no-alternative title

ស្មាតហ្វូន vivo V15 បានបង្ហាញខ្លួននៅក្នុងតម្លៃ $359 ជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់!

នៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន vivo គឺកាន់តែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាក់ស្ដែង យើងឃើញថា ម៉ូឌែល V15 និង V15Pro ទទួលការជាវ និងកម្ម៉ង់គួរឲ្យកត់សម្គាល់ដែលលើសម៉ូឌែល Flagship មុនៗពីរដង។ ម៉ូឌែល V15 និង V15Pro គឺធ្វើឲ្យអ្នកប្រើប្រាស់រំជួលចិត្តជាមួយរូបរាងដ៏គួឲ្យទាក់ទាញ បន្ថែមមកជាមួយគុណភាពផលិតដែលមានបទដ្ឋានស្តង់ដាត្រឹមត្រូវ ហើយរីឯតម្លៃវិញគឺមានភាពសមរម្យ។ ដូចជាលោកអ្នកក៏ដូចជាប្រិយមិត្តដែលនិយមទូរស័ព្ទដៃស្មាតហ្វូន vivo បានដឹងស្រាប់ហើយបើយើងនិយាយពីពណ៌របស់ V15Pro ច្បាស់ណាស់មាន 2 ពណ៌គឺ Topaz Blue (ជាពណ៌ខៀវមានលក្ខណៈបែបឆ្នូតៗ) និង Coral Red (ជាពណ៌ក្រហមមានលក្ខណៈបែបឆ្នូតៗ) ដែលជាការរចនាបទថ្មីផងដែរសម្រាប់ដើមឆ្នាំ2019 នេះ។

សម្រាប់អតិថិជនដែលលង់ស្នេហ៍ទូរស័ព្ទស្មាតហ្វូន vivo V15 អាចធ្វើការ Pre-Order បានឥឡូវ រហូតដល់ថ្ងៃទី25 ខែមីនា ដោយគ្រាន់តែកក់ទុកមុនត្រឹមតែ 10ដុល្លា ដោយតម្លៃចេញលក់ផ្លូវការរបស់ទូរស័ព្ទស្មាតហ្វូន vivo V15 គឺមានតម្លៃត្រឹមតែ $359 ប៉ុណ្ណោះ។  រាល់ការកម៉្មង់ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើនផងដែរ រួមមានដូចជា៖ បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះ អតិថិជនក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ។  ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទៅលើទូរស័ព្ទដៃស្មាតហ្វូន vivo ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានការផ្តល់ជូននូវប័ណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ1ដង ដែលមានសុពលភាព 12 ខែ ជាពិសេសក៏បន្ថែមនូវការធានាទូរស័ព្ទរហូតដល់ទៅ 24 ខែ ដែលគិតចាប់ពីថ្ងៃដែលទិញ។ 

+អ្វីដែលពិសេសនោះគឺ គ្រាន់តែធ្វើការ Pre-order vivo V15 ឥឡូវនេះ ក៏មាននូវការផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។ សម្រាប់ការបរិច្ឆេទចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ 2019។  រួសរាន់ឡើងសំណាងអាចគឺជាអ្នក!!!

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ទូរស័ព្ទដៃស្មាតហ្វូន vivo V15 ៖

•កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល

•អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)

•ទំហំអេក្រង់ 6.53-inch 2340x1080 FHD+ 

•AI កាមេរ៉ាក្រោយ 3 គ្រាប់  

•មុខងារថតព្រាល Portrait 5MP

•មុខងារថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping) 

•មុខងារថតបានកាន់តែធំទូលាយ 8MP (120°) 

•មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)

•បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ

•RAM 6GB + ROM 128GB + SD Card up to 256GB

•Jovi: Google Len and Google Assistant

•ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)

•ថាមពលថ្ម 4000mAh

•បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Fast Charging)

•Funtouch OS 9 (Based on Android 9.0)

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

ដោយ ប៉េងលីន
BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

ដោយ ប៉េងលីន
vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

ដោយ ប៉េងលីន
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR  X7b  ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ ប៉េងលីន
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ដោយ ប៉េងលីន