Huawei G7 Plus គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខបីពិភពលោកដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើ ប្រាស់ ទូទាំងពិភព។ Huawei G7 Plus ត្រូវបានសម្ពោធនៅក្នុងព្រឹត្តិការណ៍ IFA 2015 នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់កាលពីដើម ខែកញ្ញា ឆ្នាំ2015 និងចេញលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី10 ខែតុលា ឆ្នាំ2015។ Huawei G7 Plus ជាប់ឈ្មោះជាកំពូលស្មាតហ្វូន Huawei ត្រកូល G ពីព្រោះតែស្មាតហ្វូនម៉ូដែលនេះបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ឡូយជាង Huawei Mate 7 ទៅទៀត។ ទោះបីជាយ៉ាងនេះក្ដី មុននឹងសម្រេចចិត្តទិញ Huawei G7 Plus លោកអ្នកគួរតែយល់ពីចំណុចមួយចំនួនឲ្យបានច្បាស់ជាមុនសិន៖
បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ថ្មី
ជាមួយបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ថ្មី Huawei G7 បានក្លាយជាស្មាតហ្វូនជាទីទុកចត្តិបំផុត។ បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ទី2 នេះផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ម្រាមដៃឲ្យស្គាល់ជាមួយទូរស័ព្ទបើទោះបីជាដៃស្ងួត ឬសើមក៏ដោយ។ មិនតែប៉ុណ្ណោះ លោកអ្នក ប្រើប្រាស់អាចដោះសោបានត្រឹមតែរយៈពេលកន្លះវិនាទី ឬមួយពព្រិចភ្នែកប៉ុណ្ណោះ។ បច្ចេកវិទ្យាថ្មីនេះ បំពេញមុខងារបានល្អបំផុត ដោយអាចសម្គាល់ក្រយ៉ៅដៃ បានច្រើនមុំ និងបានត្រឹមត្រូវដល់ទៅ 94% ឯណោះ គឺមានសមត្ថភាពខ្ពស់ជាងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃរបស់ Huawei Mate 7 ដល់ទៅពីរដង។ អ្នកប្រើប្រាស់អាចមើល ឬលុប Notification បានដោយប្រើតែកាយវិការមួយប៉ុណ្ណោះ ព្រមទាំងអាច ថតរូប ទទួលទូរស័ព្ទ និងបិទម៉ោងរោទិ៍ដោយប្រើដៃតែម្ខាងប៉ុណ្ណោះ។ ដោយយល់ដឹងពីសារៈសំខាន់នៃការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនឲ្យមានសុវត្ថិ ភាព ទើបក្រុមហ៊ុន Huawei បង្កើត Huawei G7 Plus ឡើងជាមួយនឹងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជាមួយដំណោះស្រាយប្រព័ន្ធសុវត្ថិភាព TEE និង បន្ទះឈីបប្រភេទ RPMB Area សម្រាប់រក្សាទុកព័ត៌មានក្រយ៉ៅដៃ។
រូបរាងរឹងមាំភ្លឺរលោង
ជាស្មាតហ្វូនដែលរចនាឡើងប្រកបដោយមោទនភាព ផលិតពីលោហធាតុសុទ្ធ 90% ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលនូវស្មាតហ្វូនដែលរឹងមាំ និងអេឡេហ្គង់។ សំបកខាងក្រៅរបស់ Huawei G7 Plus ត្រូវបានផលិតឡើងដោយប្រើវិធី Ceramic Sand-Blasting ដោយជ្រើសរើសតែខ្សាច់ ល្អបំផុត ដើម្បីបង្កើតឲ្យបានផ្ទៃភ្លឺរលោង។ ការរចនាដ៏ឥតខ្ចោះនេះត្រូវបានធ្វើឡើងអស់រយៈពេលប្រមាណជា 