no-alternative title
no-alternative title

SC01 ដែលជាឡាន Electric Roadster កម្លាំង 429 សេះ ត្រៀមចេញលក់នៅទីផ្សារអឺរ៉ុប ដោយចំនួនមានកំនត់

SC01 គឺជាឡានអគ្គិសនីប្រភេទ Roadster ដំបូងគេរបស់ប្រទេសចិន ដែលមានកម្លាំង 429 សេះ ត្រៀមចេញលក់នៅទីផ្សារប៉ែកអឺរ៉ុបក្នុងចំនួនមានកំណត់ ហើយទីផ្សារដំបូងរបស់ឡាន Roadster មួយនេះ គឺជាប្រទេសអីតាលី នេះបើតាមការបញ្ជាក់ពីស្ថាបនិកក្រុមហ៊ុនលោក Feng Xiaotong។ តាមការបញ្ជាក់បន្ថែមពីស្ថាបនិកក្រុមហ៊ុនបានឲ្យដឹងថា ជំហ៊ានដំបូងសម្រាប់ SC01 EV Roadster សម្រាប់ទីផ្សារអឺរ៉ុប គឺមានចំនួនតែ 1,000 គ្រឿងប៉ុណ្តោះ ដែលត្រូវដាក់ឲ្យធ្វើការបញ្ជាទិញមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SC01 ត្រូវបានក្រុមហ៊ុនប្រកាសចេញដំបូងក្នុងមានជាឡាន Small Sport Car ដោយប្រើស្លាកឈ្មោះថា SC-01 កាលពីឆ្នាំ 2022។ ឡានអគ្គិសនីនេះ ត្រូវបានផលិតដោយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរថយន្តដំបូងឈ្មោះថា Tianjin Gongjiangpai Auto Technology ដែលបង្កើតឡើងដោយលោក Feng Xiaotong។ បើយោងតាមរបាយការណ៍បាន ឲ្យដឹងថា Xiaomi Group បានចូលរួមវិនិយោគក្នុងគម្រោតមួយនេះ ដោយចំនាយទឹកប្រាករាប់សិបលានយាន់ ដែលមានសហស្ថាបនិកក្រុមហ៊ុន Xiaomi តែមួយប៉ុណ្ណោះត្រូវបានជ្រើសតាំងធ្វើជានាយកគ្រប់គ្រងក្នុងគម្រោងការនេះ។

យ៉ាងណាមិញគម្រោងនេះ បានប្រឈមនឹងបញ្ហាមួយចំនួនក្នុងការផលិតដំបូង ដោយសារតែវាបានដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់នៅប្រទេសចិនត្រឹមតែបីឆ្នាំក្រោយមក ដោយបានចាប់ដៃជាមួយម៉ាករថយន្ត JMEV ដែលស្ថិតនៅក្រោម Jiangling Motor Corporation (JMC) ដែលជាក្រុមហ៊ុនរដ្ឋ។ រថយន្តនេះ ត្រូវបានប្តូរឈ្មោះទៅជា SC01 ដោយបានចាប់ផ្ដើមការលក់កាលពីខែមេសា ឆ្នាំមុន ជាមួយនឹង $33,010។ ហើយនៅខែមករា ឆ្នាំ 2026 នេះ ក្រុមហ៊ុនបានបញ្ជាក់ថា SC01 ក៏នឹងមានវត្តមាននៅទីផ្សារនៃទ្វីបអឺរ៉ុបផងដែរ។ បើតាមប្រភពព័ត៌មានបានបង្ហើបតាម SC01 EV Roadster អាចនឹងមានតម្លៃដល់ $71,830 នៅពេលទៅដល់ទីផ្សារប៉ែកអឺរ៉ុប។ ចំពោះការឌីស្សាញ SC01 EV Roadster ត្រូវបានធ្វើការកម្លាយចេញពីរថយន្តប្រណាំងម៉ាក Ferrari។ 

ឡាន Small Sport Car របស់ចិនមួយនេះប្រើប្រាស់ប្រព័ន្ធជើងក្រោមប្រភេទ tube frame ដែលជួយកាត់បន្ថយទំងន់រថយន្តដោយរក្សាបាននៅទំងន់ស្រាលត្រឹម 1,365kg ប៉ុណ្ណោះ ដែលស្រាលជាងម៉ូដែល Mini Cooper ដែលផលិតដោយក្រុមហ៊ុន Spotlight Automotive (GWM-BMW JV) ដែលមានទងន់ 1,605kg។ SC01 បានបំពាក់មកជាមួយនៅប្រព័ន្ធ racing dumper, aluminum steering knuckle និងហ្វ្រាំងឌីសទំហំ 260mm។ SC01 មានតួរខ្លួនប្រវែង 4,106/ទទឹង 1,830mm/កម្ពស់ 1,170mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,503mm និងកម្ពស់ខ្ពស់ពីបាតកណ្តាលរថយន្តធៀបនឹងផ្ទៃដីប្រមាណ 380mm។ ឡាន Small Sport Car នេះ ប្រើប្រាស់សម្បកកង់ខ្នាត  245/40 ZR18។ ហើយយ៉ាន់កងនីមួយៗត្រូវបានផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូម និងម៉ាញ៉េស្យូម ដែលមានទំងន់ 5.9kg។

SC01 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរប្រភេទ synchronous permanent magnet TZ200XSWMA motors ដែលម៉ូទ័រនីមួយៗមានកម្លាំង 214 សេះ ដែលសរុបកម្លាំងម៉ូទ័រទាំងពីរអាចផលិតបានដល់ 429 សេះ និងអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.9 វិនាទី។ ឡាន Electric Roadster នេះ មានកញ្ចប់ថ្មទំហំ 60kWh អាចជិះបានចម្ងាយ 500km នៅពេលសាកភ្លើងពេញម្តងតាមស្តង់ដារ CLTC។ SC01 មានកៅអីចំនួនពីរជាប្រភេទ Sporty Seat, មានប្រព័ន្ធ Speaker ចំនួន 6 គ្រាប់ និងមានសែនស័រខាងក្រោយសម្រាប់ជំនួយការចូលចំណតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន