no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បង្ហាញនូវកុំព្យូទ័រ ZenBook S (UX393) ដែលជាកុំព្យូទ័រប្រណិតដែលមានអេក្រង់ទំហំ 13.9-inch ដែលមានកម្រិតអេក្រង់ 3:2 aspect-ratio ។ សម្រាប់កុំព្យូទ័រ ZenBook S នេះមានកម្រាស់ 15.7 mm ទម្ងន់ 1.35 kg ហើយវាមានរូបរាងតូចស្រស់ស្អាតជាមួយនឹងតួខ្លួនរឹងមាំ (ម៉ាញេស្យូម) ដែលពិតជាស្រស់ស្អាត និងទាក់ទាញមែនទែន។ ពេលនេះ យើងនឹងមើលអំពីលក្ខណៈសម្បត្តិជាច្រើនរបស់កុំព្យូទ័រនេះទាំងអស់គ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនខ្លាំងក្លា រូបរាងយ៉ាងស្រស់ស្អាតទាក់ទាញ

ZenBook S នេះគឺមានរូបរាងយ៉ាងទាក់ទាញ និងស្រស់ស្អាតបំផុតជាមួយនឹងតួខ្លួនអាលុយមីញ៉ូមដែលប្រើប្រាស់នូវដែកប្រភេទម៉ាញ៉េស្យូមដែលពិតជារឹងមាំ និងមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀតផង។ កុំព្យូទ័រនេះមានទម្ងន់ 1.35 kg ហើយវាមានរូបរាងស្លីមស្តើងត្រឹមតែ 15.7 mm ។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះអាចប្រើប្រាស់បានរយៈពេល 14 ម៉ោងថែមទៀតដែលនេះមានន័យថា អ្នកប្រើប្រាស់ជាច្រើនអាចទុកឆ្នាំងសាកនៅផ្ទះបានដោយមិនមានការព្រួយបារម្ភអំពីថាមពលថ្មរបស់វានោះទេ។  កុំព្យូទ័រ ZenBook S នេះទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន ហើយរយៈពេលនៃការសាកថាមពលថ្ម 49 នាទីគឺបានថាមពលដល់ទៅ 60% ហើយវាក៏មានការប្រើប្រាស់ជាមួយនឹង ASUS USB-C Easy Charge ដែលងាយស្រួលក្នុងការប្រើប្រាស់់ជាមួយនឹង 5-20-volt USB-C chargers បានផងដែរ។ 

ការឌីស្សាញជាមួយនឹងកម្រិតអេក្រង់ 3:2

សម្រាប់កុំព្យូទ័រ 13.9-inch ZenBook Sនេះគឺមានកម្រិតអេក្រង់ 3:2 aspect ratio ដែលមានទំហំធំជាង 16:9 widescreen format ។ បន្ថែមពីនេះទៀតនោះ វាក៏មានការឌីស្សាញជាទម្រង់ NanoEdge និងការពង្រឹងទៅលើសមត្ថភាពការងារជាច្រើនដែលធ្វើអោយអ្នកប្រើប្រាស់ជាច្រើនអាចបំពេញនូវមុខងារជាច្រើនបាននៅលើអេក្រង់នេះដោយមិនមានការរំខាននោះទេ។ កុំព្យូទ័រនេះផ្តល់នូវភាពងាយស្រួលក្នុងការអាន ឬបង្កើតនូវ content ថ្មីកាន់តែស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។

កុំព្យូទ័រស៊េរីថ្មីនេះមានអេក្រង់ប្រភេទ 3:2 NanoEdge ជាមួយនឹងអេក្រង់ Touchscreen ដែលមានកម្រិតភាពច្បាស់ 3.3K (3300 x 2200) ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងការទស្សនាដ៏អស្ចារ្យបំផុតដែលមិនគួរអោយជឿនោះទេ។ អេក្រង់របស់កុំព្យូទ័រនេះគឺមានកម្រិត 500-nitនិងពណ៌ ultra-vivid colors 100% DCI-P3 និង 133% sRGB color ថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ អេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated ដែលធ្វើការធានាថាកុំព្យូទ័រនេះគឺល្អបំផុតសម្រាប់ Creators ដែលចង់បាននូវពណ៌លំដាប់កម្រិតខ្ពស់បំផុតនោះ។

ការឌីស្សាញប្រកបដោយភាពទាក់ទាញបំផុត

ដើម្បីធានាថាបទពិសោធន៍នៃការវាយអត្ថបទនៅលើ Keyboard គឺល្អឥតខ្ចោះក្នុងការប្រើប្រាស់នោះ កុំព្យូទ័រនេះបំពាក់នូវ Keyboard ដែលមានភ្ជាប់ជាមួយនឹង Keycaps ធំជាងមុន និងការប្រើប្រាស់នូវ ErgoLift hinge រឹងមាំក្នុងពេលបើកបិទកុំព្យូទ័រថែមទៀត។ បើនិយាយអំពីការឌីស្សាញរូបរាង និងគុណភាពសំឡេងនៅលើម៉ាស៊ីននេះពិតជាល្អគ្មានគូប្រៀបនោះទេ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងរន្ធភ្ជាប់ទំនាក់ទំនងច្រើនក្នុងការប្រើប្រាស់

កុំព្យូទ័រ ZenBook S នេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processors ជំនាន់ទី 11 ដែលមានការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ ហើយវាល្អបំផុតសម្រាប់ការធ្វើការងារ multitasking, productivity និងការកម្សាន្តជាច្រើនទៀត។ កុំព្យូទ័រ ZenBook S នេះមានម៉េមូរី 512G SSD និង Intel WiFi 6 (802.11ax) ដែលមានការពង្រឹងទៅលើបច្ចេកវិទ្យា ASUS WiFi Master technology ដែលធ្វើអោយសមត្ថភាពរបស់ម៉ាស៊ីននេះគឺខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។

កុំព្យូទ័រ ZenBook S នេះមានរន្ធ I/O ports ជាច្រើនដែលមានដូចជា full-size HDMI, USB Type-A ports និង Thunderbolt™ 3 USB-C® ports ដែលអាចសាកថ្មបានលឿន 4K UHD external displays និងអាចផ្ទេរទិន្នន័យនៅក្នុងល្បឿនដល់ទៅ 40 Gbps ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង MicroSD card reader ដែលងាយស្រួលក្នុងការផ្ទេរទិន្នន័យនៅលើស្មាតហ្វូនថែមទៀត។ សម្រាប់ ZenBook S នេះក៏មានភ្ជាប់ជាមួយនឹង ASUS NumberPad 2.0, dual-function touchpad ជាមួយនឹង LED-illuminated numeric keypad ថែមទៀតផង៕

អាចស្វែងរកទិញបានក្នុងបញ្ជីនេះ

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់តំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន