no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung​ The​ Mehk​ បើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​

 

 

កាល​ ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​ ២៨​ ខែមករា​ ២០១៣​ កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ​លើ​ការ​លក់​នា​ពេល​កន្លង​ទៅ​ ហាង​ទំនើប​ ស៊ាំ​សុង​ The​ Mehk​ បាន​បើក​សម្ពោធ​សាខា​របស់​ខ្លួន​មួយ​ទីតាំង​ទៀត​ ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​ខ្លួន​។​ សាខា​ថ្មី​ទើបនឹង​បើក​សម្ពោធ​នេះ​មានឈ្មោះ​ថា​ «​ហាង​ទំនើប​ស៊ាំ​សុង​ The​ Mehk​ សាខា​ផ្សារ​ទំនើប​សុ​វ​ណ្ណា​»​ ស្ថិត​នៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ជាន់​ផ្ទាល់​ដី​។​
​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ ឯកឧត្ដម​ខៀវ​ កា​ញា​រី​ទ្ធ​  រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ភាព​រីក​ចម្រើន​របស់​ Samsung​ ក៏​ដូច​ជា​បច្ចេកវិទ្យា​នា​សម័យ​តិច​ណូ​ឡូ​ជី​ទំនើប​ឥត​ឈប់​ឈរ​សម្រាប់​នៅ​កម្ពុជា​ យ៉ាង​ដូច្នេះ​ថា​៖​ «​ក្រុមហ៊ុន​ Samsung​ គឺជា​ក្រុមហ៊ុន​ធំ​មួយ​កំពុង​តែ​មានឈ្មោះ​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក​ បច្ចុប្បន្ន​នេះ​ គឺ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​ ជាមួយនឹង​ការ​បើក​សម្ពោធ​នូវ​ហាង​ Samsung​ The​ Mehk​ នេះ​នឹង​រឹតតែ​ធ្វើ​ឲ​ក្រុមហ៊ុន​កាន់តែ​ទទួល​បាន​នូវ​ការ​ពេញចិត្ត​បន្ថែម​ទៀត​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ឯកឧត្ដម​ ខៀវ​ កា​ញា​រី​ទ្ធ​ ក៏​ធ្វើការ​កោត​សរ​សីរ​ និង​ជូនពរ​ឲ​ក្រុមហ៊ុន​ Samsung​ និង​ហាង​ The​ Mehk​ នេះ​ដែល​បាន​បើក​សម្ពោធ​នូវ​ថ្ងៃនេះ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផង​ដែរ​។​»

 

 

 

ហាង​ទំនើប​ស៊ាំ​សុង​ The​ Mehk​ នៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ជា​សាខា​ទី​ ៦​ ដែល​៥​ទីតាំង​ នៅ​ភ្នំពេញ​ និង​១​ទីតាំង​ផ្សេង​ទៀត​នៅ​សៀមរាប​។​ ដោយឡែក​ក្រៅពី​សាខា​ហាង​ទំនើប​ បច្ចុប្បន្ន​នេះ​Samsung​ មាន​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ថែទាំ​សរុប​ចំនួន​ពីរ​ដែល​មួយ​ទីតាំង​នៅ​ភ្នំពេញ​ និង​មួយ​ទីតាំង​ផ្សេង​ទៀត​ស្ថិត​នៅ​ខេត្តសៀមរាប​។​
Samsung​ ក៏​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ពង្រីក​ហាង​ទំនើប​របស់​ខ្លួន​បន្ថែម​ទៀត​ ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ដែល​កំពុង​តែ​កើនឡើង​រៀងរាល់ថ្ងៃ​ឥត​ឈប់​។​

 

 

 

