no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន Asus ZenFone 5 និង 5Z រូបរាងថ្មី សមត្ថភាពថ្មី បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ ជាមួយនឹងតម្លៃប្រហែល 399 ដុល្លា!

គ្រាន់តែបានឃើញរូបរាងរបស់ ASUS ZenFone 5 និង 5Z ភ្លាមជឿជាក់ថា ប្រិយមិត្តប្រាកដជាលាន់មាត់ថា បើមិនចង់បាន ទើបចម្លែក! ស្មាតហ្វូនថ្មីនេះ មានការរចនានូវរូបរាងកាន់តែមានភាពស៊ីវីល័យ ទាន់សម័យ ដើម្បីដាក់តាំងប្រកួតប្រជែងលក់នៅលើទីផ្សារ របស់ក្រុមហ៊ុន ASUS ដោយមិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ សូម្បីតែសមត្ថភាពនៃការដំណើរដោយមានកម្មវិធីនិងមុខងារពិសេសៗថ្មីៗ បំពេញបានគ្រប់ការចង់បានរបស់អ្នកប្រើប្រាស់ ក្នុងសម័យបច្ចេកវិទ្យានេះផ្ទាល់តែម្តង។ ដោយសារតែរូបរាង និងសមត្ថភាពស្ទើរតែដូចគ្នា ក្រុមការងារយើងក៏សម្រេចលើកយកស្មាតហ្វូនទាំងពីរម៉ូដែលនេះមកបង្ហាញជាមួយគ្នាតែម្តង។ ស្មាតហ្វូន Asus ZenFone 5 និង 5Z រាងថ្មី សមត្ថភាពថ្មីនេះ គឺមានវត្តមានជាផ្លូវការនៅកម្ពុជាហើយ ជាមួយនឹងតម្លៃប្រហែល 399 ដុល្លា! 

ការរចនារូបរាងកាន់តែប្រណិត

ដូចទៅនឹងចំណងជើង ចំពោះរូបរាងរបស់ ASUS ZenFone 5 និង 5Z គ្រាន់តែបានឃើញភ្លាម គួរឲ្យចាប់អារម្មណ៍ និងចង់បានភ្លាមតែម្តង ព្រោះតែការរចនាប្រកបដោយភាពច្នៃប្រឌិតរំលេចចេញនូវរូបរាងដ៏រលើបរលោង តាមរចនាបទ  finest materials និង cutting-edge craftsmanship ធ្វើឲ្យអតិធិជនទាំងឡាយ ប្រាថ្នាចង់បានគ្រប់ៗគ្នាតែម្តង មិនតែប៉ុណ្ណោះ ការរចនានូវស្រោបនូវកញ្ចក់ប្រភេទ 2.5D Corning® Gorilla® Glass ទាំងមុខនិងក្រោយថែមទៀតផង។ ចាប់ផ្តើមដំបូងពីផ្នែកខាងមុខ ដោយផ្នែកខាងមុខរបស់ ASUS ZenFone 5 និង 5Z មានផ្ទៃអេក្រង់លាតសន្ធឹងស្ទើរពេញផ្ទៃតែម្តង ហើយមានកាមេរ៉ាមុខ ស៊ិនស័រ និងឧបាល័រស្តាប់ការសន្ទនា នៅចុងខាងលើ ចំណែកខាងក្រោម មិនមានអ្វីឡើយ ព្រោះកញ្ចក់អេក្រង់ពេញផ្ទៃខាងទៅហើយ ដោយមានប៊ូតុងបញ្ជាទាំងបី នៅជាប់នឹងអេក្រង់ផ្នែកខាងក្រោមតែម្តង ដោយសារផលិតឡើងមកដោយមិនចាំបាច់ត្រូវការដោះចេញចូលនូវសំបកខាងក្រោយ ASUS ZenFone 5 និង 5Z ត្រូវបានបន្ស៊ី ជាប់គ្នា ដោយហ្គេមជុំវិញយ៉ាងស្រស់ស្អាតបំផុត។ 

ASUS ZenFone 5 និង 5Z ត្រូវបានស្រោបដោយអាលុយមីញ៉ូម ធន់នឹងការប៉ះទង្គិច ងាយស្រួលកាន់ប្រើប្រាស់ ហើយហ្គេមខាងស្តាំមានប៊ូតុងសម្លេង និងប៊ូតុងបិតបើក និងចាក់សោរអេក្រង់ ហ្គេមខាងឆ្វេងមានរន្ធសម្រាប់ដោតស៊ីមកាតដល់ទៅពីរ ហើយមេម៉ូរីកាតអាចដាក់នៅរន្ធស៊ីមកាតទី2 បាន ខាងលើមានតែការរចនាម៉ូតឆ្នូតកាត់សងខាង ចំណែកខាងក្រោមមានរន្ធតូចៗ ដែលជារន្ធឧបាល័របំពងសម្លេង និងរន្ធដោតឌុយកាស 3.5 មម និងមានរន្ធ USB សម្រាប់សាកថ្ម និងចម្លងទិន្នន័យបានយ៉ាងរហ័សទាន់ចិត្ត។ មកចាប់អារម្មណ៍ផ្នែកខាងក្រោយវិញម្តង ប្រិយមិត្តប្រាកដជាចាប់អារម្មណ៍ជាងគេទៅលើកាមេរ៉ាទាំងពីររបស់ ASUS ZenFone 5 និង 5Z ដោយអមជាមួយអំពូលហ្លាស់មួយគ្រាប់ និងរង្វង់ផតស្គែនក្រយ៉ៅដៃ និងអក្សរ ASUS នៅកណ្តាលផងដែរ។ 

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក

ដោយទទួលបានការបំពាក់នូវកញ្ចក់ការពារប្រភេទ2.5D Corning® Gorilla® Glass ធ្វើឲ្យអេក្រង់ថាច់ស្រ្គីនទំហំ 6.2 អីុង edge-to-edge 2.5D-curved screen ផ្តល់ជូននូវការបង្ហាញរហូតដល់កម្រិត Full HD+ (2246 by 1080) Super IPS+ display បង្ហាញចេញមកគឺច្បាស់គ្រប់យ៉ាងតែម្តង។ នៅមិនទាន់អស់ ដើម្បីកញ្ចក់អេក្រង់របស់ ASUS ZenFone 5 និង 5Z កាន់តែមានសមត្ថភាពខ្ពស់ មិនប៉ះពាល់ដល់ការប្រើប្រាស់ ពិសេសភ្នែករបស់លោកអ្នក ដោយបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាអេក្រង់មួយចំនួនទៀតដូចជា 90% screen-to-body ratio, 550nits brightness, 96% NTSC color gamut, supports DCI-P3, Bluelight filter for eye care,Auto Color Temperature និង Smart Screen On ថែមទាំងអាចប្រើប្រាស់ multi-touch បានរហូតដល់10 ម្រាមថែមទៀតផង។

កាមេរ៉ាភ្លោះថតរូបកាន់តែច្បាស់ AI CAMERAS

គ្រាន់តែដល់ចំណុខកាមេរ៉ាភា្លម ប្រិយមិត្តមួយចំនួនប្រាកដជាលាន់មាត់ថា ឥតខ្ចោះ នេះក៏ព្រោះតែ ASUS ZenFone 5 និង 5Z ត្រូវបានបំពាក់នូវកាមេរ៉ាភ្លោះ Dual AI CAMERAS ធ្វើឲ្យសមត្ថភាពនៃការថតរូបភាពបានកាន់តែច្បាស់ឥតខ្ចោះតែម្តង។ កាមេរ៉ាខាងក្រោយដែលបំពាក់នៅលើ ASUS ZenFone 5 និង 5Z ទី 1 មានទំហំ 12MP ប្រើប្រាស់ Sony flagship IMX363 dual pixel image sensor និង 1/2.55" large sensor size, 1.4µm large pixel size ជាមួយល្បឿនចាប់រូបភាព F1.8 aperture និងលក្ខណះពិសេសមួយចំនួនទៀត ដូចជា 24mm equivalent focal length in 35mm film camera, 6p lens, 83° field of view, Instant cameras switching,0.03 seconds phase-detection autofocus, 4-axis, 4 stops optical image stabilization អមដោយអំពូល LED flash សម្រាប់ជំនួយពន្លឺ និងមានបំពាក់បន្ថែមនូវបច្ចេកវិទ្យាចាប់រូបភាព AI Photography ដែលមានមុខងារ 16 យ៉ាងក្នុងការប្រើប្រាស់ដូចជា  food, sky, green field, plant, ocean, sunset, snow, flower, stage, dog, cat, people, text, tripod, QR code, night view ដោយបន្ថែម3មុខងារទៀត AI Photo Learning,Real-time Protrait  និង Real-time Beautification។ 

មិនតែប៉ុណ្ណោះ វាក៏នូវមាន PixelMaster camera modes មួយចំនួនទៀតដូចជា Auto (with Night HDR and Portrait), Beauty, Pro (RAW file support / up to 32 seconds long exposure) , Super Resolution (48MP) , GIF Animation, Panorama, Time Lapse (with power saving mode) និង8 various filters ចំណែកកាមេរ៉ាខាងក្រោយទី២ ត្រូវបានបំពាក់បន្ថែមដើម្បីជាជំនួយនូវសមត្ថភាពមួយចំនួនដូចជា 120° wide-angle camera, 200% wider view for more friends and scenery in the frame និង12mm equivalent focal length in 35mm film camera ជាដើម។ រីឯកាមេរ៉ាខាងមុខរបស់វា ក៏មិនធម្មតាដែរ ដោយមានទំហំ 8 មេហ្គាភិចសែល ជាមួយល្បឿន F2.0 aperture និងភ្ជាប់មកជាមួយនូវសមត្ថភាពពិសេសដូចជា 24mm equivalent focal length in 35mm film camera, 84° field of view និងមាន PixelMaster camera modes មួយចំនួនដូចជា Auto (with Night HDR and Portrait), Beauty, Selfie Panorama,  GIF Animation និង 8 various filters ផងដែរ ហើយកាមេរ៉ារបស់វា មានសមត្ថភាពក្នុងការថតវិដេអូបានរហូតដល់ 4K ឯណ្ណោះ។

កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មក៏ខ្លាំង

ឃើញថាប៉ុន្មានចំណុចនៅខាងលើគឺមិនធម្មតាទេ ហើយមកដល់ចំណុចនេះក៏មិនណយដែរ កម្លាំងម៉ាស៊ីនដែលបានបំពាក់នៅលើ ASUS ZenFone 5 និង 5Z គឺប្រើប្រាស់បន្ទះឈីបខុសគ្នាបន្តិចប៉ុណ្ណោះដោយ ASUS ZenFone 5 ប្រើប្រាស់បន្ទះឈីប Qualcomm® Snapdragon™ 636 ចំណែក 5Z ប្រើប្រាស់បន្ទះឈីប Qualcomm® Snapdragon™ 845 ភ្ជាប់ជាមួយអង្គប្រតិបត្តិការ 64-bit Octa-core Processor with AI Boost ដូចគ្នា និងអង្គក្រាហ្វិចខុសគ្នាដែរ Qualcomm® Adreno™ 509 (ZenFone 5) និង Qualcomm® Adreno™ 630 (ZenFone 5Z)  និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android™ Oreo™  ដែលត្រូវបានភ្ជាប់ជាមួយអីុនធើហ្វេសផ្ទាល់ខ្លួនប្រភេទថ្មី ASUS ZenUI 5 ។

បន្ថែមលើនេះទៅទៀត ASUS ZenFone 5  ត្រូវបានបំពាក់មកជាមួយនូវអង្គចងចាំ RAM ទំហំ 6GB ទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 64GB និង 5Z មានអង្គចងចាំ RAM ទំហំ 8GB មានទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 256GB ផងដែរ មិនតែប៉ុណ្ណោះ វានូវអាចអនុញ្ញាតិឲ្យដាក់បន្ថែម microSD បានរហូតដល់ 2T ឯណ្ណោះ។ កាន់តែពិសេសជាមួយថាមពើថ្មកាន់តែខ្លាំង ទំហំ Li-Ion 3300 mAh battery  សាកថ្មបានឆាប់ពេញ ជាមួយបច្ចេកវិទ្យា AI Charging ដែលអាចកាន់តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង។

សន្និដ្ឋាន សម្រាប់ក្រុមហ៊ុន ASUS ពិតជាទទួលបានការគាំទ្រខ្លាំងជាក់ជាមិនខាន បន្ទាប់ធ្វើការប្រកាសចេញលក់ជាផ្លូវការនូវម៉ូដែលទូរស័ព្ទស្មាតហ្វូមទាំងពីរនេះ នៅលើទីផ្សារ ព្រោះតែម៉ូដែល ASUS ZenFone 5 និង 5Z អាចនិយាយបានថា ជាកំពូលទូរស័ព្ទស្មាតហ្វន ដែលល្អទាំងរូបរាង និងសមត្ថភាពក្នុងការដំណើរការកម្មវិធី មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

ដោយ ប៉េងលីន
តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

ដោយ ប៉េងលីន
Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

ដោយ ប៉េងលីន
តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

ដោយ ប៉េងលីន
ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ដោយ ប៉េងលីន
Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

ដោយ ប៉េងលីន