកសម្រាប់ម៉ូដែល Seal 06 GT hatchback វិញ ក៏នឹងទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីផងដែរ ដោយម៉ូដែល GT Long-range នឹងបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 200kW និងកញ្ចប់ថ្មទំហំ 57.545kW ជាមួយកម្រិតប្រើថាមពលថ្ម 12.3 kWh/100 km។ រីឯម៉ូដែល GT Performance EV វិញ នឹងប្រើម៉ូទ័រអគ្គិសនីកម្លាំង 240kW ជាមួយនឹងកញ្ចប់ថ្មទំហំ 69.07kW និងមានកម្រិតប្រើថាមពលថ្ម 12.5 kWh/100 km។
ម៉ូដែល GT Series អាចបើកបានចម្ងាយប្រមាណ 620km នៅពេលសាកភ្លើងពេញម្តងតាមលក្ខខណ្ឌស្តង់ដារ CLTC។ ទោះជាយ៉ាងណា BYD មិនទាន់បានបញ្ជាក់ពីតម្លៃរបស់ Seal Seal 06 EV, GT, ឬ DM i Hybrid នោះទេ ប៉ុន្តែមានការព្យាករណ៍ថា ពួកវាអាចនឹងមានតម្លៃប្រហាក់ប្រហែលគ្នានឹងស្រឡាយឡានអគ្គិសនី និង Plug-in-hybrid របស់ BYD ដូចជា Qin L, Qin Plus, និងSong Pro ជាដើម៕





