no-alternative title

Nova 2i ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា 4 បានក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលបំបែកឯកត្តកម្មទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា

ថ្ងៃនេះ ក្រុមហ៊ុន Huawei បានចេញមកបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា 4Huawei Nova 2i បានក្លាយជាស្មាតហ្វូន ដែលបំបែក ឯកត្តកម្មទីផ្សារស្មាតហ្វូនកម្ពុជា បើទោះបីជាពុំទាន់បង្ហាញវត្តមានជាផ្លូវការក៏ដោយ។ ការអៈអាងបែបនេះ ត្រូវបានបញ្ជាក់ក្រោយការ Pre Order លើកទីមួយ និងលើកទីពីរ អស់ពីស្តុកតែម្តង។ Huawei nova 2i គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់របស់ ក្រុមហ៊ុនHuawei។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីង ច្បាស់ថ្លាឆ្វង់កម្រិត 2K ងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូងតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការរៀបរាប់ពីកញ្ញា សូវ សុខហ្គេច ដែលជាអ្នកចែកចាយបន្ត និងជាម្ចាស់ហាងលក់ទូរសព្ទ ស៊ីវ អេង 2 បានឲ្យដឹងថា “រាល់ថ្ងៃ មានភ្ញៀវច្រើន បានមកកម្ម៉ង់ស្មាតហ្វូន Huawei Nova 2i តែកញ្ញា មិនអាចទទួលបានទៀតដោយសារចំនួនមានកំណត់។ បើនិយាយទៅ ស្មាងហ្វូននេះ គឺមានសន្ទុះការគាំទ្រខ្លាំងជាងស្មាតហ្វូនណាៗទាំងអស់ អ្វីដែលគួរអោយបារម្ភមនោះ គឺថាខ្លាចអត់មានទូរស័ព្ទ សំរាប់ឲ្យ ភ្ញៀវដែលបានកក់ទុកមុនទេ ពីព្រោះថា មានការបញ្ជាក់ថា ស្តុកដែលបាននាំចូល របស់ក្រុមហ៊ុនមានកំណត់។ នាងខ្ញុំសង្ឃឹមថា ក្រុមហ៊ុន  Huawei នឹងនាំយកស្តុក Nova 2i មកឲ្យច្រើនៗ ដើម្បីបំពេញតម្រូវការទីផ្សារទាន់សភាពការ។ 

ស្មាតហ្វូន Huawei nova 2i ផ្តល់នូវភាពងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ 

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មានរ៉េមទំហំ 4GB និងមានមេម៉ូរីទំហំ 64GB ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។ 

សូមជំរាបថា ជាមួយនឹងការ Pre Order កន្លងមក ក្រុមហ៊ុន Huawei បានផ្តល់នូវតម្លៃយ៉ាងពិសេសបំផុតចំពោះ Huawei nova 2i តម្លៃត្រឹមតែ 329 ដុល្លារប៉ុណ្ណោះ បើប្រៀបធៀបជាមួយ និងស្មាតហ្វូនផ្សេងៗ គឺពិសេសខ្លាំងណាស ជាពិសេសនិះ គឺទទួលបាននួវកាដូ ដ៏កក្រើក: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយៈពេល 24 សប្តាហ៍ឥតគិតថ្លៃ។ ឆាប់ៗនេះ អតិថិជន នឹងអាចស្វែងរកជាវស្មាតហ្វូន Huawei nova 2i នៅតាមហាងលក់ទូរសព្ទជាង 800 ទូទាំងប្រទេស 25 ខេត្តក្រុង ដែលមានបុគ្គ លិកលក់ និងស្លាកសញ្ញា Huawei។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន