no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Kia EV4 បង្ហាញវត្តមាននៅកូរ៉េខាងត្បូង មុនការប្រកាសចេញនៅលើទីផ្សារសកល

រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Kia EV4 ត្រូវបានគេប្រទះឃើញធ្វើការបើកតេស្តសាកល្បងនៅក្នុងទីធ្លានៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់កូរ៉េខាងត្បូងមួយនេះ បានពង្រីកដែនទីផ្សារនៃស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួន ហើយ Kia EV4 ក៏ត្រៀមខ្លួនរួចរាល់ហើយដែរក្នុងការប្រកាសចេញនៅទីផ្សារសកលនាពេលខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយះរូបភាពដែលត្រូវបានគេថតបានជាមួយការគ្របបិតបាំងផ្នែកសំខាន់ៗ បានបង្ហាញថា Kia EV4 មានការរចនារូបរាងបែបស្លីម និងមានលក្ខណៈបែបស្ព័រ។ រូបភាពគំរូផលិតកម្មរបស់ Kia EV4 គឺដូចគ្នានឹងគំរូរថយន្តដែលក្រុមហ៊ុនបានបង្ហាញកាលពីឆ្នាំ 2023 ដែរ។ រថយន្ត Sedan ស៊េរីថ្មីនេះ មានការរចនារូបរាងបែប Hatchback roofline និងមានលក្ខណៈបែបមូលស្លីម ឬហៅថា Bold Character lines ដែលធ្វើឲ្យរថយន្តនេះមើលទៅបែប Dynamic និងភាពទំនើបទាន់សម័យ ខណៈផ្នែកខាងមុខត្រូវបានរចនារំលេចជាមួយផ្ទាំងប៉ាណាពណ៌ខ្មៅរចនាបែបច្រមុះសត្វខ្លា ឬភាសាបច្ចេកទេសហៅថា “Tiger Nose”។ 

Kia EV4 នឹងផលិតឡើងដោយប្រើនៅប្រព័ន្ធគ្រោងឆ្អឹងប្រភេទ E-GMP platform របស់ Hyundai ដែលប្រើនៅលើម៉ូដែល Kia EV6 និង Hyundai loniq 5។ តាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា Kia EV4 នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា ccNC (connected car Navigation Cockpit) Infotainment system ដែលដំណើរនៅលើអេក្រង់ទំហំ 12-3-inch ចំនួនពីរ។ បន្ថែមពីនេះ Kia EV4 ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត advanced driver-assistance systems ឬ ADAS ថែមទៀតផង។ Kia បានបញ្ជាក់ថា EV4 នឹងប្រកាសចេញលក់នៅលើទីផ្សារទូទាំងពិភពលោក ដូចគ្នានឹងម៉ូដែល Kia EV3 និង EV5 ដែលកំពុងមានវត្តមាននៅលើទីផ្សារជាច្រើននៅលើទូទាំងពិភពលោក។ 

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ អាចនឹងមានតម្លៃខ្ទង់ចាប់ពីជាង $27,400 ទៅជាង $36,800។ បើតាមរយះរូបភាពបែកធ្លាយចុងក្រោយនេះ បានបង្ហាញច្បាស់ថា Kia EV4 គឺនឹងបង្ហាញវត្តមានផ្លូវការណ៍ឆាប់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយសង្វាក់ផលិតកម្មរបស់រថយន្តនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងនៅក្នុងខែមីនា ឆ្នាំនេះ ហើយការចែកចាយលើកដំបូងក៏នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន