ក្រុមហ៊ុន SKS Electronics សម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើបថ្មីរបស់ខ្លួននៅលើតាមបណ្តាយផ្លូវ 2004 ក្បែរស្តុបណូគៀរ

នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2020 ចំពេលថ្ងៃនៃពិធីបុណ្យនៃក្តីស្រឡាញ់នេះ ក្រុមហ៊ុន SKS Electronics បានរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប SKS ដែលមានទីតាំងនៅលើផ្លូវ 2004 ក្បែរស្តុបណូគៀរ ក្រោមការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន SKS Electronic និងដៃគូតំណាងក្រុមហ៊ុន ហើយនឹងដៃគូចែកចាយបន្តជាច្រើនរូប។ មជ្ឈមណ្ឌលថ្មីនេះ គឺមានតាំង លក់នៅផលិតផលអេឡិចត្រូនិចទំនើបៗដូចជា ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មី គ្រឿងបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ ទូរទឹកកក ទូរបោកសម្លៀកបំពាក់ និងសម្ភារៈផ្ទះបាយជាច្រើនមុខផ្សេងទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ឡាក់ ឧសភាណ ប្រធានគ្រប់គ្រងក្រុមហ៊ុន អេស ខេ អេស បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងពិធីសម្ពោធ ថា ដោយឃើញនៅសន្ទុះនៃការរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច ធ្វើអោយមានការពេញនិយមខ្លាំងសម្រាប់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិចរបស់ប្រជាជនកម្ពុជា ហើយឧបករណ៍វៃឆ្លាតទាំង នោះ ក៏បានជួយសម្រួលដល់ការរស់នៅក្នុងគ្រួសារអោយកាន់តែមានភាពងាយស្រួល និងស៊ីវិល័យ ប្រកបដោយផាសុកភាព សុវត្ថិភាព និងជួយសន្សំសំចៃ។  

គោលដៅអាជីវកម្មរបស់ អេស ខេ អេស គឺនាំយកមកនៅផលិតផលអេឡិចត្រូនិចទំនើបដែលមានគុណភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាកម្មជូនអតិថិជនជាចម្បងផងដែរ។ បន្ថែមទៅទៀតនេះ ទាំងនាមខ្ញុំជាតំណាងក្រុមហ៊ុនអេសខេអេស អេឡិចត្រូនិច ក៏សូមអរគុណទៅដល់ដៃគូអាជីវកម្ម តំណាង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលជានិច្ចកាលតែងតែផ្ដល់នៅសេចក្ដីទុកចិត្ត និងបន្តបង្កើនកិច្ចសហការរួមគ្នាដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា នៅចំពេលដែលប្រទេសកម្ពុជាកំពុងវិវឌ្ឍន៍និងមានភាពរីកចំរើនលើគ្រប់វិស័យ។

ជាចុងក្រោយ យើងខ្ញុំក៏សូមជូនពរ និងអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ និងសូមអញ្ចើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមទស្សនានៅការដាក់តាំងបង្ហាញនូវផលិតផលក្នុងបរិយាកាសដ៏រីករាយដូចតទៅ។ 

កម្មវិធីសម្ពោធបានប្រារព្ធឡើងយ៉ាងសោមនស្សរីករាយដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិ ថិជនជាច្រើនកុះករ អមដោយរបាំជូនពរ និងការសម្ដែងម៉ុងសាយ ហើយមានការដាក់បង្ហាញជាមួយនឹងកម្មវិធី បញ្ចុះតម្លៃពិសេស និងមានការថែមជូនជាកាដូរសម្រាប់រាល់ការទិញនៅផលិតផលពីមជ្ឈមណ្ឌលផ្ទាល់ផងដែរ ហើយកម្មវិធីបញ្ចុះតម្លៃមានរហូត ដល់ចុងខែកុម្ភៈនេះផងដែរ។

កម្មវិធីបានបញ្ចប់ទៅដោយសេចក្តីរីករាយ ជាមួយស្នាមញញឹម ដោយគ្រប់គ្នា ទទួលបានបទពិសោធន៍ថ្មីមួយ ជាមួយនឹងផលិតផលប្រើប្រាស់ទំនើប របស់មជ្ឈមណ្ឌល ហើយមជ្ឈមណ្ឌលសន្យានឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាអោយស្របតាមសម័យកាលដែលកំពុងអភិវឌ្ឍន៍។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