no-alternative title
no-alternative title
no-alternative title
no-alternative title

OUKITEL C5 Pro ស្មាតហ្វូនម៉ូដែលថ្មី ដែលមានរូបរាងដ៏គួឲ្យទាក់ទាញបំផុតក្នុងការប្រើប្រាស់ ជាពិសេសតម្លៃសមរម្យត្រឹមតែ 89 ដុល្លាប៉ុណ្ណោះ

OUKITEL C5 Pro គឺជាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីមួយទៀតរបស់ OUKITEL ដែលត្រូវបានផលិតឡើងជាមួយនឹងរូបរាងសាមញ្ញ តែទាក់ទាញមែនទែន មានន័យថា រូបរាងទាំងមូលរបស់វាហាក់មិនមានអ្វីដែលស្មុកស្មាញច្រើននោះឡើយសម្រាប់ការប្រើប្រាស់ ដែលធានាថា ពេលដែលអ្នកបានឃើញរូបរាងផ្ទាល់របស់វាហើយប្រាកដជាពេញចិត្តនឹងចង់ប្រើប្រាស់ជាក់ជាមិនខាន។  និយាយពីការរចនារូបរាងរបស់ Oukitel C5 Pro  គឺកាន់តែពិសេសប្លែក ជាមួយនឹងរូបរាងដ៏គួឲ្យទាក់ទាញបំផុតក្នុងការប្រើប្រាស់ជាមួយនឹងការរចនារូបរាងតាមបច្ចេកវិទ្យា CNC Cutting Technology រចនាសំបកខាងក្រោយជាក្រឡាដុំៗ ប្លែក និងទាក់ទាញ មានកាមេរ៉ានៅចុងខាងលើ អមដោយអំពួល LED Flash មួយគ្រាប់ និងមានអក្សរ OUKITEL និងរន្ធតូចៗជារន្ធឧបាល័របំពងសម្លេងនៅចុងខាងក្រោមផងដែរ។ ការចនាវ័ន្តជុំវិញក៏មិនអន់ដែរ ដោយមានស្រោបដោយលោហធាតុ អាលុយមីញ៉ូមភ្លឺចែងចាំងតែម្តង មានប៊ូតុងឡើងចុះសម្លេង ប៊ូតុងចាក់សោរ និងបិតបើកទូរស័ព្ទនៅផ្នែកខាងស្តាំ រន្ធដោតកាសនិងរន្ធ USB នៅផ្នែកខាងលើ ចំណែកខាងឆ្វេងនិងខាងក្រោមមិនមានអ្វីនោះឡើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកឯរន្ធស៊ីមកាត និងរន្ធមេម៉ូរីកាត នៅខាងក្នុងផ្នែកខាងក្រោយ អូ!!ភ្លេច សំបកខាងក្រោយ របស់ Oukitel C5 Pro អាចដោះចេញបាន។ ចំណែកផ្នែកខាងមុខរបស់ Oukitel C5 Pro វិញក៏មិនអន់ដែរ ដោយមានអេក្រង់លាតសន្ធឹងស្ទើស្មើហ្គេមខាងត្រឹមតែ 1mm ប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសវាត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Anti-Smash Screen , 2.5D Water-Drop polished , និង CNC Crafted Metal Frame ដែលមានសមត្ថភាពខ្ពស់ ធន់នឹងការប៉ះទង្គិច កកិតឆ្កូតផ្សេងៗ កាន់តែពិសេសរូបរាងរបស់វាអាចក្លាយជាញញួរសម្រាប់ដំដែកគោលបានថែមទៀតផង។  

ស្មាតហ្វូន OUKITEL C5 Pro ដ៏ស៊ីវីល័យនេះ ត្រូវបានក្រុមហ៊ុនបំពាក់ដោយកញ្ចក់អេក្រង់ទំហំ 5 អីុង 2.5D និងមានហ្គេមអេក្រង់ស្មើខាង 1mm Bazel ដែលអាចបង្ហាញចេញនូវកម្រិតរីសូលូហ្សិន Full HD ដែលមានសមត្ថភាពពេញលេញក្នុងការបង្ហាញចេញនូវរូបភាព និងវិដេអូនៅលើកញ្ចក់អេក្រង់បានយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្តង ជាពិសេសជាមួយនឹងហ្គេមដែលមានក្រាហ្វិចធំៗល្មមគឺអាចលេងបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្តផងដែរ។

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះត្រូវបានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 8.0 មេហ្គាភិចសែល មានអំពូលហ្លាស់ LED Flash មួយគ្រាប់ និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែ ដែលមានសមត្ថភាពក្នុងការចាប់យករូបភាពបានយ៉ាងច្បាស់ និងត្រូវបានភ្ចាប់មកជាមួយនូវមុខងារពិសេសៗមួយចំនួន ដែលផ្តល់ជូននូវការបទពិសោធន៌ក្នុងការថតរូបភាពទាំងខាងមុខនិងខាងក្រោយបានកាន់តែពេញចិត្តពេញថ្លើមតែម្តង។ មួយវិញទៀតគឺការថតវិដេអូ កាមេរ៉ាទាំងមុខនិងក្រោយរបស់ Oukitel C5 Pro អាចថតវិដេអូបានយ៉ាងច្បាស់ឥតខ្ចោះកម្រិត Full HD តែម្តង។

ងាកមកមើលកំលាំងម៉ាស៊ីន ដែលត្រូវបានក្រុមហ៊ុន Oukitel បំពាក់នៅលើ C5 Pro វិញ ដោយសំដៅលើបន្ទះឈីបតែម្តង Oukitel C5 Pro ត្រូវបានបំពាក់នូវបន្ទះឈីបប្រភេទ MediaTek MT6737 អមដោយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core ល្បឿន 1.3 GHz ជាមួយរ៉េមទំហំ 2GB និងប្រើប្រាស់អង្គក្រាហ្វិច Mali-T720។ សម្រាប់ទំហំផ្ទុុកទិន្នន័យក្នុងម៉ាស៊ីនវិញមានទំហំ 16GB និងអាចដាក់បន្ថែមបានរហូតដល់ 32GB ប្រភេទ microSD ។ Oukitel C5 Pro ភ្ជាប់មកជាមួយថ្មខ្នាត 2000mAh ប្រភេទ Li-Ion ដែលអាចផ្តល់ជូននូវការប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេរដង។

ដើម្បីដើរឲ្យទាន់សម័យកាលនៃបច្ចេកវិទ្យាក្រុមហ៊ុន Oukitel បានបំពាក់នូវប្រព័ន្ធប្រតិបត្តុិការ Android ជំនាន់ថ្មី Marshmallow v6.0 និងមានការរចនាម៉ូតយួស័រអិុនធើហ្វេសផ្ទាល់ខ្លួនតែមម្តងនៅលើ Oukitel C5 Pro។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបំពាក់បន្ថែមនូវកម្មវិធីក៏ដូចជាមុខងារពិសេសៗសម្រាប់ប្រើប្រាស់ជាទូទៅប្រចាំងថ្ងៃ ទាំងការទំនាក់ទំនង និងការកម្សាន្តផ្សេងៗយ៉ាងសំបូរបែបផងដែរ ពិសេសមួយទៀតគឺមុខងារ Quick Access App ដោយគ្រាន់តែយកម្រាមដៃគូសវាសលើអេក្រង់តំណាងកម្មវិធី នោះវានឹងបើកបានភ្លាមៗតែម្តង ត្រឹមតែ 0.1 វិនាទីតែប៉ុណ្ណោះ។ ស្មាតហ្វូន OUKITEL C5 Pro ដ៏ស៊ីវីល័យនេះ គឺមានតម្លៃត្រឹមតែ 89 ដុល្លាតែប៉ុណ្ណះ សំរាប់ព័តមានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន Oukitel Cambodia តាមរយះលេខទូួរស័ព្ទ 078 266 168. 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម