នៅក្នុងសប្តាហ៍នេះក្រុមហ៊ុន Nokia បានចេញលក់ស្មាតហ្វូនថ្មីនៅកម្ពុជា មានតម្លៃទាបសមរម្យគឺ Nokia Lumia 525 ដែលបានត្រូវអភិវឌ្ឍន៍ចេញពី Nokia Lumia 520 ។ ស្មាតហ្វូន Nokia Lumia 525 ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការកំណែប្រែថ្មីនៃ Windows Phone 8 ឲ្យឈ្មោះថា Lumia Black ដែលពោរពេញទៅដោយកម្មវិធីជាច្រើនដូចគ្នាទៅនឹងកម្មវិធីនៃស្មាតហ្វូន Lumia តម្លៃខ្ពស់ដែរ ។ ក្រៅពីមានអេក្រង់ Super Sensitive Touch ទំហំ 4 អ៊ីង និងមាន RAM ទំហំ 1GB, Nokia Lumia 525 ផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់គួរឲ្យស្ងើចសរសើរ ។
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Nokia នៅកម្ពុជាបានគូសបញ្ជាក់ថា ៖ Lumia 520 សម្រេចបានជោគជ័យយ៉ាងធំធេងនៅក្នុងចំណោមផលិតផលសែស្រឡាយ Windows Phone 8 ចាប់តាំងពេលចាប់ផ្តើមចេញលក់កាលពីដើមឆ្នាំ ២០១៣ មក ។ ដោយឡែក Nokia Lumia 525 នឹងចូលខ្លួនមកបន្តវេណជោគជ័យនេះ ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែប្រសើរឡើងជាមួយតម្លៃទាបសមរម្យ ។
កម្មវិធី Nokia Camera បានប្រែក្លាយកាមេរ៉ា 5MP(ដែលចាប់យកភាពច្បាស់នៃរូបភាពដោយស្វ័យប្រវត្តិ) ឲ្យទៅជាឧបករណ៍កត់ត្រា និង ផ្សព្វផ្សាយអនុស្សាវរីយ៍នានាឲ្យមិត្តភក្តិ-គ្រួសារបានដឹង ។ លក្ខណៈពិសេសកម្មវិធី Nokia Camera ធ្វើឲ្យអ្នកប្រើប្រាស់ ថតរូបបានដូចអ្នកថតរូបវិជ្ជាជីវៈ ហើយប្រសិនបើប្តូរម៉ូដទៅជា Smart នោះអ្នកប្រើប្រាស់នឹងទទួលបានរូបថតដែលថតជាក្រុម យ៉ាងល្អឥត ខ្ចោះ ។ ក្រៅពីនេះនៅមានកម្មវិធី Cinemagraph ដែលជារូបថតធម្មតាតែឃើញមានចលនានៅលើរូបថតនោះសម្រាប់ ចែករំលែកឲ្យមិត្តភក្តិ-គ្រួសារ មើលកែកម្សាន្តតាម Facebook, Twitter ឬ Email ។
ជាមួយនឹងហ្គែម Xbox, ទីតាំងផ្ទុកឯកសារ SkyDrive ទំហំ 7GB, កម្មវិធី Outlook, Word, Excel និង PowerPoint ដោយឥតគិតថ្លៃ និងប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ផងនោះ ធ្វើឲ្យ Nokia Lumia 525 ជាឧបករណ៍ដ៏មានអានុភាព ។ Nokia Lumia 525 មានអង្គចងចាំ 8GB និងទ្រទ្រង់ Memory រហូត ដល់ទៅ 64GB ដូច្នេះ អ្នកប្រើប្រាស់អាចរក្សាទុកឯកសារ ទិន្នន័យដូចជាបទចម្រៀង វីដេអូផ្សេងៗបាន យ៉ាងច្រើនតាមត្រូវការ ។
Nokia Lumia 525 មានរូបរាងរលើបរលោង ផ្តល់ជូនជម្រើសច្រើនពណ៌ដូចជា ស ខ្មៅ និងពណ៌លឿង ក្នុងតម្លៃលក់រាយប្រមាណ US$150 ៕
Operating system |
Windows Phone 8 (GDR3) |
Display |
4”IPS LCD WVGA (800 x 480 pixels) 16M colours, Super sensitive touch for nail and glove use |
Battery |
1430 mAh |
Processor |
1 GHz Dual Core Snapdragon™ |
Camera |
5 MP autofocus video recording HD 720p 30fps |
Memory |
1GB MB RAM; 8GB mass memory; Support for micro SD cards up to 64GB;7GB free SkyDrive storage |