no-alternative title

កំពូលស្មាតហ្វូន Xiaomi Mi 11 និង Mi 11 Lite រួមនិងខ្សែដៃសុខភាព Mi Smart Band 6 មានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ

 

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតនិងចែកចាយស្មាតហ្វូនចំណាត់ថ្នាក់លេខ 3 នៅក្នុងពិភពលោក គឺកំពុងមានសន្ទុះទីផ្សាររីកចំរើនខ្លាំងគួរសមសម្រាប់ទីផ្សារនៅកម្ពុជា។ ជាមួយនឹងយុទ្ធសាស្ត្រវាយលុកទីផ្សារនេះ គឺក្រុមហ៊ុន ផ្តោតទៅលើគុណភាព នឹងលក់ក្នុងតំលៃសមរម្យបំផុត។  ថ្មីៗនេះក្រុមហ៊ុន Xiaomi ប្រចាំកម្ពុជា បានប្រកាសដាក់លក់ជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីចំនួនពីរម៉ូដែលនោះគឺ Mi 11  និ ង  Mi 11 Lite រួមទាំងខ្សែដៃសុខភាព Mi Smart Band 6 ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មាគុណ សម្បត្តិពិសេសៗជាច្រើន ព្រមជាមួយសមត្ថភាពខ្លាំង និងលក់ក្នុងតំលៃពិសេសបំផុតមិនធ្លាប់មានកន្លងមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi Mi 11 បំពាក់នូវបន្ទះអេក្រង់គែមកោង AMOLED Curved Display ទំហ 6.81 អ៊ីង ប្រភេទអេក្រង់ Single Punch-Hole Display ស្រោបការពារដោយបន្ទះអេក្រង់ Corning Gorilla Victus ទ្រទ្រង់កម្រិតបង្ហាញដល់ 2K ទំហំ 3200x1440px និងមានកម្រិត refresh rate 120Hz ជាមួយកម្រិត touch sampling rate 480Hz។ Mi 11 នេះ មានកាមេរ៉ាគោលទំហំ 108-Megapixel, 13-Megapixel ultra-wide-angle lens និង 5-Megapixel Telephoto Macro Lens។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 20MP និងមុខងារ Wide-Angle Panoramic Group Photo Mode។

ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ប្រតិបត្តិការលើបន្ទះឈីបកំពូលជំនាន់ចុងក្រោយ Snapdragon 888 ទ្រទ្រង់ដោយរ៉េមទំហំ 8GB ប្រភេទ LPDDR5 និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ប្រភេទ UFS3.1 ដែលមានពីរទំហំគឺ 128GB មានតតម្លៃ $749 ហើយ និងទំហំ 256GB តម្លៃ $799។ ថ្មរបស់ Mi 11 វិញគឺមានទំហំ 4,600mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Quick Charge 4.0+ កំលាំង 55W សាកចូលតាមរយះខ្សែចម្លង USB-C និងអាចសាកដោយមិនប្រើខ្សែ (Fast wireless Charge) កំលាំង 50W ផងដែរ។ 

បន្ថែមពីនេះ Mi 11 នៅមានដំឡើងនូវប្រព័ន្ធ Stereo Speaker បំពងសំឡេងរបស់ Harman/Kardon, ប្រើប្រាស់ស៊ីមកាតបានពីរប្រភេទ Nano-SIM តែមិនអាចដាក់បន្ថែមម៉េមូរីកាតបានទេ, មានប្រព័ន្ធ NFC, IR Blaster, Wi-Fi 6, Bluetooth 5.2 ជាមួយបច្ចេកវិទ្យា Qualcomm TrueWireless Stereo Plus, ប្រតិបត្តិការដោយ MIUI 12 ដែលទ្រទ្រង់ដោយ Android 11 ចេញពីប្រអប់ស្រាប់។ ស្មតហ្វូននេះ មានការធានារយៈពេល 24ខែ រឺ 02 ឆ្នាំពីក្រុមហ៊ុន។ 

ស្មាតហ្វូន Mi 11 Lite វិញ គឺមានរាងស្តើងត្រឹម 6.81mm និងមានទំងន់ស្រាលបំផុតត្រឹមតែ 157g ប៉ុណ្ណោះ។ ស្មាតហ្វូវនេះ គឺអេក្រង់ AMOLED មានទំហំ 6.55 អ៊ីង ហើយអេក្រង់នេះ គឺមានកម្រិតភាពច្បាស់ Full HD+ និងកម្រិត 90Hz។ ស្មាតហ្វូន Xiaomi Mi 11 Lite ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 732G SoC មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និងថាមពលថ្មទំហំ 4250mAh និងបច្ចេកវិទ្យាសាកថ្ម 33W Charging។

ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយបីគ្រាប់ដែលកាមេរ៉ាគោលទំហំ 64MP កាមេរ៉ាទីពីមានទំហំ 8Megapixels ហើយនិងកាមេរ៉ាចុងក្រោយគឺមានទំហំ 5 Megapixels។ ចំពោះការចេញលក់នៅកម្ពុជា Mi 11 Lite ដែលមានរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 128GB មានតម្លៃ $329 និងមានការផ្តល់ជូននូវការធានារយៈពេល 18 ខែពីក្រុមហ៊ុន។ 

អេក្រង់នាឡិកានេះគឺមានទំហំ 1.65 អ៊ីង ដែលមានពណ៍ធម្មជាតិមាន Resolution ទំហំ 152x486px ជាមួយនិងកម្រិតរូបភាព 326 ppi និងមានកម្រិតពន្លឺ 450Nits ហើយនិងមានភ្ជាប់មកជាមួយនូវស្រទាប់ការពារកញ្ចក់ដែលអាច់ទប់ទល់បានជាមួយនិងការឆ្កូតដោយសារការចុញខ្លាំងៗផងដែរ។ 

នាឡិកានេះ ត្រូវបានក្រុមហ៊ុនបន្ថែមនូវមុខងារត្រួតពិនិត្យសុខភាពកាន់តែសំបូរបែបក្នុងនោះមានដូចជា មុខងារ SpO2 ដែលជាមុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម និងមុខងារថ្មី វាស់កម្រិតអុកស៊ីសែនក្នុងឈាមនៅពេលដែលអ្នកហាត់ប្រាណ និងការវាស់កម្រិតខ្យល់ដង្ហើមនៅពេលដែលអ្នកគេងលក់ថែមទៀតផង។ បន្ថែមពីនេះក៏នូវមានមុខងារវាស់ចង្វាក់បេះដូងដែលមានរយៈពេល 24 ម៉ោងនៅក្នុងមួយប្តាហ៍ផងដែរ។ 

ក្រៅពីមុខងារសុខភាពនេះ នាឡិកានេះ ក៏មានមុខងារហាត់ប្រាណចំនួន 30 Modes ដែលចំនួននេះគឺគុណពីរបើធៀបជាមួយនឹងម៉ូដែលមុន។ ហើយមុខងារចំនួន 6 ដូចជា walking, treadmill, cycling, rowing machine (ergometer) និង elliptical. វានឹងធ្វើការដោយស្វ័យប្រវត្តិនៅពេលដែលមានចលនា។  នាឡិកានេះ មានថ្មទំហំ 125mAh អាចប្រើប្រាស់បាន 14 ថ្ងៃ នៅពេលសាកពេញម្តង។ អ្វីដែលពិសេសនាឡិកានេះ គឺអាចប្រើប្រាស់បានក្នុងទឹកបានក្នុងកម្រិត 5ATM ដូច្នេះលោកអ្នកអាចហែលទឹក និងជ្រមុចទឹកលេងបានដោយមិនចាំបាច់បារម្ភឡើយ។

នាឡិកានេះមានវិមាត្រសរុបទំហំ 47.4x18.6x12.7mm និងមានខ្សែរប្រវែង 155មម ដល់ 219មម។ នាឡិការនេះ បង្ហាញវត្តមានជាមួយ 6 ពណ៍ គឺ Black, Orange, Yellow, Olive, Ivory និង Blue។ នាឡិកានេះ ចេញលក់ហើយ តម្លៃត្រឹមតែ $49.00 តែប៉ុណ្ណោះ។ លោកអ្នកអាចស្វែងរកបាននៅតាម Authorized Mi Store និង បណ្ដាដៃគូរចែកចាយរបស់ Xiaomi ទូទាំងប្រទេសកម្ពុជា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន