no-alternative title

ក្រុមហ៊ុន vivo បង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro នៅក្នុងទីផ្សារកម្ពុជា ដែលផ្តល់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏អស្ចារ្យបំផុតនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុន ZEISS

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ វាគឺជាប្រភេទស្មាតហ្វូន Flagship ដ៏ប្រណិតម៉ូឌែលចុងក្រោយថែមទៀតផង។ ស្មាតហ្វូនប្រណិតនេះគឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក និង opto-electronics ។ ជាមួយនឹងការឌីស្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ស្មាតហ្វូន X60 Pro នេះបានដាក់សម្ពោធ Online នឹងប្រកាសជាផ្លូវការនៅលើទីផ្សារ កាលពីថ្ងៃទី02 ខែមេសា ឆ្នាំ2021 ខណៈពេលនេះស្មាតហ្វូន X60 Pro នេះដែរបានប្រកាសខ្លួនមកជាមួយនឹងតម្លៃ $859 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្តោតទៅលើបច្ចេកវិទ្យាថតរូបភាពដ៏អស្ចារ្យតាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន ZEISS

ស្មាតហ្វូន vivo ដំបូងបំផុតនេះគឺជាកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ដែលស្មាតហ្វូន X60 Pro នេះគឺផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត និងប្រកបដោយភាពច្នៃប្រឌិតគ្មានគូប្រៀបនោះទេ។ សេនស័ររបស់ក្រុមហ៊ុន ZEISS គឺមានការពង្រឹងទៅលើផ្នែក Software និងផ្នែក Hardware ។ ការបញ្ចូលគ្នានូវ optical lenses, sensors, image processing algorithms និងមុខងារជាច្រើនទៀតដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាដែលកាលពីមុនមានចំនួនកំណត់ប៉ុណ្ណោះសម្រាប់អ្នកដែលចូលចិត្តថតរូប។

 

លោក Spark Ni អគ្គនាយករងជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo និយាយថា “ក្រុមហ៊ុន vivo ពិតជារំភើបខ្លាំងណាស់ក្នុងការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃកាមេរ៉ាដ៏អស្ចារ្យបំផុតជាមួយនឹងសមត្ថភាពកាមេរ៉ារបស់ក្រុមហ៊ុន ZEISS, ដែលជាក្រុមហ៊ុនកំពូលទៅលើបច្ចេកវិទ្យាអុបទិកអស់រយៈពេល ១៧៥ ឆ្នាំហើយនោះ។ ស្មាតហ្វូនជាច្រើនពេលនេះបានក្លាយជាស្ទាយ៍ជីវិតមួយរបស់អ្នកប្រើប្រាស់នៅក្នុងការថតរូបភាព និងសកម្មភាពដ៏អស្ចារ្យប្រចាំថ្ងៃ ហើយបច្ចេកវិទ្យាថតរូបភាពនេះបានក្លាយជាបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ vivo បានសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវបច្ចេកវិទ្យារូបភាពច្បាស់ ម៉ត់ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។”

 

សម្រាប់លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូនត្រកូល X60 series នេះមានសមត្ថភាពដ៏អស្ចារ្យជាមួយនឹងសេនស័រថ្មីនៃការសហការរបស់ក្រុមហ៊ុន vivo ZEISS ដែលផ្តលនូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លា និងកាមេរ៉ាអស្ចារ្យបំផុត។ ស្មាតហ្វូនម៉ូឌែល X60 Pro នេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP + 13MP + 13MP ហើយវាមានកាមេរ៉ាខាងមុខទំហំ 32MP ។ វាមានឡូហ្គោ ZEISS logo  ដែលស្ថិតនៅលើ lens នេះ ខណៈពេលដែល ZEISS Vario-Tessar trademark គឺស្ថិតនៅក្រោមកាមេរ៉ាខាងក្រោយនេះផងដែរ។ នេះគឺជាស្មាតហ្វូនដ៏ប្រណិតដែលអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ នេះគឺជាលើកដំបូងបំផុតដែលអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅកាន់ ZEISS Biotar Portrait Style  នៅលើស្មាតហ្វូនត្រកូល vivo X series ។ មុខងារថ្មីនេះអននុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនបង្កើតនូវរូបភាព portraits ដ៏អស្ចារ្យយ៉ាងប្រណិតជាមួយនឹងសមត្ថភាពដែលមិនគួរអោយជឿនោះទេ។ វាក៏មានភ្ជាប់ជាមួយនឹង bokeh ដែលថតរូបបានស្អាតមែនទែន។

ការនាំយកនូវមុខងារថតរូបភាពកម្រិតខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជាច្រើន

 ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានធ្វើការពង្រឹងទៅលើបច្ចេកវិទ្យានៃការថតរូបភាពយ៉ាងអស្ចារ្យនៅក្នុងការអនុវត្តន៍នៅលើស្មាតហ្វូនត្រកូល X60 series ដែលចាប់ផ្តើមជាមួយនឹង Gimbal Stabilization 2.0 ។ ជាមួយនឹងប្រព័ន្ធ Gimbal Camera System និងបច្ចេកវិទ្យា Pixel Shift Ultra HD Imaging នោះ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន X60 Pro នេះគឺមានការពង្រឹងទៅលើភាពច្បាស់នៃរូបភាព និងម៉ត់មែនទែនដែលធ្វើអោយរូបភាពមានកម្រិតភាពច្បាស់ដល់ទៅ Ultra-HD ថែមទៀត។ស្មាតហ្វូន X60 Pro នេះប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់នៅក្នុង dynamic motion យ៉ាងអស្ចារ្យថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងារ Extreme Night Vision 2.0 ដែលជួយអ្នកប្រើប្រាស់ជាច្រើនក្នុងការបង្កើតនូវភាពអស្ចារ្យនៅក្នុងការថតនៅពេលយប់បានយ៉ាងល្អឥតខ្ចោះថែមទៀត។ វាក៏មាននូវការប្រើប្រាស់ AI noise reduction algorithm ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីក្រុមហ៊ុន vivo ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី X60 series នេះគឺបំពាក់នូវមុខងារជាច្រើននៅក្នុងការថតរូបភាព និងវីដេអូជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ តាមរយៈមុខងារ Cinematic Master នេះ អ្នកអាចថតវីដេអូនៅក្នុងកម្រិតរូបភាព 2.35:1 widescreen aspect ratio ជាមួយនឹងកម្រិត audio zoom និង direction sound input បានយ៉ាងច្បាស់ថែមទៀត។ ផ្អែកទៅលើស្ថានភាពនៃតម្រូវការរបស់ពួកគេនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការជ្រើសរើសរវាង HDR Super Night Portrait, Ultra-Wide Night Mode, Super Pano, Pro Sports Mode, Kids Snapshot, Multi-Style Portrait និង Long-Exposure Mode ថែមទៀត។

ស្មាតហ្វូនដែលមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ និងអស្ចារ្យបំផុត

ស្មាតហ្វូន vivo X60 Pro នេះមានសមត្ថភាពខ្លាំងក្លា ការភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ និងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន vivo X60 Pro នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 processor ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ប្រចាំថ្ងៃយ៉ាងអស្ចារ្យថែមទៀតផង។ ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា CPU និង GPU នេះ បន្ទះឈីបនេះអាចប្រើប្រាស់នូវបច្ចេកវិទ្យា 5G បានយ៉ាងល្អឥតខ្ចោះថែមទៀត។ X60 Pro ក៏ត្រូវបានបំពាក់ទំហំរ៉េមធំដល់ទៅ 12GB បូករ៉េមជំនួយ 3GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ 256GB។ ស្មាតហ្វូន vivo X60 Pro នេះមានអេក្រង់កម្រិត 120Hz refresh rate និង 240Hz response rate ជាមួយនឹងអេក្រង់ edge-to-edge AMOLED ថែមទៀត។ អេក្រង់កម្រិត 120Hz refresh rate នេះផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត ខណៈពេលដែលអេក្រង់កម្រិត 240Hz response rate ផ្តល់នូវការលេងហ្គេមយ៉ាងអស្ចារ្យថែមទៀតផង។ ស្មាតហ្វូន X60 series នេះគឺទទួលបាននូវវិញ្ញាបនបត្រជាច្រើនដូចជា HDR10+, SGS Eye Care Display, SGS Seamless និង Hi-Res Audio ផងដែរ។

ការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងប្រណិតបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យនៅលើស្មាតហ្វូន X60 series នេះ។ ស្មាតហ្វូន X60 Pro នេះគឺមានអេក្រង់កម្រិតទំហំ 6.56-inch flexible Ultra O Screen ជាមួយនឹងកម្រិតគែមកោង 3D ថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន vivo X60 series នេះគឺមានការប្រើប្រាស់នូវ Dual-Tone Step ដែលធ្វើអោយការឌីស្សាញស្មាតហ្វូននេះអស្ចារ្យបំផុត។ Dual-Tone Step គឺជាបច្ចេកវិទ្យាដែលផ្តោតទៅលើការថតរូបភាព និងវីដេអូដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ZEISS នេះ។ ស្មាតហ្វូននេះមានកម្រាស់ 7.36mm និងទម្ងន់ 176g មានជម្រើសមួយពណ៌ Shimmer Blue ។មួយវិញទៀតស្មាតហ្វូន vivo X60 Pro នេះដែរក៏ត្រូវបានដាក់ឲ្យធ្វើការ Pre-Order (កុម្មង់ទុកមុន) ចាប់ពីថ្ងៃទី03 រហូតដល់ថ្ងៃទី09 ខែមេសា ឆ្នាំ2021 នេះតទៅ។ ដែលមានបន្ថែមជាមួយនឹងកាដូដែរមានស្រាប់ ៖ ម៉ាស៊ីម៉ាស្សាសាច់ដុំ នឹងកាដូបន្ថែមក្នុងអំឡុងពេល Pre-Order មានដូចជា កាតាបស្បែក ហើយនឹងស៊ីកាតស្មាតដែលមានតម្លៃ $129។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន