no-alternative title
no-alternative title
no-alternative title
no-alternative title

Chery ត្រៀមបញ្ចេញម៉ូដែល iCar V23 ដើម្បីវាយលុកទីផ្សាររថយន្ត Off-Road ប្រភេទ SUV EV

រថយន្តអគ្គិសនីថ្មីម៉ូដែល iCar V23 ដែលជាប្រភេទរថយន្ត off-road SUV ត្រូវបានឆ្លងកាត់ការទទួលស្គាល់ដោយស្ថាប័ន MIIT របស់ប្រភេទចិនជាផ្លូវការណ៍ហើយ ដោយមានជម្រើស RWD ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និង AWD ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ។ រថយន្ត off-road SUV ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងដោយការសហការវាងក្រុមហ៊ុន Chery និង Zhimi Technology ដែលមានលោក Su Jun គឺសហស្ថាបនិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយ iCar V23 គឺជារថយន្ត off-road ដំបូងក្នុងស្រឡាយរថយន្តថ្មី iCar V-Series ដែលផ្តោតទៅលើទីផ្សាររថយន្តប្រភេទ Off-road។ Chery iCar V23 ត្រូវបានគេរំពឹងថា នឹងចេញលក់នៅលើទីផ្សារនៅមុនដំណាច់ឆ្នាំ 2024 នេះ ដោយអាចនឹងមានតម្លៃចាប់ពីខ្ទង់ $16,500 ឡើងទៅនៅទីផ្សារប្រទេសចិន។

 

ថ្មីៗនេះមានសេចក្តីរាយការណ៍ថា Xiaomi មានភាគហ៊ុននៅក្នុងការអភិវឌ្ឍន៍នៅលើ iCar V23 ដោយចាប់តាំងពី Zhimi Technology គឺស្ថិតនៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi មកម៉្លេះ។ ទោះជាយ៉ាងណាក៏ដោយក្រោយមក Xiaomi បានបំភ្លឺថា កិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុនខ្លួនមិនមានជាប់ពាក់ព័ន្ធជាមួយ ឬខ្សែសង្វាក់អេកូឡូស៊ីរបស់ Xiaomi ដែលរួមបញ្ចូលបច្ចេកវិទ្យា Zhimi នោះឡើយ។

 

ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការនេះ គឺមានតែរវាង ក្រុមហ៊ុនលោក Su Jun និង Chery តែប៉ុណ្ណោះ។ នៅឆ្នាំ 2021 លោក Su Jun បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍យានជំនិះ។ បន្ទាប់មកនៅឆ្នាំ 2023 លោក Su Jun និង Chery បានបង្កើតភាពជាដៃគូដើម្បីរួមចំណែករួមគ្នាឈានដល់ការបង្កើតម៉ាករថយន្ត iCar ស្ថិតនៅក្រោមដំបូលរបស់ Chery ។

 

តាមរូបភាពគំរូរបស់ iCar V23 បង្ហាញថា រថយន្ត off-road ស៊េរីថ្មីនេះ មានការរចនាឡើងបែបប្រអប់ជ្រុងដែលមានរំលេចដោយចង្កៀងបំភ្លឺផ្លូវរាងមូលជាមួយកាងខាងមុខធំក្រាស់ ដែលមើលទៅពិតជាមានភាពរឹងមាំមែនទែន។ រថយន្ត off-road SUV ស៊េរីថ្មីនេះត្រូវបានគេដឹងថាមានប្រវែងបណ្តោយខ្លួន 4,220mm/ ទទឹង 1,915mm/ កម្ពស់ 1,845mm និងគម្លាតចន្លោះកង់មុខក្រោយ 2,735mm។ iCar V23 មានកម្រិតមុំចូល 39/41 ដឺក្រេ, មុំចេញ 35 ដឺក្រេ ជាមួយទម្ងន់ 1,710kg/1,825kg និងមានជម្រើសទំហំកង់ 19-inch និង 21-inch។

 

នៅលើម៉ូដែល iCar V23 មានបំពាក់នូវប្រព័ន្ធកាមេរ៉ាចំហៀងឆ្វេងស្តាំ និងនៅលើផ្ទាំង bumper ខាងមុខ ហើយនៅចំហៀងឆ្វេង-ស្តាំ និងមុខ-ក្រោយរថយន្តក៏មានបំពាក់នូវសែនស័រចាប់សញ្ញារ៉ាដាថែមទៀតផង។ សម្រាប់ម៉ូដែល RWD ឬ rear-wheel-drive មានបំពាក់ម៉ូទ័រអគ្គិសនីមួយអាចផលិតកំលាំងបាន 100kW ឬ 134 សេះ និងប្រើកញ្ចប់អាគុយអគ្គិសនីប្រភេទ ternary lithium battery pack។ ដោយឡែកនៅលើម៉ូដែល AWD ឬ All-wheel-drive វិញ បំពាក់បន្ថែមនូវម៉ូទ័រអគ្គិសនីកំលាំង 55kW ឬ 74 សេះមួយទៀតនៅលើកង់ខាងមុខជាមួយកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate battery pack។ 

iCar V23 ទាំងពីរម៉ូដែលអាចជាន់ល្បឿនលឿនបំផុត (top speed) បានដល់ 140km/h។ ទោះជាយ៉ាងណាសម្រាប់ការជាន់សន្ទុះល្បឿនវ៉ាត់កុងទ័រមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ តាមការអះអាងពី Chery កាលពីពេលមុនបានឲ្យដឹងថា iCar V23-RWD អាចបើកបរបានចម្ងាយផ្លូវជាង 400km ខណៈម៉ូដែល AWD អាចបើកបានចម្ងាយផ្លូវជាង 500km នៅពេលសាកភ្លើងពេញម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន