no-alternative title
no-alternative title
no-alternative title
no-alternative title

TECNO LC6 សាកថ្មពេញម្តង អាចប្រើប្រាស់បានរហូតដល់ទៅ 4 ថ្ងៃ មានតម្លៃត្រឹមតែ 95 ដុល្លាប៉ុណ្ណោះ! តោះចាំអីទៀត

ថ្មីៗនេះ ក្រុមហ៊ុន TECNO បានបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ខ្លួន ដែលមានថាមពលថ្មរហូតដល់ទៅ 5000mAh ដែលមានឈ្មោះថា TECNO LC6 មានសមត្ថភាពខ្ពស់ អាចប្រើប្រាស់បានរយៈពេលរហូតដល់ទៅ 4 ថ្ងៃ សម្រាប់ការបញ្ចូលថាមពលថ្មតែម្តង និងមានតម្លៃត្រឹមតែ 95 ដុល្លាតែប៉ុណ្ណោះ ដែលពិតជាសក្តិសមសម្រាប់គ្រប់គ្នាដែលមានថវិការល្មមដែលចង់ប្រើប្រាស់ស្មាតហ្វូន។ ជាមួយនឹងស្មាតហ្វូននេះ លោកអ្នកនឹងគ្មានការព្រួយបារម្ភនោះទេ ដោយសារតែសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូននេះ។ កម្លាំងថាមពលថ្មខ្លាំងរបស់ស្មាតហ្វូននេះ ផ្តល់ជូននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែល្អជាងមុន និងការប្រើប្រាស់កាន់តែមានសុវត្ថិភាពជាងមុនថែមទៀត។ ខាងក្រោមនេះ គឺជាលក្ខណះពិសេសនៃស្មាតហ្វូននេះ៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំពូលស្មាតហ្វូនស៊េរីថ្មី TECNO LC6 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ 6.0” FULLVIEW ថ្មីដែលនាំយកនូវការទស្សនាកាន់តែអស្ចារ្យសម្រាប់លោកអ្នក។ អ្នកអាចមើលនៅលើអ៊ីនធឺណិតបានកាន់តែធំទូលាយជាងមុនសម្រាប់មាតិកា Contents ជាច្រើនដោយអ្នកធ្វើការ Scroll អូសចុះឡើងកាន់តែតិចជាងងមុន និងរីករាយជាមួយនឹងការទស្សនាខ្សែភាពយន្តជាច្រើនជាមួយនឹងក្តីរីករាយជាទីបំផុត។ អេក្រង់កាន់តែធំ កាន់តែជក់ចិត្តសម្រាប់ការទស្សនា។ តោះ សាកល្បងប្រើប្រាស់ និងទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យនៅលើស្មាតហ្វូន TECNO LC6 នេះទាំងអស់គ្នា។

 

TECNO LC6 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie(Go edition) ចុងក្រោយបំផុត ហើយវាក៏ផ្តល់នូវភាពឆ្លាតវៃកាន់តែប្រសើរជាងមុនសម្រាប់ស្មាតហ្វូននេះថែមទៀត។ ជាមួយនឹងការអាប់ដេតថ្មីទៅលើប្រព័ន្ធរបស់ស្មាតហ្វូននេះ អ្នកអាចទទួលបាននូវមាតិកាជាច្រើនដែលគួរអោយចាប់អារម្មណ៍ជាទីបំផុត និងមុខងារដ៏ភ្ញាក់ផ្អើលជាច្រើននៅលើស្មាតហ្វូន TECNO LC6 នេះ។ វាពិតជាលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍កាន់តែងាយស្រួលជាទីបំផុតថែមទៀត ជាមួយនឹងការបំពាក់នូវបន្ទះឈីប Quad-core 2.0GHz នេះ ស្មាតហ្វូនស៊េរីថ្មី TECNO LC6 អាចដំណើរការនូវកម្មវិធីជាច្រើននៅក្នុងពេលតែមួយជាមួយនឹងល្បឿនលឿនគ្មានគាំងអ្វីបន្តិចនោះទេ។ វាគ្មានការព្រួយបារម្ភអ្វីនោះទេសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះសម្រាប់មុខងារ Multitasking នោះ។ ការជជែកជាមួយនឹងមិត្តភក្តិ ការស្តាប់តន្ត្រី ការថតរូបភាព Selfies ការឆែកមើលទៅលើគេហទំព័រ ឬការលេងហ្គេមនៅក្នុងពេលជាមួយគ្នានោះ ស្មាតហ្វូន TECNO LC6 នៅតែដំណើរការបានយ៉ាងរលូនបំផុត។

 

 

ស្មាតហ្វូន TECNO LC6 ប្រើប្រាស់ស៊ីមពីរដែលអាចភ្ជាប់ជាមួយនឹងបណ្តាញ 4G LTE network នៅក្នុងពេលតែមួយបាន។ ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 4G LTE នៅលើស្មាតហ្វូន TECNO LC6 នេះ អ្នកអាចប្រើប្រាស់បាននៅលើ Networks ទាំងពីរបានបើទោះបីជា Data Network មានការផ្លាស់ប្តូរក៏ដោយដែលមានន័យថា ការភ្ជាប់ទំនាក់ទំនងគឺនៅតែលឿន និងមានស្ថេរភាព។ អ្នកអាចធ្វើការដោះសោរស្មាតហ្វូន TECNO LC6 តាមរយៈការស្កេនមុខបានយ៉ាងងាយស្រួល។ វាធ្វើការថតយកនូវព័ត៌មាននៃផ្ទៃមុខរបស់អ្នកដែលមានន័យថា ស្មាតហ្វូន TECNO LC6 នេះអាចធ្វើការរៀន និងស្គាល់ទៅលើមុខរបស់អ្នកនៅពេលដែលអ្នកដាក់ស្មាតហ្វូននេះនៅចំមុខរបស់អ្នកភ្លាម វានឹងធ្វើការដោះសោរភ្លែតតែម្តង។ បច្ចេកវិទ្យានេះគឺមានការធានាសុវត្ថិភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួលថែមទៀត។ អ្នកអាចធ្វើការដោះសោរស្មាតហ្វូនរបស់អ្នកដោយផ្ទាល់ដោយគ្រាន់តែប៉ះម្រាមដៃរបស់អ្នកនៅលើស្មាតហ្វូននេះ។ ដោយភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ស្មាតហ្វូនស៊េរីថ្មី TECNO LC6 នេះផ្តល់នូវការការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកបន្ទាប់ពីការស្កេនថតនូវព័ត៌មាននៃស្នាមម្រាមដៃរបស់អ្នក នោះវាអាចដំណើរការទៅលើមុខងារនេះបានភ្លាមៗតែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន