no-alternative title
no-alternative title

ស្មា​ត​ហ្វូ​ន​ Samusng​ Galaxy​ Note​ 3​ និង​ Galaxy​ Gear​ សម្ពោធ​ចេញ​លក់​នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ ប្រទេស​អា​ឡឺ​ម៉​ង់​

 

​ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 3​ និង​ Samsung​ Galaxy​ Gear​ Smart​ Watch​ នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ ប្រទេស​អា​ឡឺ​ម៉​ង់​ នៅ​ថ្ងៃ​ទី​ ០៤​ កញ្ញា​ ២០១៣​  បាន​ក្លាយទៅជា​ ព្រឹត្តិការណ៍​លំដាប់ថ្នាក់​ពិភពលោក​ដ៏​អស្ចារ្យ​ ហើយ​ ព្រឹត្តិការណ៍​នេះ​ក៏​បាន​បញ្ចា​ប់​ពាក្យ​ ច​ចាម​ រ៉ា​ម​ពី​ប្រឌិត​ភាព​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​របស់​ Samsung​ Galaxy​ Note​ និង​ ឧបករណ៍​វៃឆ្លាត​ ដែល​អាច​ពាក់​នឹង​ដៃ​បាន​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title


​លោក​ JK​ Shin​ ជា​ប្រធាន​ និង​នាយក​ប្រត្តិបត្តិ​នៃ​ផ្នែក​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​ទូរស័ព្ទ​ដៃ​របស់​ ក្រុមហ៊ុន​សាម​សុង​ មាន​ប្រសាសន៍​ថា​៖​ ការ​លេច​រូបរាង​ជា​លើក​ដំបូង​នៃ​ Samsung​ Galaxy​ Note​ 3​  ៥.៧​ អ៊ី​ង​ ជាមួយ​អេ​ក្រង់​ភ្លឺ​ច្បាស់​ SuperAMOLED,​ 2.3​ Ghz​ CPU,​ 3GB​ RAM,​ដែល​អាច​ផ្ទុក​ឯក​ សារបាន​រហូត​ដល់​ 32​ ទៅ​ 64GB​ ជាមួយ​កា​ម៉ា​រ៉ា​ ១៣​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​ 4K​ UHD​ សម្រាប់​ ការ​ថត​ទុកជា​វី​ដេ​អូ​។​ Samsung​ Galaxy​ Note​ 3​ មាន​រាងស្តើង​ (៨៣​ មី​លី​ម៉ែត្រ​)​ ,​ ស្រាល​ (១៦៨​ ក្រាម​),​ មាន​ទំហំ​ធំ​ជាង​មុន​ លឿន​ជាង​មុន​ និង​កាន់​ថ្ម​បាន​យូរ​ជាង​មុន​ បើ​ធៀប​នឹង​ Samsung​ Galaxy​ Note​ II​ ។​ ចំណុច​ពិសេស​ របស់​ Galaxy​ Note​ 3​ គឺ​មាន​ភាព​ច្នៃប្រឌិត​ខុស​ប្លែក​ ពី​ Galaxy​ ដទៃ​ទៀត​ ជាមួយនឹង​ ប៊ិ​ច​ថ្មី​ (S.​ Pen)​ ដែល​កាន់តែ​វៃឆ្លាត​ជាង​មុន​ និង​មានការ​កែប្រែ​ទ្រង់​ ទ្រាយ​ កាន់តែ​ស្អាត​ជាង​មុន​។​ ប៊ិ​ច​ថ្មី​នេះ​ អាច​ធ្វើការ​ជា​ច្រើន​មុខ​ ដោយ​ប្រើ​ air​ command​ ទៅ​លើ​ memo,​ scrap​ booker,​ screen​ write,​ S.​ Finder​ and​ Pen​ Window​។​ Pen​ window​ គឺជា​វិធី​ដ៏​ងាយ​ ស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​ កម្មវិធី​ផុស​លេចឡើង​ ដើម្បី​បញ្ជា​ទំហំ​នៃ​  window​ ដោយ​គ្រាន់តែ​គូស​ ពី​ លើ​ជា​ការ​ស្រេច​។​ បន្ថែម​ពី​នេះ​ទៀត​ Galaxy​ Note​ 3​ គឺ​អាច​ទាញ​ឯកសារ​ ឬ​ រូបភាព​ ពី​ Window​ ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។​ លោក​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពេល​ប្រកាស​ពីរ​ទៅ​បី​ថ្ងៃ​នៃ​ផលិត​ ផល​ Galaxy​ Note​ 3​ បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងក្លា​ក្រៃ​លែង​ និង​មានការ​គាំទ្រ​ពី​អតិ​ ថិ​ជន​ច្រើន​ចំពោះ​ការ​រចនា​ថ្មី​យ៉ាង​ស្រស់​ស្អាត​ជាមួយ​និង​ការ​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​  ចំពោះ​ ផលិតផល​នេះ​ នឹង​មាន​លក់​ក្នុង​បណ្តា​ប្រទេស​ ១៤៩​ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ប្រ​សិន​ បើ​អតិថិជន​ ចង់​ជ្រាប​ច្បាស់​ពី​របៀប​ប្រើប្រាស់​ និង​លក្ខណៈ​ ពិសេស​ ឲ្យ​កាន់តែ​លម្អិត​ជាង​ នេះ​ទៀត​

សូម​ចូល​ទៅ​កាន់​ វេ​ប​សាយ​ https://www.youtube.com/watch?v=ylP4DDwXZb8,​ ។​

 

 


​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្រ​កត់សំគាល់​នៅ​ក្នុង​ថ្ងៃ​ បើក​ប្រអប់​បង្ហាញ​ នោះ​ ក៏​មាន​វត្តមាន​របស់​  Smart​ Watch​ គឺ​ Samsung​ Galaxy​ Gear​ ផង​ដែរ​។​ វា​គឺជា​ Smart​ Watch​ ដែល​មានមុខ​ងារ​ច្រើន​ ។​ បច្ចេកវិទ្យា​ ខ្ពស់​ នៃ​ឧបករណ៍​ដែល​អាច​ពាក់​បាន​ ដែល​មាន​រូបរាង​ទាក់ទាញ​ ,​ កាលី​ប​ និង​ទាន់​ សម័យ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​រស់នៅ​ជាមួយ​ប​ចេ្ច​ក​វិទ្យា​គ្មាន​ដែន​កំណត់​។​ Smart​ Watch​ នេះ​ អាច​ធ្វើការ​តេ​ទូរស័ព្ទ​,​ បើក​វេ​ប​សាយ​ផ្សេងៗ​ និង​ អាច​ថតរូប​ភាព​បាន​ទៀត​ផង​។​ ឧបករណ៍​នេះ​ គឺ​ធ្វើការ​ syncs​ ពី​ Samsung​ smartphones​   ដោយ​ប្រើ​ Android​ software​ ដើម្បី​ធ្វើ​ ការ​តេ​ទូរ​ ស័ព្ទ​។​ Smart​ Watch​ នេះ​ មាន​ ៦​ពណ៌​សម្រាប់​ធ្វើការ​ ជ្រើសរើស​ និង​មាន​អេ​ក្រង់​រាង​ ស្តើង​ ប្រើ​ ដោយ​ OLED​។​
​លោក​ ជា​ សុ​ជាតិ​ ប្រធាន​ផ្នែក​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​សាម​សុង​សាខា​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺជា​ការ​មក​ដល់​ថ្មី​នៃ​ Samsung​  Galaxy​ Note​ 3​ និង​ Galaxy​ Gear​ Smart​ Watch​ ហើយ​ផលិតផល​ទាំង​ពីរ​នេះ​នឹង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ 02​ខែ​ តុលា​ ក្នុង​ពេល​ឆាប់ៗ​នេះ​។​ វត្តមាន​នោះ​ នឹង​ធ្វើ​ឲ្រ​អតិថិជន​របស់​ យើង​ទទួល​នូវ​ការ​ប្រើប្រាស់​ ដូចនឹង​អ្វី​ដែល​ពិភពលោក​កំពុង​តែ​ រីករាយ​នូវ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​បច្ចេកវិទ្យា​ដែល​មាននៅ​ ក្នុង​ Samsung​  Galaxy​ Note​ 3​ និង​ Galaxy​ Gear​ Smart​ Watch​។​ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ​អ្នក​ណា​ ជា​ម្ចាស់​ដំបូង​ របស់​ Samsung​  Galaxy​ Note​ 3​ និង​ Galaxy​ Gear​ Smart​ watch​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​?

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ដោយ ប៉េងលីន