389 នាទី ក្នុងនោះ Huawei G7 Plus បានឆ្លងកាត់ 133 ដំណាក់កាលផ្សេងគ្នា។ ជាមួយអេក្រង់ FHD 5.5 អ៊ីញ រាងកោង 2.5D ដែលមាន Resolution 1920x1080 ភិច សែល Huawei G7 Plus បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ព្រោះវាមានអេក្រង់ធំល្មមដែលអាចប្រើប្រាស់បានដល់ 76% នៃទំហំតួទាំងមូល។ អេក្រង់ FHD ផលិតពី Super AMOLED របស់ Huawei G7 Plus មានលក្ខណៈពិសេសជាងស្មាតហ្វូនដទៃទៀត និងបង្កើតបានជាពណ៌ធម្មជាតិបានយ៉ាងស្រស់ស្អាត។
កាមេរ៉ាអភិវឌ្ឍន៍ថ្មី
កាមេរ៉ារបស់ Huawei G7 Plus មានសមត្ថភាពខ្ពស់អាចថតរូបបានគ្រប់ស្ថានភាពពន្លឺ ជាមួយកាមេរ៉ាក្រោយទំហំ 13MP និង Aperture F2.0 មានប្រព័ន្ធការពាររំញ័រ និង BSI-lens ទហំ 28mm wide-angle ព្រមទាំង RGBW sensor ដែលជាធម្មតាមានតែនៅក្នុងកាមេរ៉ាអាជីពប្រភេទ Digital-SLRs ប៉ុណ្ណោះ។ មុខងារពិសេសៗទាំងនេះ អនុញ្ញាតឲ្យ Huawei G7 Plus ថតរូបបានល្អទោះនៅក្នុងទីងងឹត ឬនៅកន្លែងដែលមានពន្លឺខ្លាំងក៏ដោយ។
បច្ចេកវិទ្យាជួយបង្កើនសម្រស់ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានរូបភាពស្រស់ស្អាតច្រើនបែបយ៉ាងដោយគ្រាន់ប្រើម្រាមដៃប៉ះមួយប៉ក់ ប៉ុណ្ណោះ។ លើសពីនេះ G7 Plus ក៏បានភ្ជាប់មកនូវជាមួយបច្ចេកវិទ្យាឡួយៗ ដូចជា ការ Filter រូបភាពមួយទៅរូបភាពមួយទៀត ប្តូរពណ៌ Background និងកម្មវិធីធ្វើឲ្យភ្នែកស្អាតជាដើម។ មុខងារ Perfect Selfie របស់ Huawei G7 Plus មិនត្រឹមតែអាចសម្គាល់មុខមនុស្សបានច្រើន ដោយស្វ័យប្រវត្តិនោះទេ ថែមទាំងជួយធ្វើឲ្យស្អាតដោយស្វ័យប្រវត្តិផងដែរ។ នៅពេលដែលថតនៅកន្លែងដែលមានពន្លឺប្រឹមៗ ឬក្នុងស្ថាន ភាពដែលគោលដៅយើងចង់ថតស្រអាប់ ហើយ Background មានពន្លឺ Huawei G7 Plus និងកែសម្រួលពន្លឺ Flash និងប្ដូរមុខងារថតរូបទៅ ជារូបច្រើនសន្លឹកដោយស្វ័យប្រវត្តិ ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានរូបថតដ៏ស្រស់ស្អាត។
ដំណើរការបានប្រកបដោយទំនុកចិត្ត
Huawei G7 Plus មានអង្គចងចាំ ROM: 32.0GB និង RAM: 3.0GB និងទំហំតួខ្លួន 152mm x 76.5mm x 7.5mm ជាមួយទម្ងន់សរុប 167g ។ ថ្មរបស់វាមានថាមពលរហូតដល់ 3000 mAh អាចមើលវីដេអូ Online បានរហូតដល់ 08 ម៉ោង និយាយទូរស័ព្ទបាន 10 ម៉ោង និងលេងអ៊ីនធើណេតបាន 06 ម៉ោង។
ប្រូម៉ូសិនពិសេសពីក្រុមហ៊ុន Huawei
ឥឡូវនេះ Huawei G7 Plus មានលក់នៅតាមហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសក្នុងតម្លៃ $349 ជាមួយការថែមជូនស្រោមហ្ស៊ីន និងស៊ីមស្មាតលេខល្អ ដែលមានទឹកប្រាក់ក្រៅប្រព័ន្ធ $5 (ម្ដង) និងទឹកប្រាក់ក្នុងប្រព័ន្ធ $10 ជាមួយអ៊ីនធើណេត 4GB ជារៀងរាល់ខែរយៈពេលពេញមួយឆ្នាំ។