no-alternative title
no-alternative title

Nio ES9 ឡានអគ្គិសនីសុទ្ធ បំពាក់កញ្ចប់ថ្មទំហំធំដល់ 102kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 620km

ក្រុមហ៊ុនផលិតរថយន្តម៉ាក Nio របស់ប្រទេសចិន ត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទflagship SUV នៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ ឡាន Flagship Large-size SUV ស៊េរីថ្មីនេះ ត្រូវបានគេស្គាល់ថាជាម៉ូដែល ES9។ ជាមួយគ្នានេះ ស្ថាប័ន MIIT របស់ប្រទេសចិនបានធ្វើការបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ Nio ES9 នៅលើការចុះបញ្ចីរបស់ខ្លួនកាលពីពេលថ្មីៗនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយះបញ្ចីរបស់ MIIT បានបង្ហាញថា Nio ES9 បានបំពាក់កញ្ចប់ថ្មទំហំធំដល់ 102kWh ដែលតាម range ការបើកបរក្រោមលក្ខខណ្ឌស្តង់ដាររបស់ CLTC បង្ហាញថា ការសាកភ្លើងពេញម្តង គឺអាចបើកបរបានចាប់ពីចម្ងាយ 560km, 600km និង 620km។ ES9 គឺជាសមាជិកថ្មីក្នុងជាស្រឡាយរថយន្ត Premium Electric SUV ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Nio។ ឡាន Large-size EV SUV នេះ មានតួរខ្លួនប្រវែង 5,365mm/ ទទឹង 2,029mm/ កម្ពស់ 1,870mm និងគម្លាតរវាងចន្លោះកង់មុខទៅកង់ក្រោយ 3,250mm។

តាមរូបភាពដែលបានបង្ហាញមកនេះ ឃើញថានៅលើដំបូលខាងមុខរបស់ Nio ES9 មានបំពាក់នូវសែនស័រ LiDAR ចំនួនបីគ្រាប់, ប្រព័ន្ធសែនស័រ AQUILA sensing system របស់ Nio ក៏ដូចជាប្រប័ន្ធមុខងារជើងក្រោមប្រភេទ adaptive chassis system ដែលអាចលើក ឬទម្លាក់កម្ពស់រថយន្តបានដោយស្វ័យប្រវត្តិ “automatic height adjustment” ព្រមជាមួយការប្រើប្រាស់យ៉ាន់កង់ខ្នាតធំដល់ទៅ 23-inch ឯណោះ។

 

ទាក់ទងទៅនឹងប្រព័ន្ធអនុភាពកម្លាំងអូសទាញដំណើរការវិញ Nio ES9 ថ្មីនេះ អាចនឹងដំណើរការនៅលើប្រព័ន្ធម៉ូទ័រចំនួនពីរដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Nio Power Technology (Hefei) Co., Ltd ដោយម៉ូទ័រមុខអាចផលិតកម្លាំងបាន 180kW (241hp) ខណៈម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន 340kW (456hp) ដែលសរុបកម្លាំងចូលគ្នា គឹអាចធ្វើបានដល់ 520kW (697hp)។

Nio ES9 អាចជាន់ល្បឿនលឿនបំផុត ឬ Top Speed បានដល់ 220km/h។ យ៉ាងណាមិញសម្រាប់កាលបរិច្ឆេទប្រកាសចេញផ្លូវការណ៍ តម្លៃ និងលក្ខណៈសម្បត្តិសំខាន់ផ្សេងៗទៀតរបស់ Nio ES9 នៅមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន