no-alternative title
no-alternative title

Maxus eTerron 9 បានក្លាយជារថយន្ត AWD Electric Pickup ដំបូងគេ ដែលបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Maxus បានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Pickup ដំណើរការដោយប្រព័ន្ធបើកបរ All-wheel-drive (AWD) ដំបូងគេក្នុងទីផ្សារតំបន់អឺរ៉ុប ដោយបាននាំមុខក្រុមហ៊ុន Ford របស់អាមេរិក និង Toyota របស់ជប៉ុន រួមនឹងក្រុមហ៊ុនផលិតរថយន្តម៉ាកផ្សេងៗទៀត។ រថយន្តអគ្គិសនីប្រភេទ Pickup ស៊េរីថ្មីរបស់ Maxus ម៉ូដែល eTerron 9 មានទំហំធំជាងរថយន្ត Ford Ranger បន្តិច និងមានសមត្ថភាពអាចបើកបរបានចម្ងាយរហូតដល់ 430 គីឡូម៉ែត្រ នៅពេលសាកភ្លើងមួយពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Maxus ម៉ាកយីហោរថយន្តដែលដំបូងឡើយស្ថិតក្រោមក្រុមហ៊ុនផលិតរថយន្តប្រភេទ Van របស់ចក្រភពអង់គ្លេស គឺ LDV Group ហើយក្រោយមកត្រូវបានទិញដោយក្រុមហ៊ុន SAIC Motor របស់ប្រទេសចិននៅក្នុងឆ្នាំ 2010។ យីហោរថយន្តរបស់ចិននេះបានសម្ពោធរថយន្តប្រភេទ Pickup ស៊េរីថ្មីម៉ូដែល eTerron 9 EV នេះនៅឯពិព័រណ៍រថយន្ត IAA Hanover ក្នុងប្រទេសអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ។ រថយន្ត Pickup ស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយរក្សាទម្រង់តាមម៉ូដែល Maxus T90EV ដែលជារថយន្តអគ្គិសនី Pickup ដំបូងគេរបស់ចក្រភពអង់គ្លេស ដែលដំណើរការដោយប្រព័ន្ធបើកបរ RWD ឬ rear-wheel-drive។

Maxus eTerron 9 EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ដោយម៉ូទ័រខាងមុខមានកំលាំង 125kW ឬ 170 សេះ និងម៉ូទ័រក្រោយមានកំលាំង 200kW ឬ 272 សេះ ដែលសរុបកំលាំងទាំងពីរបញ្ចូលគ្នាអាចផលិតបាន 325 kW ឬ 442 សេះ ។ Maxus eTerron 9 EV ក៏មានសតម្ថភាពអាចអូសសណ្តោងទម្ងន់បានរហូតដល់ 7,700 ផោន ជាមួយនឹងបន្ទុកអតិបរមាជិត 620 គីឡូក្រាមនៅផ្នែកខាងក្រោយ។ 

 

រថយន្ត electric pickup truck របស់ចិនមួយនេះបំពាក់កញ្ចប់ថាមពលថ្ម LFP Blade battery ទំហំ 102 kWh ដែលផ្តល់អនុភាពឲ្យ Maxus eTerron 9 អាចបើកបរបានចម្ងាយផ្លូវ 430 គីឡូម៉ែត្រ តាមស្តង់ដារបញ្ជាក់ពីស្ថាប័ន WLTP។ បន្ថែមពីនេះ eTerron 9 ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនផងដែរ ដោយសារ ពី 20% ទៅ 80% ប្រើពេលប្រមាណ 40 នាទី តាមរយះការសាកភ្លើងនៅស្ថានីយ៍សាកល្បឿនលឿនកំលាំងរហូតដល់ 115kW។

សម្រាប់ប្រព័ន្ធជំនួយការបើកបរវិញ Maxus eTerron 9 គាំទ្រនូវប្រព័ន្ធ All-Terrain System (ATS) រួមបញ្ចូលនូវមុខងារបើកបរចំនួនប្រាំមួយ (Six driving mode) ដូចជា Normal, Mud, Sand, និងមុខងារផ្សេងៗទៀត ដើម្បីសម្រួលដល់ការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភា។ ក្រុមហ៊ុន Maxus បាននិយាយថា optimized venting system និងការរចនាកញ្ចប់ថ្មត្រូវបានធ្វើឲ្យមានភាពល្អប្រសើរឡើងជាងមុខប្រមាណ 18% នៅពេលស្ថិតក្នុងតំបន់អាកាសធាតុត្រជាក់ បើប្រៀបធៀបទៅនឹងរថយន្តអគ្គិសនីផ្សេងទៀតនៅលើទីផ្សារ។ 

 

បន្ថែមពីនេះនៅលើ eTerron 9 ក៏មានមុខងារសាកភ្លើង bi-directional charging ទៅកាន់ឧបករណ៍អគ្គិសនីផ្សេងៗទៀតបានផងដែរ ដែលល្អបំផុតសម្រាប់ដំណើរការកម្សាន្តបោះតង់ និងការធ្វើកិច្ចការងារខាងក្រៅដែលនៅឆ្ងាយពីតំបន់អគ្គិសនី។ Maxus eTerron 9 មានប្រវែង 5.5 ម៉ែត្រដែលវែង និងទំហំធំជាងបន្តិចធៀបនឹងរថយន្ត Ford Ranger ដែលមានប្រវែង 5.37 ម៉ែត្រ។ 

Maxus នឹងបើកការបញ្ជាទិញរថយន្តភីកអាប់អគ្គិសនីដំណើរការដោយប្រព័ន្ធ AWD ម៉ូដែល eTerron 9 លើកដំបូងនៅទីផ្សារតំបន់អឺរ៉ុបក្នុងខែតុលាខាងមុខនេះ ហើយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ 2025។ ទោះជាយ៉ាងសម្រាប់តម្លៃរបស់ eTerron 9 មិនទាន់ប្រកាសឲ្យដឹងក៏ដោយ ប៉ុន្តែរថយន្ត electric pickuo ម៉ូដែលថ្មីមួយនេះ ត្រូវបានគេព្យាករណ៍ថាអាចនឹងមានតម្លៃខ្ពស់ជាងម៉ូដែល Maxus T90EV ដែលតម្លៃចាប់ពីខ្ទង់ $66,300) នៅចក្រភពអង់គ្លេសតម្លៃមិនទាន់បញ្ចូ VAT៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន