no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ROG STRIX SCAR III គឺជាឡេបថបជំនាន់ថ្មីដែលសាកសមបំផុតសម្រាប់ Gamer និង Designer!

ROG Strix ScarIII គឺជាលេបថប Gaming ដែលត្រូវបានរចនាឡើងយ៉ាងល្អបំផុតដើម្បីប្រកួតប្រជែងជាមួយនឹងលេបថបGamingលំដាប់កំពូលផ្សេងៗដែលសាកសមសម្រាប់អ្នកលេងហ្គេមនិងអ្នកឌីហ្សាញ ដែលត្រូវការនៅលេបថបដែលមានសមត្ថភាពខ្លាំងមានល្បឿនលឿនដើម្បីបង្កើននៅភាពងាយស្រួលក្នុងការធ្វើការនិងលេងហ្គេម។លេបថបនេះបានបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើបជាច្រើននិងមានចំណុចគួរអោយទាក់ទាញដូចខាងក្រោម៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Design រចនាបថ

រចនាបថនៃROG Strix ScarIII គឺពិតជាមានភាពទាក់ទាញប្លែកខុសពីលេបថបដ៏ទៃទៀតដោយលេបថបនេះបានរចនាឡើងមានរូបរាងយ៉ាងរឹងមាំនិងមានពណ៌ប្រផេះឆ្នូតនៅផ្នែកខាងលើលេបថបថែមទាំងមាននៅឡូហ្គូROGរួមជាមួយភ្លើងRGBផងដែរ។ ការរចនានេះត្រូវបានទទួលការសហការជាមួយនឹងក្រុមអ្នករចនាដ៏ល្បីនិងបានបំពាក់នូវប្រព័ន្ធត្រជាក់ 3D Flow Zone។

លេបថបនេះមានបំពាក់ជាមួយនិងប្រព័ន្ធបញ្ជារភ្លើងAura Sync ដែលលាតសន្ធឹងលើផ្នែកខាងក្រោមជុំវិញលេបថប,នៅលើក្តារចុច,ឡូហ្គូROG,កាសនិងMouse ROG ។ ROG Strix ScarIII មានទម្ងន់ 2.5kg និងទំហំ 15.6 អ៊ីញ។

ចំណែកឯI/O PortsនៃROG Strix ScarIIIមានដូចជារន្ធUSB 3.1 Gen2 Type-C,USB 3.2Type-A,HDMI,រន្ធដោតកាស,រន្ធសាកថ្មនិងរន្ធKeystone។ROG Strix ScarIIIក៏មានបំពាក់មានបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងSmart AMP(Speaker Smart AMP) ដែលមានការបញ្ចេញសម្លេងយ៉ាងពិរោះ,ប្រព័ន្ធWifi Intel® 802.11ac (2×2) Gigabitអាចទាញយកinternetប្រើប្រាស់បានយ៉ាងរហ័ស និងប្រព័ន្ធBluetooth 5.0ដែលមានល្បឿនលឿនក្នុងការតភ្ចាប់ជាមួយឧបករណ៍ផ្សេងៗ។

Keystone 

Keystone គឺជាបន្ទះ NFC chip ប្រើសម្រាប់រៀបចំនូវ game profile និង system setting ដែលយើងបានកំណត់រួចដូចជា ភ្លើងពណ៌ Keyboard, ប្រព័ន្ធបញ្ចេញខ្យល់ ហើយអ្វីដែលពិសេសនោះគឺ អ្នកអាចរក្សានូវឯកសារសម្ងាត់របស់អ្នកបានយ៉ាងងាយស្រួល។Keystoneរបស់ROG Strix ScarII គឺមានពណ៌លឿងហើយត្រូវប្រើប្រាស់ជាមួយនឹងរន្ធមួយនៅខាងស្តាំនៃលេបថបដូចរូបខាងក្រោមនេះ។

Display បន្ទះអេក្រង់

ROG Strix ScarIII មានទំហំអេក្រង់ 15.6 អ៊ីញ មានកម្រិតFULL HD (1920x1080) IPS-level panel, 240Hz ដោយកម្រិតអេក្រង់នេះ ដែលមានកម្រិតច្បាស់ល្អមានពណ៌ច្បាស់និងផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមនិងអ្នកឌីហ្សាញយ៉ាងរលូនជាមួយក្រាហ្វិក ដល់ទៅ 240Hz។

Performance សមត្ថភាពដំណើរការ

ROG Strix ScarIIIមិនត្រឹមតែមានរូបរាងរឹងមាំនោះទេចំណែកឯសមត្ថភាពដំណើរការក៍ខ្លាំង។ដោយសារតែលេបថបនេះបានបំពាក់ជាមួយប្រព័ន្ធដំណើរការ Window 10License ,ដែលមានCPU Intel® Core™ i7-9750H ជំនាន់ទី9ដែលមានទំហំរ៉េមDDR4-16GB អាចតម្លើងបានដល់ទៅ32GB និងNVMe PCIe 1TB SSD ដែលពិតជាល្អនិងមានដំណើរការលឿនសម្រាប់អ្នកដែលធ្វើការបែប multitasking ,Graphic designer និងGamer ។ ចំណែកឯក្រាហ្វិកវិញគឺប្រភេទ Nvidia GTX1660TI-6GB។

Cooling Design ការរចនានៃប្រព័ន្ធត្រជាក់

ROG មានបំពាក់នូវម៉ាស៊ីនបញ្ចេញខ្យល់ដែលជាភ្នាក់ងារដ៏ពិសេសនិងជំនួយដល់ការកំណត់ប្រព័ន្ធនៃលេបថបនេះដើម្បីធានាបាននៅបទពិសោធន៍ដ៍ល្អសម្រាប់តួម៉ាស៊ីនលេបថបនិងសមាសភាពផ្សេងៗក្នុងលេបថបនេះទោះបីជាអ្នកកំពុងធ្វើអ្វីក៏ដោយ។ROG Strix ScarIIIបានរចនាជាមួយនិងប្រព័ន្ធត្រជាក់ដែលជួយធ្វើអោយលេបថបកាត់បន្ថយកម្តៅនិងមានភាពស្ងាត់ល្អ ខណៈពេលដែលអ្នកកំពុងប្រើប្រាស់ មុខងារនេះអាចធ្វើការសម្អាតនៅធូលីដីដើម្បីអោយលេបថបមានដំណើរការបានយូរ។

Keyboard ក្តារចុច

ក្តារចុចរបស់ROG Strix ScarIII ត្រូវបានគេរចនាឡើងដោយផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមដោយសារតែគ្រាប់ចុចនីមួយៗមានគម្លាតល្អដែលងាយស្រួលក្នុងការចំណាំផ្សេងៗនៅក្នុងការលេងហ្គេម។ក្តារចុច ROG Strix ScarIIIជាប្រភេទក្តារចុច 4-Zone RGB និងមានHot keyនៅផ្នែកខាងលើ ចំណែកឯនៅលើTouchpadវិញក៍មានបំពាក់ជាមួយNumpadផងដែរដែលអ្នកអាចប្រើប្រាស់ជាការវាយលេខផ្សេងៗ។

តាមរយៈចំណុចដ៏ល្អជាច្រើនខាងលើនេះ ROG  Strix ScarIII គឺជាលេបថបដែលមានភាពមាំក្នុងការប្រើប្រាស់មិនថាការប្រើប្រាស់សម្រាប់ការបើកកម្មវិធីធំៗច្រើនក្នុងពេលតែមួយ,ការលេងហ្គេមធំៗ,ការឌីហ្សាញផ្សេងៗក៏លេបថបមួយនេះអាចដំណើរការបានយ៉ាងរលូន។បន្ថែមពីលើនេះទៅទៀត ROG  Strix ScarIII មានសមត្ថភាពដំណើរការខ្ពស់ មានបំពាក់នៅបច្ចេកវិទ្យាទំនើបជាច្រើន ថែមទាំងមានមុខងារពិសេសចំនួន២ទៀតគឺ Auro Sync និងAmoury crate ដែលមុខងារទាំង២នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់លេបថបROG ។សរុបមកទាំងសមត្ថភាពដំណើរការ ,រូបរាង,មុខងារជាច្រើនពិតជាសាកសមនិងតម្លៃខ្លាំងណាស់។

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន