Itel A43 គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលទើបតែបង្ហាញចេញនៅដើមឆ្នាំ 2018 នេះ ដែលការរចនារូបរាងរបស់ស្មាតហ្វូននេះ គឺមានភាពស្រស់ស្អាតមិនចាញ់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនោះទេ តែតម្លៃវិញ គឺកប់ហ្មងត្រឹមតែ 73ដុល្លា ប៉ុណ្ណោះ ពេលនេះ ក្រុមការងារទស្សនាវដ្តី ពិភពអេឡេចត្រូនិក នឹងធ្វើការសិក្សាទៅលើលក្ខណៈសម្បត្តិ ការរចនារូបរាង និងកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Itel A43 នេះដូចតទៅ។ Itel A43 គឺជាស្មាតហ្វូនដែលមានរូបរាងទាក់ទាញថ្មី ប្រសិនបើលោកអ្នកប្រៀបធៀបទៅនឹងស្មាតហ្វូនថ្នាក់កណ្តាលផ្សេងៗទៀតនោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5 អ៊ីង ផ្នែកខាងលើរបស់អេក្រង់នេះ គេសង្កេតឃើញមានកាមេរ៉ាខាងឆ្វេង ឧបាល័របំពងសំឡេងនៅកណ្តាល និងសេនស័រ ខណៈពេលដែលផ្នែកខាងក្រោមអេក្រង់គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុង Multitasking, ប៊ូតុង Home និងប៊ូតុង Back ត្រឡប់ថយក្រោយ។
ជាមួយនឹងអេក្រង់ទំហំ 5 អ៊ីងរបស់ស្មាតហ្វូន Itel A43 លោកអ្នកពិតជារីករាយក្នុងការទស្សនារូបភាព វីដេអូ និងការកម្សាន្តជាមួយនឹងអារម្មណ៍រីករាយបំផុត។ ស្មាតហ្វូនស៊េរីថ្មីនេះ មានកាមេរ៉ាខាងក្រោយទំហំ 5MP និងកាមេរ៉ាខាងមុខទំហំ 2MP សម្រាប់ការថតរូប Selfies។ Itel A43 គឺជាស្មាតហ្វូនថ្មីមួយ ដែលប្រើប្រាស់នូវបន្ទះឈីប Quad-Core Processor ដែលមានអង្គគណនាល្បឿន 1.3GHz រ៉េម ទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB សម្រាប់ផ្ទុកទិន្នន័យបន្ថែមទៀតតាមតម្រូវការ។
ប្រសិនបើលោកអ្នកគិតថាទិន្នន័យនេះ មិនគ្រប់គ្រាន់សម្រាប់ការផ្ទុកទិន្នន័យជាច្រើនរបស់អ្នកនោះទេ អ្នកអាចបន្ថែមនូវ microSD កាតបានទំហំរហូតដល់ទៅ 32GB។ Itel A43 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 អាចប្រើប្រាស់ស៊ីមកាតពីរ និងអាចភ្ជាប់ទំនាក់ទំនងជាច្រើនទៀតដូចជា WiFi, GPS, Bluetooth, USB OTG, FM, 3G និង 4G ដែលអាចប្រើប្រាស់អ៊ីនធើណែតបានយ់ាងលឿនថែមទៀតផង។ Itel A43 មានថាមពលថ្មទំហំ 2400mAh។ ស្មាតហ្វូននេះ គឺសក្តិសមបំផុតសំរាប់អ្នកដែលចូលចិត្តលេងបណ្តាញសង្គម ពិសេស facebook តែម្តង។
អាចរកជាវបាននៅក្រុមហ៊ុន សែលកាត រួមនឹងបណ្តាហាងទូរស័ព្ទជាច្រើនទូទាំងប្រទេស តម្លៃ 73 ដុល្លាប៉ុណ្ណោះ។ ទំនាក់ទំនងលេខទូរស័ព្ទ 078 266 168