ឆ្លៀត​ក្នុង​ឱកាស​បើក​សម្ពោធ​ ពង្រីក​វិសាលភាព​របស់​ខ្លួន​តំណាង​របស់​The​ Mehk​ លោក​ Kelvin​ Ng បាន​ ឲ្យ​ដឹង​ថា​ យើង​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ ក្នុង​តួនាទី​ជា​តំណាង​ចែកចាយ​ផលិតផល​មានគុណ​ភាព​ខ្ពស់​របស់​Samsung​។​ បន្ទាប់​ពី​ទទួល​បាន​ឈ្មោះ​ជា​តំណាង​ចែកចាយ​ ឬ​Distributor​ សន្ទុះ​នៃ​ការ​លក់​របស់​The​ Mehk​ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ដ៏​ខ្លី​ ទាំង​ប្រាក់​ចំណេញ​ និង​បរិមាណ​ទូរស័ព្ទ​ដៃ​ម៉ាក​Samsung​។​

 

 

 

The​ Mehk​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៩​ ក្នុង​គោលបំណង​ផ្គត់ផ្គង់​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​សេវាកម្ម​ល្អ​ប្រកបដោយ​ជំនឿ​ជាក់​ដល់​អតិថិជន​។​ ថ្វី​ត្បិត​តែ​The​ Mehk​ មាន​វ័យក្មេង​ខ្ចី​ប៉ុន្តែ​ ដោយ​យើង​សំលឹង​ឃើញ​ពី​ទំនោរ​នៃ​ការ​ប្រើប្រាស់​Smartphone​ ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ពង្រីក​សាខា​មួយ​ផ្សេង​ទៀត​ ស្ថិត​ក្រោម​ចំណងមិត្តភាព​របស់​ស្លាក​សញ្ញា​លំដាប់ថ្នាក់​ពិភពលោក​ Samsung​។​


​ងាក​មក​ជួប​ជាមួយ​នាយក​ប្រចាំ​សាខា​ក្រុមហ៊ុន​ ថៃ​ស៊ាំ​សុង​ អេ​ឡិច​ត្រូ​និក​ប្រចាំ​ឥណ្ឌូចិន​ (​កម្ពុជា​-​ឡាវ​)​ លោក​ Gwihan​ Lee​ បាន​មាន​ប្រសាសន៍​ថា​ Samsung​ បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ តាំងពី​ថ្ងៃ​ទី​ ២៨​ ខែ​ សីហា​ ២០១០​។​ ក្នុង​រយៈពេល​ដ៏​ខ្លី​ យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ទាំង​ទំនុកចិត្ត​ និង​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​កម្ពុជា​ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​ លើ​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​យើង​ ជា​ហេតុ​នាំ​ឲ្យ​ស្លាក​សញ្ញា​មួយ​នេះ​ទទួល​បាន​ចំណែក​ទីផ្សារ​ដ៏​ធំ​ បើ​ធៀប​នឹង​ដៃគូ​ប្រកួតប្រជែង​ផ្សេង​ទៀត​។​

 

 

 

 

«​យើង​តែងតែ​ឈរ​លើ​ គោលការណ៍​ បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ​ ដើម្បី​ស្វែងរក​អ្វី​ដែល​ថ្មី​ អ្វី​ដែល​ជា​តម្រូវការ​របស់​អតិថិជន​ ដើម្បី​សម្រួល​ដល់​សេចក្ដី​ត្រូវការ​របស់​ពួក​គាត់​ក្នុង​ការ​រស់នៅ​ប្រចាំ​ ថ្ងៃ​ លើ​ផ្នែក​បច្ចេកវិទ្យា​»​។​ លោក​ Lee​ បន្ថែម​។​ក្រៅពី​ភាព​ប៉ិន​ប្រសប់​ លើ​ផ្នែក​បច្ចេកវិទ្យា​ឈានមុខ​ ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​  បច្ចេកវិទ្យា​លេខ​មួយ​លើ​ពិភពលោក​(Smartphone)​ Samsung​ ក៏​បាន​រួមចំណែក​សកម្មភាព​សង្គម​ជា​ច្រើន​ដូច​ជា​៖​ គម្រោង​បង្កើន​ឱកាស​ទីផ្សារ​ការងារ​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សំណល់​អេ​ឡិច​ត្រូ​និក​ដល់​បរិស្ថាន​ កម្ពុជា​ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​ អង្គការ​KOICA​ និង​UNIDO​ កាលពី​ខែ​ សីហា​ ២០១២​កន្លង​ទៅ​។​


 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម