no-alternative title
no-alternative title

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

កាលពីម្សិលមិញមានការទម្លាយចេញរូបភាពនៃការឌីស្សាញរូបរាងផ្លូវការណ៍របស់ឡាន Plug-in-hybrid SUV ស៊េរីថ្មីរបស់ Zeekr ម៉ូដែល 8X។ ហើយនៅថ្ងៃនេះ ក៏មានការទម្លាយចេញការឌីស្សាញផ្នែកកាប៊ីនខាងក្នុងបន្ថែមទៀតរបស់ឡាន PHEV SUV ស៊េរីថ្មីមួយនេះផងដែរ។ Zeekr 8X នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅប្រទេសចិនក្នុងត្រីមាសដំបូងនៃឆ្នាំ 2026 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលទម្លាយចេញមកនេះ គឺបានបង្ហាញថាផ្នែកកាប៊ីនក្នុងរបស់ Zeekr 8X មានការឌីស្សាញដូចគ្នានឹងស្រឡាយរថយន្តរបស់ Zeekr ដែរ ដោយក្នុងនោះ នៅលើ Dashboard ឃើញមានការដំឡើងអេក្រង់ទំហំធំប្រភេទ Dual-screen ដែលលាតពីផ្នែកកណ្តាលដល់ខាងមុខកៅអីអ្នករួមដំណើរខាងមុខ, កន្លែងដាក់កែវទឹកចំនួនពីរ, កន្លែងសាកថ្មទូរស័ព្ទមិនប្រើខ្សែ រួមនឹងចង្កឹះលេខមូល ឬ column-mounted gear selector ជាដើម។

 

ជាមួយគ្នានេះនៅចន្លោះកៅអីជួរមុខ និងជួរក្រោយឃើញថាមានភាពទូលាយងាយស្រួលដាក់ជើង, មានអេក្រង់កម្សាន្តទំហំធំមួយភ្ជាប់នឹងពិដានដំបូលសម្រាប់អ្នកកៅអីជួរក្រោយប្រើប្រាស់ទស្សនាកម្សាន្ត។ ទន្ទឹងនឹងនេះ Zeekr 8X ក៏មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងម៉ាក Naim Audio System ថែមទៀតផង។

សម្រាប់ការឌីស្សាញរូបរាងខាងក្រៅរបស់ Zeekr 8X ដែលបានទម្លាយកាលពីម្សិលមិញវិញ ឃើញថា ផ្នែកខាងមុខត្រូវបានឌីស្សាញរំលេចជាមួយផ្ទាំងប៉ាណាជាប្រភេទក្រូមបញ្ឈរបែបស្ទាយទឹកធ្លាក់ ជាមួយបណ្តុំចង្កៀងឌីស្សាញជារាងអក្សរ C បញ្ចិតស្លីមចូលក្នុង, មានរន្ធលំហូរខ្យល់ស្ថិតនៅសងខាង មានសែនស័រ LiDAR នៅលើដំបូង និងប្រើប្រាស់ដៃទ្វារធម្មតា។

ផ្នែកខាងក្រោយរបស់ Zeekr 8X ត្រូវបានរំលេចការឌីស្សាញបែបភ្លើង full-width coastline-style taillight បណ្តុំដោយអំពូលចំនួន 54,894 diamond-shaped surfaces និងប្រើនូវបច្ចេកវិទ្យា 630nm ultra-red light technology។ Zeekr 8X ជា Large-sized SUV ដែលមានតួរខ្លួនប្រវែង 5,100mm/ ទទឹង 1,998mm/ កម្ពស់ 1,780mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,069mm។

យោងតាមការចុះបញ្ចីពីស្ថាប័ន MIIT ថ្មីៗនេះបានបញ្ជាក់ថា Zeekr X8 ប្រើប្រាស់នូវប្រព័ន្ធ Super-hybrid electric powertrain នៅលើម៉ាស៊ីន 2.0T plug-in hybrid system កម្លាំង 275 សេះ ដូចគ្នានឹងម៉ូដែល Zeekr 9X បច្ចុប្បន្នដែរ។

ឡាន PHEV SUV ស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្ម  ternary lithium battery មានពីរទំហំ គឺ 55.1kW ឬ 70kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 328km តាមស្តង់ដារ WLTC និង 400km តាមស្តង់ដារ CLTC។ Zeekr 8X នឹងដំណើរការដោយប្រើម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ ដែលអាចផលិតកម្លាំងបានសរុបដល់ 1,381 សេះ អាចជាន់ល្បឿន Top Speed បានដល់ 220km/h។ Zeekr 8X PHEV ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិតស្តង់ដារ 6C Fast Charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន