កាលពីថ្ងៃ 9 ខែកញ្ញា ឆ្នាំ 2017 ក្រុមហ៊ុន MyTeb Cambodia បានរៀបចំសិក្ខាសាលាមួយស្តីអំពី សារៈសំខាន់នៃការប្រើប្រាស់ Chromebook សំរាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅ Emerald Hub ជាមួយនិងវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីសាលាភាសារបរទេសអន្តជាតិ ជាច្រើនរូប។
តាមប្រសាសន៍របស់លោក David Tan ដែលជាអគ្គនាយគ្រប់គ្រងក្រុមហ៊ុន MyTeb Cambodia បានបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ Chromebook ដោយសារតែផលិតផលនេះ វានឹងអាចចូលរួមកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស ពិសេសវាមានសមត្ថភាពអាចធ្វើការងារបានដូចកុំព្យូទ័រយួរដៃផ្សេងទៀតអញ្ចឹងដែរ។ Chromebook គឺមានតម្លៃប្រហាក់ប្រហែលតែ 139 ដុល្លាប៉ុណ្ណោះ គឺខុសគ្នាច្រើនណាស់បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រយួដៃដទៃទៀត។ លោកបន្តថា អ្វីដែលសំខាន់ជាងនេះ គឺដើម្បីជាការចូលរួមចំណែកលើកកំពស់វិស័យព័តមានវិទ្យានៅក្នុងវិស័យអប់រំនៅកម្ពុជា ផងដែរ។ ម៉ាស៊ីនដ៏តូចនេះ គឺជាផលិតផលថ្មី និងមានការធានាត្រឹមត្រូវរយះពេលមួយឆ្នាំពីក្រុមហ៊ុន MyTeb Cambodia ទៀតផង។
គួរបញ្ជាក់ថា HP Chromebook 11 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន HP សម្រាប់ការប្រើប្រាស់នៅក្នុងអាជីវកម្ម ឬឯកជន។ កុំព្យូទ័រយួដៃដ៏តូចនេះ គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Google Chrome OS ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មទាំងអស់របស់ក្រុមហ៊ុ Google ហើយនោងមានអេក្រង់ប្រភេទ LED ទំហំ 11.6 inch IPS អ៊ីង កម្រិតភាពច្បាស់ 1366x768 ភិចសែល។ នៅលើកុំព្យូទ័រនេះ គេសង្កេតឃើញមានរន្ធ USB 2.0 ចំនួន 2 និងរន្ធស្តាប់កាស Headphone/ Microphone Cambo Jack។ អេក្រង់របស់កុំព្យូទ័រស៊េរីថ្មីនេះ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា WLED Backlight និងប្រព័ន្ធ HD standard-viewing angle (SVA) eDP anti-glare ដែលបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនា។
កាន់តែពិសេសជាងនេះទៀតនោះ គឺកុំព្យូទ័រនេះ ប្រើប្រាស់ក្រាហ្វិកប្រភេទ ARM Mali-T604 GPU រួមជាមួយនឹងប្រព័ន្ធកាមេរ៉ា ដែលប្រើប្រាស់មុខងារ VGA webcam ផ្តល់រូបភាពច្បាស់ និងមានប្រព័ន្ធសំឡេងដែកជាប្រភេទ Bottom firing Surround Speakers ផ្តល់សំឡេងច្បាស់ពិរោះរណ្តំចិត្តបំផុត។ បន្ថែមពីនេះវាបានបំពាក់នូវបន្ទះឈីបប្រភេទ Samsung Exynos 5250 CPU ដែលមានកម្លាំងល្បឿនដល់ទៅ Dual-core Cortex A15 1.7GHz រ៉េមទំហំ 2GB ប្រភេទ DDR3L SDRAM។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះ ដំណើរការនូវថាសរឹង ផ្ទុកទិន្នន័យប្រភេទ eMMC ទំហំ 16GB ដំណើរការលឿនបំផុតក្នុងការប្រើប្រាស់។ HP Chromebook 11 ប្រើប្រាស់នូវបច្ចេកវិទ្យា Wireless ប្រភេទ 802.11ac និង Bluetooth 4.0 ។ ដែលប្រើប្រាស់បានរយៈពេលពេញមួយថ្ងៃថែមទៀតផង។ ។
សូមជំរាបថា កុំព្យូទ័រ HP Chromebook 11 ថ្មីនេះ គឺត្រូវបានក្រុមហ៊ុន HP ផលិតឡើងសំរាប់ជាការរួមចំណែកជួយដល់ការអភិវឌ្ឍន៍ដល់វិស័យអប់រំ ជាពិសេស គឺសំរាប់កុមារតូចៗ កុំព្យូទ័រដ៏តូចនេះ ដោយសារតែវាស្តើង ងាយស្រួលយកតាមខ្លួន ហើយជាពិសេសវាភ្ជាប់ជាមួយនឹងថាសរឹងប្រភេទ eMMC ដំណើរការលឿនក្នុងការប្រើប្រាស់។ ផលិតផលនេះ គឺមានការលក់ដាច់យ៉ាងខ្លាំងនៅតាមបណ្តាប្រទេសធំៗ ពិសេសសហរដ្ឋអាមេរិក ពីព្រោះថា វាគឺជាកុំព្យូទ័រយួដៃដ៏តូច ដែលមានតម្លៃធូរថ្លៃបំផុត នៅប្រទេសកម្ពុជាយើង គឺត្រឹមតែ 139 ដុល្លាតែប៉ុណ្ណោះ ហើយមានការធានារយៈពេលពេញមួយឆ្នាំថែមទៀតផង និយាយទៅ បើសិនជាយើង ប្រៀបធៀបជាមួួយនិងម៉ូដែលផ្សេងៗ ទៀត គឺវាខុសគ្នាខ្លាំងណាស់ ។
ចំណុចសំខាន់នៃកុំព្យូទ័រនេះ គឺវាប្រើប្រាស់នូវ Google Chrome ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងប្រើប្រាស់ ដោយសារតែលោកអ្នកអាចធ្វើការដោនឡូដ កម្មវិធីផ្សេងៗនៅលើ Websote ដែលមានស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍នេះ ហើយវាមានកម្មវីធីជាច្រើនសំរាប់រៀន និងកំសាន្ត ដែលភាគច្រើន គឺមិនគិតថ្លៃនោះទេ។ មួយវិញទៅវាក៏នូវមានកម្មវិធី Office ផងដែរ ដែលអាចអោយក្មេងៗ វាយអត្ថបទ ឬក៏វាយបញ្ចូលទិនន្ន័យផ្សេងៗចូលទៅក្នុងកុំព្យូទ័រនេះបានយ៉ាងរលូន ហើយក៏អាចប្រើប្រាស់បណ្តាញសង្គម Facebook, Line បានថែមទៀតផង។ អ្វីដែលពិសេស ពួកគេក៏អាចមើល Youtube បានផងដែរ និយាយរួម គឺវាពិសេសៗសំរាប់ក្មេង និងសន្សំសំចៃថវិកាបានច្រើនសំរាប់អាណាព្យាបាល ដែលមិនសូវមានថវិកាច្រើន។ តោះតេស្ត៍សាកល្បងសំរាប់ក្មេងៗទាំងអស់ នៅក្រុមហ៊ុន Myteb Cambodia៕