no-alternative title
no-alternative title

ហាងទំនើប LG Premium BrandShop បានបើកសម្ពោធដំណើរការសាកល្បង ជាមួយនឹងការផ្តល់ជូននូវការលក់យ៉ាងពិសេស

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនីវង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជ ធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារពត៏មានជាច្រើនរូបទៀតប្រមាណជាង 100 នាក់។

តាមប្រសាសន៍របស់លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ជីហ្គៀ បានអោយដឹងថា ថ្ងៃនេះគឺជាថ្ងៃប្រវិត្តសាស្រ្តដ៏ពិសេសថ្មីមួយទៀតសម្រាប់ LG BRANDSHOP ដែលបានបើកសម្ពោធ LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែនៅក្នុងហាងនេះ គឺមានដាក់តាំងបង្ហាញនូវផលិតផលថ្មីច្រើន សំរាប់អតិថិជន។ រហូតមកដល់ពេលនេះ LG Premium BRANDSHOP ថ្មីនេះទើបតែមាន 3 កន្លែងទេ ទីមួយនៅប្រទេសកូរ៉េខាងត្បូង ទីពីរនៅកោះតៃវ៉ាន់ និងទីបីគឺនៅប្រទេសកម្ពុជាយើង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកឧកញ៉ា សុខ ពិសិដ្ឋ បានបន្តថា តាមរយៈនៃការបើកសម្ពោធសាកល្បងនៅថ្ងៃនេះ លោកឧកញ៉ា ជឿជាក់ថា LG Premium BRANDSHOP នឹងបង្កើននូវសេវាកម្មកាន់តែពិសេសជាងមុន ហើយអតិថិជន ដែលបានអញ្ជើញមកទីនេះ នឹងទទួលបាននូវបទពិសោធន៍ថ្មីៗ ពីផលិតផល LG តាមរយៈបច្ចេកវិទ្យាចុងក្រោយដែលមនុស្សនៅលើពិភពលោក កំពុងតែមានប្រើប្រាស់នាពេលបច្ចុប្បន្ន។ LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 20 ខែវិច្ឆិកា ខាងមុខនេះ។ 

សូមជំរាបថា ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP បានមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាង 7 ឆ្នាំមកហើយតាំងពីឆ្នាំ 2011 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើនរបស់បច្ចេកវិទ្យានៅក្នុងតំបន់ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានវិត្តន៏ខ្លួនពីហាង LG BRANDSHOP ទៅជាហាងទំនើប LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។

ដោយភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន គឺយើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនសំរាប់អតិថិជន នូវផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេងទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត ដើម្បីជូនសំរាប់ភ្ញៀវអតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។ 

អ្វីដែលធ្វើអោយហាងប្រណិត LG Premium BrandShop កាន់តែលេចធ្លោជាងគេនោះ គឺលទ្ធភាពនៃបទពិសោធន៍សំរាប់អ្នកប្រើប្រាស់ទទួលបានចំនេះដឹងបន្ថែមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទទួលបានអារម្មណ៍ផ្ទាល់ និងយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយរបស់ LG។ ដើម្បីចូលរួមអបអរសាទរសំរាប់ការបើកសម្ពោធសាកល្បងរបស់ហាងទំនើប LG Premium Brandshop មុនីវង្សនេះ។ យើងក៏មានការរៀបចំកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 30% និងការបង់រំលោះការប្រាក់ 0%  ជាមួយធនាគារ Aeon ផងដែរ។

ផលិតផលដែលមានគុណភាពខ្ពស់ នឹងប្រណិតពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់ នឹងមានលក់នៅក្នុងហាងទំនើបប្រណិត LG Premium BrandShop នេះ ដែលយើងមានទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស នៅទិសខាងលិចជិតផ្សារធំថ្មី។ អាស័យដ្ឋាន LG Premium BRANDSHOP៖ នៅអគារលេខ 135 ផ្លូវព្រះមុនីរង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនង 016 999 625 និង 023 888 299។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន