no-alternative title
no-alternative title

Hongqi HS6 បានបំបែកកំនត់ត្រា Guinness World Record ដែលបើកបានចម្ងាយឆ្ងាយក្នុងសីតុណ្ហភាពត្រជាក់បំផុត

ឡាន Plug-in-hybrid SUV ម៉ូដែល Hongqi HS6 PHEV បានបញ្ចប់ដោយជោគជ័យសម្រាប់ការធ្វើ Challenge ក្នុងការបើកបរនៅក្នុងតំបន់ដែលមានសីតុណ្ហភាពត្រជាក់បំផុតដល់ក្រោម -20 អង្សាសេ នៅរយះចម្ងាយផ្លូវ 1,131.133km ដែលបានជាប់ក្នុងកំនត់ត្រាពិភពលោក Guinness World Record ជារថយន្ត PHEV SUV ដែលមានសមត្ថភាពអាចបើកបរបានរយះចម្ងាយឆ្ងាយដោយមិនចាំបាច់ចាក់សាំងម្តងទៀតនៅក្រោមសីតុណ្ហភាពត្រជាក់បំផុត ឬ “longest distance traveled by a plug-in hybrid SUV without refueling in low-temperature conditions” ជាមួយម៉ូដែលស្តង់ដារចេញពីរោងចក្រផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមខែវិច្ឆិកា ឆ្នាំ 2025, Hongqi HS6 PHEV បានជាប់នៅក្នុងបញ្ចីរបស់ស្ថាប័ន Guinness World Record ម្តងរួចទៅហើយ ក្នុងនាមជាឡាន PHEV SUV ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ 2327.343km នៅពេលសាកថ្ម និងចាក់សាំងពេញម្តង។ HS6 PHEV ត្រូវបានក្រុមហ៊ុន Hongqi ធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2025 ក្នុងតម្លៃចាប់ពី $25,800 ដល់ $33,000។

ឡាន PHEV SUV ថ្មីនេះ មានបំពាក់មកជាមួយម៉ាស៊ីន Plug-in-hybrid ប្រភេទ 1.5T មានកម្លាំង 148 សេះ។ HS6 PHEV មានជម្រើសភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខមួយ ឬប៉ុងមួយ (FWD) មានកម្លាំង 168kW និងម៉ូទ័រពីរ ឬប៉ុងពីរ (AWD) ដែលបន្ថែមនៅផ្នែកខាងក្រោយមួយទៀតមានកម្លាំង 201kW ភ្ជាប់ជាមួយថ្មប្រភេទ lithium iron phosphate ទំហំ 23kWh និង 40kWh។

សម្រាប់ម៉ូដែល FWD មានកញ្ចប់ថ្មទំហំ 23kWh អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 148km និងដល់ 1,580km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ រីម៉ូដែល FWD មានកញ្ចប់ថ្មទំហំ 40km អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 248km និងដល់ 1,650km នៅពេលផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញ។

 

ចំនែកម៉ូដែល AWD មានកញ្ចប់ថ្មទំហំ 40kWh វិញអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 225km និងដល់ 1,460km នៅពេលផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ Hongqi HS6 PHEV គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិតស្តង់ដារ 4C Fast Charging ដែលសាកពី 20% ទៅ 80% ប្រើពេលខ្ទង់ប្រហែល 15 នាទី។

Hongqi HS6 PHEV ស្ថិតនៅក្នុងស្រឡាយរថយន្ត mid-to-large SUV ដែលមានកៅអី 5។ រថយន្ត PHEV SUV នេះ មានតួរខ្លួនប្រវែង 4,925mm/ ទទឹង 1,970mm/ កម្ពស់ 1,740mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,925mm។ ផ្នែកកាប៊ីនមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មាននៅពីក្រោយដៃចង្កូត, បំពាក់អេក្រង់ Dual-screen នៅផ្នែកកណ្តាលតាបឡូដោយអេក្រង់នីមួយៗមានទំហំ 15.6-inch កម្រិតបង្ហាញ 2.5K និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P។

កៅអីខាងមុខជាប្រភេទ  zero-gravity seats អាចកាច់ផ្តេកបានមុំ 173 ដឺក្រេ និងមានមុខងារពហុម៉ាស្សា។ ជាមួយគ្នានេះ ក៏មានការដំឡើងនូវប្រព័ន្ធបំពងសំឡេងចំនួន 16 គ្រាប់, ក្នុងប៊ីនអាចផ្ទុកទំងន់បាន 503Kg និងផ្នែកឃ្លប់គូទក្រោយអាចផ្ទុកទំងន់បានដល់ 1,977kg នៅពេលបត់កៅអីជួរក្រោយចុះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន